Category ព័ត៌មានសេដ្ឋកិច្ចជាតិ

វគ្គបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុលើទីផ្សារឌីជីថលនឹងរៀបចំឡើងនៅចុងខែមិថុនាខាងមុខនេះ

ដោយៈ គង់ ម៉ាលីនណា        ភ្នំពេញៈ ក្រុមហ៊ុន B.I.C Markets បានត្រៀមរៀបចំសិក្ខាសា​លា​ស្ដីអំពី “ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់សហគ្រិនក្នុងការវិនិយោគលើទីផ្សារឌីជីថល” ដោយសហការជាមួយនិយ័តករមូលបត្រកម្ពុជា និងបញ្ចាំ។ សិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី២៩ មិថុនាខាងមុខនេះ ដែលមានគោលបំណង ដើម្បីអាចឱ្យលោក អ្នកទទួលបាននូវចំណេះដឹងវិនិយោគបែបទំនើប យុទ្ធសាស្ត្រដែលអ្នកមិនបានដឹងពីមុនមក និងការស្វែងយល់ពីឱកាស បង្កើតប្រាក់ចំណូលក្នុងយុគសម័យថ្មីមួយនេះ ជាមួយវាគ្មិនក្នុងស្រុកនឹងក្រៅស្រុក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ BIC Markets បានឲ្យដឹងថាអត្ថប្រយោជន៍ដែលទទួលបាន ពីសិក្ខាសាលានេះរួមមាន ទី១ -ទទួលបាន វិញ្ញាបនបត្រចេញដោយនិយ័តករមូលបត្រកម្ពុជា  ទី២ យល់ដឹងពីវិធានគតិយុត្ត ក្នុងការជួញដូរឧបករណ៍និស្សន្ទ ទី៣ ទទួ​លបានបទពិសោធន៍ពីវាគ្មិន ក្នុងស្រុកនឹងក្រៅស្រុក ទី៤ យល់ដឹងពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ ដោយកម្ពុជានៅមានសក្ដានុពលដ៏ធំសម្បើមសម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប

នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងក្នុងពិធីបើក វេទិកា​ធុរកិច្ច​កម្ពុជា-កូរ៉េ នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ។ មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា និង​សាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អជាយូរមកហើយប្រទេសទាំងពីរមានទំនាក់ទំនងស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នាលើច្រើនវិស័យ ដោយឈរលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌​ និង ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក​ ។ យើងមានចំណុចរួមមួយ គឺកេរ្តិ៍ដំណែលនៃការជម្នះឧបសគ្គគ្រប់បែបយ៉ាង និងសម្រេចបាននូវការរីកចម្រើនផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ។ ប្រទេស​ទាំង​ពីរ ធ្លាប់​រងគ្រោះដោយសារ​សង្គ្រាម ​ប៉ុន្តែ​យើងបាន​ងើប​ឡើងវិញ ប្រកបដោយភាព​ធន់ និងបានប្រែក្លាយ និងតម្រង់ទិសសេដ្ឋកិច្ច ឆ្ពោះទៅរកវិបុលភាព ។ ជវភាពនៃទំនាក់ទំនងរបស់កម្ពុជា-កូរ៉េ…

កម្ពុជាចុះ MOU ជាមួយក្រសួងពាណិជ្ជកម្មកូរ៉េដើម្បីសម្របសម្រួលការវិនិយោគ

ដោយៈ គង់ ម៉ាលីនណាប្រទេសកូរ៉េៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ។ ពិធីចុះហត្ថលេខានេះធ្វើឡើងដោយ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាហត្ថលេខីរួមគ្នាជាមួយ លោកAHN Dukgeun រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ។ក្នុងពិធីចុះហត្ថលេខានេះ មានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកយូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការសម្របសម្រួលការវិនិយោគនៅក្នុងប្រទេសទាំងពីរ…

នាយករដ្ឋមន្រ្តីកូរ៉េថា កម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពល សម្រាប់វិស័យឧស្សាហកម្មកូរ៉េ

ដោយៈ ជេស៊ីកាប្រទេសកូរ៉េៈ លោកហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋកូរ៉េបានថ្លែងថា កម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពល សម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត។ លោកបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកហាន់ ដុកស៊ូ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសាធារណរដ្ឋកូរ៉េ និងបានរំលេចអំពីការឯកភាពដំឡើងនូវកម្រិតទំនាក់ទំនងកូរ៉េ -កម្ពុជាឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ហើយទំនាក់ទំនងនេះ នឹងចូលរួមចំណែកក្នុងការពង្រឹងនូវទំនាក់ទំនង…

ការកើនឡើងអំណាចនៃការទិញ បានធ្វើឲ្យផ្សារទំនើបធំៗចំនួន២ របស់ថៃប្រកាសបើកសាខាបន្ថែមទៀតនៅកម្ពុជា

ដោយៈ គង់ សូរិយាភ្នំពេញៈ ផ្សារទំនើបធំៗរបស់ថៃចំនួន២ នឹងមកបើកសាខាបន្ថែមទៀតនៅកម្ពុជា ខណៈនៅក្នុងនោះផ្សារទំនើប Makro នឹងមកបើកសាខា៣បន្ថែមកម្ពុជា។ ចំណែកផ្សារទំនើប Big C វិញនាពេលបច្ចុប្បន្ននេះ កំពុងតែចាប់ផ្តើមសាងសង់ ទីតាំងថ្មី១កន្លែងទៀតផងដែរ។ ផ្សារទំនើបខ្នាតយក្ស១របស់ថៃ គឺ Makro បានបង្ហើបពីគោលបំណងដែលខ្លួន គ្រោងនឹងមកពង្រីក ផ្សារទំនើបចំនួន៣កន្លែងបន្ថែមទៀតនៅប្រទេសកម្ពុជា ក្រោយពីផ្សារទំនើបមួយនេះ ធ្លាប់បានបើកសាខាចំនួន៣កន្លែង កន្លងមកហៅនៅទីផ្សារស្រុកខ្មែរ។ នេះបើយោងតាមការចុះផ្សាយដោយភ្នាក់ងារសារព័ត៌មានរបស់ថៃ The National Thailand។ ប្រភពដដែលបានបន្តឱ្យដឹងទៀតថា បច្ចុប្បន្ននេះផ្សារទំនើបខ្នាតយក្សម៉ាក្រូ មានសាខាចំនួន៣កន្លែងហើយនៅកម្ពុជា ដោយសាខាទី១ នៅក្នុងខេត្តសៀមរាប ចំណែកពីរសាខាទៀត គឺនៅរាជធានីភ្នំពេញ (នៅខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ) ហើយនៅឆ្នាំ ២០២៦ ខាងមុខនេះ ផ្សារម៉ាក្រូនឹងបើក…

សម្តេចតេជោៈ រដ្ឋាភិបាលថ្មីបើកការដ្ឋាន “ព្រែកជីកហ្វូណនតេជោ” កាន់តែឆាប់កាន់តែល្អ

ដោយៈ គង់ សូរិយាភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសស្តីពី “ព្រែកជីកហ្វូណនតេជោ” ដោយសម្តេចជម្រុញឲ្យរដ្ឋាភិបាលថ្មី ជីកព្រែកជីកនេះ បានកាន់តែឆាប់កាន់តែល្អ។ ក្នុងសេចក្តីថថ្លែងសារពិសេសនារសៀលថ្ងៃទី១៦ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ចាត់ទុកការប្ដូរប្រូហ្វាល់របស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេង ក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។សម្ដេចតេជោ បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងព្រះសង្ឃគ្រប់អង្គដែលបានចូលរួមគាំទ្រ នូវគម្រោងព្រែកជីកនេះ។ សម្ដេចតេជោបានបញ្ជាក់ជាថ្មីថា “សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយ ចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តន៍ គម្រោងព្រែកជីកនេះឱ្យខាងតែបាន”។ សម្ដេចបានមានប្រសាសន៍បញ្ជាក់ឡើងវិញថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្ដួចផ្ដើមតែមួយគត់ ចេញពីកម្ពុជាសុទ្ធសាធ។…

ប្រជាពលរដ្ឋខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុដើម្បីទិញផ្ទះជាង៥ភាគរយបានសងប្រាក់ត្រលប់យឺត

ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ របាយការណ៍ការិយាល័យឥំណទានកម្ពុជា(CBC)បានរកឃើញថា ពលរដ្ឋខ្ចីលុយទិញផ្ទះជាង៥,១៤% ដែលកំពុងជាប់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ បានបង់ប្រាក់សងប្រចាំខែយឺតយ៉ាវ ឬលើសពីកាលកំណត់ប្រចាំខែ ខណៈអ្នកខ្ចីលុយសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ៧,០៦%។ លោកស្រី ជា សេរី អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជាធ្លាប់បានបញ្ជាក់នាពេលកន្លងមកថា ការខ្ចីឥណទាន មិនមែនជារឿងមិនល្អទេ ប្រសិនបើកម្ចីនោះត្រូវបានយកទៅប្រើ ដើម្បីបង្កើនចំណូល និងចាយវាយចំគោលដៅ។ ក្នុងឆ្នាំ២០២៣ កន្លងទៅ ការិយាល័យឥណទានកម្ពុជាបានចេញរបាយការណ៍ប្រចាំឆ្នាំមួយដោយបញ្ជាក់ថា មានពលរដ្ឋខ្មែរជិត៥លាននាក់ ដែលភាគច្រើនរស់នៅក្នុងទីក្រុងភ្នំពេញ បានខ្ចីឥណទានពីធនាគារ និងមីក្រូហិរញ្ញវត្ថុ សរុបជាទឹកប្រាក់ប្រមាណជា ៥៧.៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ប្រជាពលរដ្ឋខ្មែរសរុប១,៨លាននាក់ បានខ្ចីលុយធនាគារ និងមីក្រូហិរញ្ញវត្ថុសរុបជាទឹកប្រាក់ មានប្រមាណជាង១៥ពាន់លានដុល្លារអាមេរិក។ ក្នុងទំហំប្រាក់កម្ចីទាំងជាង១៥ពាន់លានដុល្លារ មានទឹកប្រាក់៨ពាន់លានដុល្លារ ត្រូវបានពលរដ្ឋខ្ចីដើម្បីទិញលំនៅឋាន និងមានជាង៧ពាន់លានដុល្លារផ្សេងទៀត ត្រូវបានពលរដ្ឋខ្ចី ដើម្បីប្រើប្រាស់ជាលក្ខណៈបុគ្គល៕

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមជម្រុញពន្លឿនការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានឯកភាពពីសារៈសំខាន់ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងអំឡុងជំនួបសម្តែងការគួរសមនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីមធ្យោបាយនានា ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀង CEPA ដែលបានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងមក និងបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងបើកទូលាយទីផ្សារកាន់តែច្រើន សម្រាប់ទំនិញ និងសេវាកម្ម បង្កើនរំហូរវិនិយោគ បង្កើតការងារ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងបង្កើនផលប្រយោជន៍ទៅវិញទៅមក។ លោកឧបនាយករដ្ឋមន្ត្រី…

ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ ចាប់ពី ថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងបន្តបេសកកម្ម ការទូតក្រៅប្រទេស ជាលើកទី១៥ ក្នុងគោលបំណងដើម្បីបន្តពង្រឹង ចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន និងសកល ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។ ក្នុងឱកាសនៃទស្សនកិច្ចនេះ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ប្រធានាធិបតី យួន សកយ៉ល ពិភាក្សាស៊ីជម្រៅលើភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យមានភាពស្និទ្ធស្នាលបន្ថែមទៀត ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៥ ឧសភា ២០២៤ ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #peaceincambodia