Category ព័ត៌មានសេដ្ឋកិច្ចជាតិ

មន្រ្តីជាន់ខ្ពស់ NBC និងក្រសួងពាណិជ្ជកម្ម ជម្រុញកិច្ចសហប្រតិបត្តិការដើម្បីលើកកំពស់ប្រាក់រៀល

ដោយៈ ម៉ាលីនណាភ្នំពេញ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លោកយឹម លាត និងលោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាគ្នាក្នុងគោលបំណង រៀបចំកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ អង្គប្រជុំបានពិភាក្សាអំពីផែនការ សកម្មភាពរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងវិធានការនិងគោលនយោបាយ ដែលក្រសួងពាណិជ្ជកម្មអាចអនុវត្តបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ។ លោកយឹម លាត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលកន្លងមក ជាពិសេស ការតម្រូវឱ្យមានបិទស្លាកតម្លៃទំនិញ នៅតាមហាងទំនិញនានា ជាប្រាក់រៀល។ លោកបញ្ជាក់បន្ថែមថា “ធនាគារជាតិនៃកម្ពុជា ក៏បានដាក់ចេញនូវមធ្យោបាយទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក ដែលជាការរួមចំណែកដល់ការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលផង និងធ្វើឱ្យការទូទាត់ នៅក្នុងពាណិជ្ជកម្មជារួម ប្រព្រឹត្តទៅដោយប្រសិទ្ធភាព”។ ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល…

“ផ្កាអ័រគីដេនៃអង្គរវត្ត”ជាប្រធានបទនៃពិព័ណដ៏ធំនៅសឹង្ហបុរីដែលបង្ហាញពីអរិយធ៌មអង្គរ

ដោយៈ គង់ សូរិយាសឹង្ហបុរីៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហគមន៍ និងយុវជនរបស់ប្រទេសសិង្ហបុរី និងក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារនៃប្រទេសអូស្ត្រាលីបានរៀបចំពិព័ណដ៏ទាក់ទាញមួយ នៅឧទ្យាន Gardens By The Bay នៅប្រទេសសឹង្ហបុរី។ Gardens by the Bay ជាឧទ្យានដ៏ល្បីល្បាញក្នុងប្រទេសសិង្ហបុរី បានក្លាយជាទីតាំងពិព័រណ៍រស់រវើកនៃបេតិកភណ្ឌ និងសាកវប្បកម្មកម្ពុជា ក្រោមប្រធានបទ “ផ្កាអ័រគីដេនៃអង្គរវត្ត”។ ភាពទាក់ទាញបំផុតនៃពិព័រណ៍នេះ ប្រាង្គប្រាសាទអង្គរវត្តចម្លងកម្ពស់៣,៥ ម៉ែត្រ ដែលហ៊ុំព័ទ្ធដោយដើមត្នោត ជាដើមឈើតំណាងជាតិកម្ពុជា និងផ្កាផ្កាកេសរកូល ឬអ័រគីដេចម្រុះពណ៌ជាច្រើន។ភ្ញៀវទេសចរក៏អាចទស្សនា ទិដ្ឋភាពខ្លោងទ្វារចូលប្រាសាទអង្គរធំ ដែលមានទេវតា(ព្រះ) បើកផ្លូវដើរ ខណៈរូបចម្លាក់ចម្លងតំណាងឱ្យស្ថាបត្យកម្ម និងវប្បធម៌ខ្មែរបុរាណ ហ៊ុំព័ទ្ធដោយផ្កាកេសរកូលពណ៌ស និងលម្អងពណ៌ លឿង និងពណ៌ទឹកក្រូច…

អ្នកជំនាញយល់ដូចម្តេចបន្ទាប់ពីបានដឹងពី NBC ទាក់ទងនឹងកំនើនវិស័យសំណង់ និងអចលនទ្រព្យ?

ដោយៈ និម្មល រ័ត្នភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានបញ្ជាក់ថា វិស័យសំណង់ និងអចលនទ្រព្យ ដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លមក ត្រូវបានព្យាករថានឹងបន្តមានកំណើនទាប។ យោងតាមទស្សនវិស័យ និងទិសដៅការងារឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជាបានព្យាករថា តម្រូវការសំណង់ប្រណីត ដែលបម្រើដល់អនិវាសនជន ក៏ត្រូវបានរំពឹងថានឹងបន្តមានភាពទន់ខ្សោយ ។ ការងើបឡើងទន់ខ្សោយនៃវិស័យសំណង់ និងការថយចុះតម្រូវការ ក្នុងវិស័យអចលនទ្រព្យ ជាផ្នែកមួយ នៃការប្រឈមនៃសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០២៤នេះ។ របាយការណ៍ដដែលបានឲ្យដឹងថា កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ច ប្រទេសជាដៃគូសេដ្ឋកិច្ចចម្បងៗរបស់ម្ពុជា ដូចជាប្រទេសចិន ប្រទេសអាមេរិក និងអឺរ៉ុប ដែលអាចប៉ះពាល់ដល់ការវិនិយោគតម្រូវការ សម្រាប់នាំចេញវិស័យទេសចរណ៍ សំណង់ និងអចលនទ្រព្យផងដែរ ស្របនឹងកម្ពុជានៅតែបន្តពឹងលើការវិនិយោគពីវិនិយោគិនក្រៅប្រទេស។ NBC បានបញ្ជាក់ថា “រាជរដ្ឋាភិបាលបាននលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ចំពោះវិស័យអចលនទ្រព្យ ជូនអតិថិជនដែលជួបប្រទះ…

ដៃគូអភិវឌ្ឍន៍បារាំងសន្យាបន្តផ្តល់ជំនួយ ២០០លានអឺរ៉ូ ដល់កម្ពុជារៀងរាល់ឆ្នាំ

ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ លោកជំទាវ Marie-Helene LOISON អគ្គនាយករងប្រតិបត្តិ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)បានបញ្ជាក់ថា បារាំងនឹងបន្តគាំទ្រកម្ពុជា ដោយនឹងផ្តល់ជំនួយដល់ប្រទេសនេះ២០០លានអឺរ៉ូជារៀងរាល់ឆ្នាំ។ លោកជំទាវបានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី២០ ឧសភាកន្លងមកនេះ។ ក្នុងជំនួបនោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា គិតចាប់ពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បនេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ចំនួនប្រមាណ១១៥០លានអឺរ៉ូ, ក្នុងនោះរួមមានហិរញ្ញប្បទានឥតសំណងចំនួន២១៧លានអឺរ៉ូ និងឥណទានសម្បទានសម្រាប់រយៈពេល១១ឆ្នាំ ប្រមាណ៨០០លានអឺរ៉ូ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រគ្រប់គ្រងបំណុលសាធារណៈ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា។ លោកបន្តថា រាជរដ្ឋាភិបាលនិតិកាលទី៧ បានផ្តល់អាទិភាពគន្លឹះដល់៖ មនុស្ស (ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈបច្ចេកទេស…

មន្រ្តី NBC កំពុងធ្វើការជាមួយ IMF ដើម្បីពិនិត្យឡើងវិញលើវិធីសាស្រ្តសម្រាប់វាស់តម្លៃលំនៅដ្ឋាននៅទូទាំងប្រទេស

ដោយៈ គង់ សូរិយាភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) កំពុងធ្វើការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីពិនិត្យឡើងវិញនូវវិធីសាស្រ្តសម្រា ប់វាស់តម្លៃលំនៅឋានទូទាំងប្រទេស ក្រោមសន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន (RPPI)។ ការពិនិត្យឡើងវិញនេះ ត្រូវបានរៀបចំឡើងក្រោយមានរបាយការណ៍លម្អិត ដែលផ្តួចផ្តើមដោយអង្គការអន្តរជាតិ ក្នុងខែមករា ដែលបានស្នើឱ្យមានការត្រួតពិនិត្យមួយចំនួន នៅក្នុងទិន្នន័យ និងវិធីសាស្រ្ត ដែលត្រូវបានប្រើដើម្បីបង្កើតRPPI ដោយធនាគារជាតិនៃកម្ពុជា ដែលអាចជាការកើនឡើង នៃកំណើនសន្ទស្សន៍ និងការព្យាករណ៍ពីការកើនឡើងតម្លៃផ្ទះ។ RPPI ជាសូចនាករសំខាន់ សម្រាប់កម្រិតអតិផរណា នៅក្នុងសេដ្ឋកិច្ច រួមជាមួយនឹងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI)។ក្នុងទម្រង់ដូចគ្នាដែលCPI ប្រៀបធៀបនិន្នាការតម្លៃអ្នកប្រើប្រាស់តាមកាលកំណត់ RPPI ផ្តល់នូវសន្ទស្សន៍តម្លៃលំនៅឋានជាតិទាំងមូល ដោយផ្អែកលើទិន្នន័យពីប្រាក់កម្ចីទិញផ្ទះ ដែលចេញដោយធនាគារនៅកម្ពុជា។ នៅពេលដែលវិស័យអចលនទ្រព្យ មានសន្ទុះខ្លាំងនៅចន្លោះឆ្នាំ២០១៧ និង២០២១ NBC បានបើកដាក់អោយប្រើប្រាស់ RPPI…

ខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រី Marie-Hélène LOISON អគ្គនាយិការង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)

មុននឹងបញ្ចប់ សម្តេចធិបតី និងលោកស្រីអគ្គនាយិការង ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើវិស័យសំខាន់មួយចំនួន រួមមាន៖ (១) ពាណិជ្ជកម្ម និងគោលនយោបាយក្នុងការទាក់ទាញការវិនិយោគ ដោយរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់នូវការលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគនៅកម្ពុជា, ការធ្វើសាមញ្ញកម្មនីតិវិធីនៃដំណើរការវិនិយោគ, និងគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯ‍កជន ក្នុងការផ្តល់នូវភាពបត់បែន និងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានានូវបរិយាកាសធុរិកិច្ច និងភាពប្រកួតប្រជែង។ (២) គំនិតផ្តួចផ្តើមក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌​ និង​ ភាសាបារាំងប្រចាំតំបន់​ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងការបណ្តុះបណ្តាល ផ្នែកវប្បធម៌ ភាសា​ ទំនាក់ទំនងប្រជាជន និងប្រជាជន កីឡា ទេសចរណ៍ និងពាណិជ្ជកម្ម និង (៣) អន្តរកាលនៃវិស័យថាមពល…

ធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ

ភ្នំពេញ៖ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកសាជាថ្មីម្តងទៀត ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យ ដែលកំពុងស្ថិតក្នុងស្ថានភាពមិនទាន់ល្អនៅឡើយ ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «របាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នាំ ២០២៣» នៅថ្ងៃទី ២០ខែឧសភា ឆ្នាំ ២០២៤ លោកជំទាវ ជា សិរី បានថ្លែងថា៖ «យើងត្រូវតែបន្តមានភាពប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍ថ្លៃលំនៅឋាននៅក្នុងឆមាសទី២ ឆ្នាំ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរនៃវិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យនេះ»។ លោកជំទាវ បានបន្តថា ក្នុងស្ថានភាពនេះ ដើម្បីគ្រប់គ្រងហានិភ័យនៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងចៀសវាង និងកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុមកលើស្ថិរភាពហិរញ្ញវត្ថុ អាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងត្រូវបន្តចូលរួមតាមដាន និងត្រួតពិនិត្យដោយហ្មត់ចត់ពីហានិភ័យក្នុងវិស័យ…

អគ្គលេខាធិការរង អង្គការសហប្រជាជាតិ៖ ជោគជ័យរបស់កម្ពុជានៃដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និង ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺជាមេរៀនពិសោធដ៏ល្អសម្រាប់ប្រជាជាតិ​ នៅលើពិភពលោក

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Alice Wairimu Nderitu អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបង្ការអំពើប្រល័យពូជសាសន៍ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកស្រីអគ្គលេខាធិការរងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចធិបតី​ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកស្រីបានគោរពជម្រាបជូន សម្ដេចធិបតី អំពីបទពិសោធ និងបេសកកម្មការងាររបស់លោកស្រី នាពេលកន្លងមកក្នុងការទប់ស្កាត់ និងបង្ការអំពើប្រល័យពូជសាសន៍ នៅតាមបណ្ដាប្រទេសដូចជា បូស្ន៊ី ហេហ្សេហ្គូវីន (Bosnia and Herzegovina) និងរ៉វាន់ដា…

តើបណ្តាប្រទេសទាំង១០ណាខ្លះដែលជំពាក់បំណុលមូលនិធិ IMF ច្រើនជាងគេនៅលើពិភពលោក?

ដោយ: គង់ លាងហួរអន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺជាស្ថាប័នអន្តរជាតិដ៏ធំមួយ ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនានា ដោយផ្តល់ជំនួយហិរញ្ញវត្ថុ និងការណែនាំអំពីគោលនយោបាយដើម្បីបង្កើនស្ថិរភាព ផលិតភាព និងឱកាសការងារ។ ជាមួយគ្នានេះដែរ បណ្តាប្រទេសនានាជាច្រើននៅលើពិភពលោក បានស្វែងរកប្រាក់កម្ចីពីមូលនិធិ IMF ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយប័ណ្ណក្នុងស្រុករបស់ពួកគេ និងអនុវត្តន៍កំណែទម្រង់រចនាសម្ព័ន្ធនៅក្នុងប្រទេសរៀងៗខ្លួន។ ខាងក្រោមនេះគឺជាបណ្តាប្រទេសចំនួន១០ ដែលជំពាក់បំំណុល IMF ច្រើនជាងគេបំផុត គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៤៖ ទី១: ប្រទេសអាហ្សង់ទីន ជំពាក់បំណុល IMF ចំនួន៣២ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងចំនួន៥,៣ភាគរយនៃផលទុនជាតិសរុប(GDP)នៅក្នុងប្រទេសរបស់ខ្លួន។ ទី២: ប្រទេសអេហ្សុីប ជំពាក់បំណុល IMF ចំនួន១១ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងចំនួន៣,១ភាគរយនៃផលទុនជាតិសរុប(GDP)នៅក្នុងប្រទេសរបស់ខ្លួន។ ទី៣: ប្រទេសអ៊ុយក្រែន ជំពាក់បំណុល IMF…

កម្ពុជា ឡាវ សហការគ្នាដើម្បីអភិវឌ្ឍន៍លើទីផ្សារមូលបត្រ

      ដោយៈ គង់ ម៉ាលីនណា       ភ្នំពេញៈ និយ័តករមូលបត្រកម្ពុជា-ឡាវ បានបន្តសហការគ្នាលើកការអភិវឌ្ឍទីផ្សារមូលបត្រ​ នៃ​ប្រទេស​សមាជិកអាស៊ានទាំងពីរនេះ ឱ្យកាន់តែមានភាពរីកចំរើនមួយកម្រិតទៀត ជាពិសេស​គឺការចែករំលែកនូវព័ត៌មាន នៃវិស័យនេះឱ្យគ្នាទៅវិញទៅមក។ លោក ស៊ូ សុជាតិ អគ្គនាយនៃ​និយ័តករមូលបត្រកម្ពុជា (ន.ម.ក) កាលពីថ្ងៃទី១៦ ខែឧសភា​បានដឹកនាំសហការីចូលរួមកិច្ចប្រជុំទ្វេរភាគី​លើកទី២ និងសិក្ឋាសាលាចែករំលែកបទពិសោធន៍ ជាមួយគណៈកម្មការមូលបត្រឡាវ (LSCO) ដែលដឹកនាំដោយលោកស្រី Fongchinda Sengsourivong អគ្គលេខា-ធិការនៃ LSCO ដែលបានរៀបចំឡើងនៅស្រុកវ៉ាងវៀង ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ បើយោងតាមន.ម.ក. កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនង​ទ្វេភាគី រវាងនិយ័តករទាំងពីរ ដោយបានផ្លាស់ប្តូរព័ត៌មាន អំពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍទីផ្សារមូលបត្រ និងទស្សនវិស័យ និងបានពិភាក្សាអំពីផែនការកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២៤។…