កម្ពុជា គឺជាប្រទេសយកពន្ធតិច និងអនុគ្រោះបំផុត តែការអភិវឌ្ឍលឿនរហ័ស
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា កម្ពុជា គឺជាប្រទេសដែលយកពន្ធតិច និងអនុគ្រោះបំផុត ប៉ុន្តែការអភិវឌ្ឍលឿនរហ័ស ហើយត្រូវបានអង្គការ សហប្រជាជាតិ ចាត់ទុកជាប្រទេស ដែលកាត់បន្ថយភាពក្រីក្រ បានលឿនរហ័សបំផុត មួយក្នុងលោក។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃ៥ មិថុនា លោក ប៉ែន បូណា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជាតាំងពីជំនាន់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការអនុគ្រោះបំផុតចំពោះការយកពន្ធពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងអ្នកមានចំណូលទាប ត្រូវបានរាជរដ្ឋាភិបាលគិតគូរជាអាទិភាពនិងព្យាយាមបញ្ចៀសពួកគេមិនឲ្យជាប់ពន្ធឡើយ។…