លោកយិន លាងគង់ ត្រូវបានតែងតាំងជាទូតសុឆន្ទៈបុរី DE ELEMENTS
ដោយៈ គង់ សូរិយាភ្នំពេញៈ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.aisa លោកយិន លាងគង់ ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុន DE ELEMENTS តែងតាំងជាទូតសុឆន្ទៈទទួលបន្ទុកផ្នែកសារព័ត៌មាន និងការផ្សព្វផ្សាយ។ បុរី DE ELEMENTS ស្ថិតនៅសង្កាត់កាកាប ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ មានប្រសាសន៍បន្ទាប់ពីពិធីចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី២៧ ឧសភានេះ លោកយិន លាងគង់បានមានប្រសាសន៍ថា វាជាកិត្តយសមួយសម្រាប់រូបលោក ដែលទទួលបានការផ្តល់ទំនុកចិត្តសម្រាប់ការតែងតាំងនេះ។ លោកបន្តថា វាជាឱកាសនៃការបង្កើតប្រាក់ចំណូលផង និងជាបញ្ហាប្រឈមផង ព្រោះក្នុងនាមជាទូតសុឆន្ទៈ ទទួលបន្ទុកការងារនេះ យើងត្រូវតែទទួលខុសត្រូវលើការងាររបស់យើង ដើម្បីជម្រុញការលក់ឲ្យបានជោគជ័យ។ បុរី DE ELEMENTS ជាបុរីបែបក្លាស្ទ័រដំបូងគេនៅរាជធានីភ្នំពេញ ដោយអតិថិជនអាចទិញបានទាំងជនជាតិខ្មែរ និងបរទេសតាមរយៈការប្រើប្រាស់ប័ណ្ណ សម្គាល់អចលនវត្ថុបែបStrata…