តើម្ចាស់គំរោងខុនដូ ដែលរឹបអូសផ្ទះអតិថិជន តាមរយៈកុងត្រារបស់ខ្លួនមានភាពស្របច្បាប់ឬ?
ដោយៈ គង់ សូរិយាភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកអភិវឌ្ឍន៍ខុនដូ ទាំងជនជាតិខ្មែរ និងបរទេសជាច្រើន បានរឹបអូសយកខុនដូអតិថិជនរបស់ខ្លួន តាមរយៈការប្រើប្រាស់កុងត្រារវាងអ្នកអភិវឌ្ឈន៍ និងអ្នកលក់។ បញ្ហារឹបអូសយូនីតខុនដូ បានកើតមានច្រើនករណី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារប្រជាពលរដ្ឋកម្ពុជាភាគច្រើន បានរងវិបត្តិហិរញ្ញវត្ថុ និងជាប់គាំងលំហូរសាច់ប្រាក់។ សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភាកម្ពុជា បានដឹងពីការលំបាកររបស់ប្រជាពលរដ្ឋ ដោយអំពាវនាវឲ្យម្ចាស់គំរោងនានាយល់យោគ ដល់អតិថិជន និងកុំមានការរឹបអូសទ្រព្យសម្បត្តិអតិថិជន។ ការវិនិយោគរបស់អ្នកធុរកិច្ចអន្តរជាតិនៅកម្ពុជា ជាការរួមចំណែកអភិវឌ្ឍន៍កម្ពុជា ដែលប្រជាពលរដ្ឋខ្មែរតែងតែអបអរសាទរ ប៉ុន្តែអ្នកអភិវឌ្ឍ៍នានា ក៏គួរសាងសង់គំរោងរបស់ខ្លួន ដើម្បីបំរើសុខមាលភាពសង្គម ជាជាងយកប្រាក់ចំណេញជាអាទិភាពទី១។ ជាក់ស្តែងក្រុមហ៊ុន Prince Real estate ដែលមានអ្នកឧកញ៉ាចេន ហ្ស៊ី ជាប្រធានក្រុមប្រឹក្សាភិបាល បាននិងកំពុងរូមចំណែកយ៉ាងច្រើន លើការអភិវឌ្ឍនៅកម្ពុជា ពិសេសជម្រុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។…