ក្រសួងកំពុងសិក្សាផែនការលំអិតលើទីតាំងទុកដាក់សំរាមនៅខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល
ដោយៈ និស្ស័យភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំ ពិភាក្សាការងារគម្រោងធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក នៅប្រទេសកម្ពុជា។ កិច្ចប្រជុំកាលពីព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយលោកបណ្ឌិត រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីបេសកកម្មបច្ចេកទេសរបស់ក្រុមការងារធនាគារពិភពលោក (WB) ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក នៅប្រទេសកម្ពុជា ជាមួយលោកស្រី Katelijn Van Den Berg អ្នកឯកទេសជាន់ខ្ពស់ ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកប្រធានគ្រប់គ្រងគម្រោង និងមន្ត្រីជំនាញបច្ចេកទេសជាសមាជិកគម្រោង រួមជាមួយនិងក្រុមការងាររបស់ធនាគារពិភពលោក។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សា ផ្លាស់ប្ដូរយោបល់អំពីការសិក្សាវាយតម្លៃលើឯកសារ…