បើទោះជាយើងកើតមិនទាន់ការកសាងអង្គរវត្ត តែយើងមានមោទកភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ
ដោយៈ គង់ សូរិយាភ្នំពេញៈ “បើទោះជាយើងកើតពុំទាន់ការកសាងអង្គវត្ត ប៉ុន្តែយើងមានមោទកភាពដែលយើងបានកើតទាន់ការជីកព្រែកហ្វូណនតេជោ” ប្រសាសន៍លើកឡើងដោយលោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោកាលពីថ្ងៃទី៤ កក្កដាកន្លងមកនេះ។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ លោកសន្តិបណ្ឌិតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អភិបាលខេត្តកណ្ដាល និងមន្រ្តីពាក់ព័ន្ឋ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជួបពិភាក្សា បែងចែកភារកិច្ចដោយផ្ទាល់ ជូនដល់សមាជិកគណៈកម្មការអន្តរក្រសួងរៀបចំ ពិធីបើកការដ្ឋានទាំងអស់ ដើម្បីធានាដល់ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព…