Category ព័ត៌មានសេដ្ឋកិច្ចជាតិ

KW Cambodia នឹងបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយពីទីផ្សារដីធ្លី

ដោយៈគង់ សូរិយាភ្នំពេញៈ ដើម្បីចូលរួមចំណែកធ្វើអោយឧស្សាហកម្ម អចលនទ្រព្យកម្ពុជា មានភាពរស់រវើកឡើងវិញ ព្រមទាំងផ្តល់ចំណេះដឹង អំពីអចលនទ្រព្យ ដល់ប្រជាជនកម្ពុជា ក្រុមហ៊ុនKW Cambodia នឹងបើកសិក្ខាសីលាអំពី ឧស្សាហកម្មអចលនទ្រព្យ សម្រាប់អ្នកចូលរួម២០០នាក់។ វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឡើងដោយមិនគិតថ្លៃ នៅថ្ងៃទី២៧ កក្កដា ២០២៤ ពីម៉ោង ៨ព្រឹក ដល់ ១២ថ្ងៃត្រង់ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន(CJCC)។ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធាន KW Cambodiaបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ដោយសារ KW ជាក្រុមហ៊ុនមកពីអាមេរិក ហើយបេសកកម្មរបស់យើង មានរយៈពេល៤០ឆ្នាំ ហើយបើគិតមកទល់បច្ចុប្បន្ន KW Camabodia បានចូលមកកម្ពុជារយៈពេល៦ឆ្នាំហើយ។ លោកបន្តថា យើងជួយបណ្តុះបណ្តាលទាំង…

ក្រសួងគ្រោងដាក់លក់គ្រាប់ស្វាយចន្ទីរកែច្នៃរួចនៅតាមផ្សារទំនើប និងម៉ាតនានា

ដោយៈ គង់ សូរិយាភ្នំពេញៈ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើប និងម៉ាតនានា”។ កិច្ចប្រជុំកាលពីសប្តាហ៍មុននេះ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើប និងម៉ាតនានា” ដើម្បីផ្តល់ឱកាសជូនសហគ្រាស និងក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីកម្ពុជា បានជួបផ្ទាល់ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាពិសេសផ្សារទំនើប និងម៉ាត ដូចជា៖ អ៊ីអន ម៉ាក្រូ ឡាក់គី ជីបម៉ុង ថៃហួត បាយ័ន ប៊ីកស៊ី តេលា 7-Eleven និង Cambodian Superstore ជាដើម។ ក្នុងឱកាសនោះ…

មន្រ្តីសាធារណៈការ និងជប៉ុនបើកកិច្ចប្រជុំទាក់ទងនឹងគំរោងហេដ្ឋារចនាសម្ព័ន្ឋ

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ ក្រុមមន្រ្តីសាធារណៈការកម្ពុជា ជប៉ុនបានបើកកិច្ចប្រជុំពិភាក្សាការងារស្តីពី ការរៀបចំប្រជុំទ្វេរភាគីលើកទី៦ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍(MLIT) នៃប្រទេ​សជប៉ុន។ លោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដោយអញ្ជើញចូលរួមពីលោកអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ និងតាមរយ:វីដេអូពីចម្ងាយ ដោយតំណាងមកពីក្រសួ​ងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍(MLIT) នៃប្រទេសជប៉ុនផងដែរ។ កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងដើម្បីពិភាក្សាការ​ងារស្តីពី ការរៀបចំកិច្ចប្រជុំទ្វេរភាគីលើកទី៦ រវាងក្រសួងសាធា​រណការ និងដឹកជញ្ជូន និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន ដែលកម្មវិធីនេះ…

អ្នកឧកញ៉ាលី ឃុនថៃដឹកនាំប្រតិភូធុរកិច្ចទស្សនកិច្ចទៅកាន់ប្រទេសចិន

ដោយៈ គង់ សូរិយាប្រទេសចិនៈ អ្នកឧកញ៉ាលី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតតំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានអញ្ជើញចូលរួមទស្សនកិច្ច ទៅកាន់រោងចក្រផលិតស្ករអាស៊ី ខាងកើត នាប្រទេសចិន។ ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មានការចូលរួមពី មន្ត្រីជាន់ខ្ពស់ពីរដ្ឋាភិបាលចិន និងតំណាងមកពីសភាពាណិជ្ជកម្មអាស៊ានទាំង១០ប្រទេស និងធុរជនចិនសរុបប្រមាណ៥០នាក់។ រោងចក្រផលិតស្ករអាស៊ីខាងកើត ជារោងចក្រផលិតស្ករមួយនៅ ស្រុកឆុងជូ ក្រុងណានីង ប្រទេសចិន ដែលសហបង្កើតជាមួយក្រុមហ៊ុន Mitr Phol Group នៅឆ្នាំ១៩៩៣ ដើម្បីផ្គត់ផ្គង់ស្ករ នៅទីក្រុងស្ករបរិមាណ១លានតោន រៀងរាល់ឆ្នាំ សម្រាប់ប្រទេសចិន៕

តើអ្នកអាចរៀនអ្វីខ្លះពីមហាសេដ្ឋីលំដាប់ពិភពលោក Warren Buffett

ដោយៈ ម៉ាលីនណាភ្នំពេញៈ បច្ចុប្បន្នគាត់មានទ្រព្យសម្បត្តិសរុប ប្រមាណជា១៣០ពាន់លានដុល្លារ ហើយគាត់អាចបង្កើតភាពមានបានដូចសព្វថ្ងៃ ដោយសារខិតខំប្រឹងប្រែងរកលុយ សន្សំលុយនិងវិនិយោគលុយ របស់គាត់ឲ្យកើតជាកូនពូនជាចៅ។ កាលនៅវ័យ៦ឆ្នាំ គាត់ជាក្មេងដើរលក់ស្ករកៅស៊ូហើយគោលការណ៍លក់របស់គាត់គឺលក់ជាដុំ មិនលក់រាយមួយៗឲ្យគេឡើយ។ នៅក្នុងវ័យកុមារគាត់ ក៏ជាក្មេងដើរលក់ភេសជ្ជៈកូកាកូឡាផងដែរ ដោយទិញកូកាកូឡា ជាលក្ខណៈបោះដុំហើយយកមកលក់រាយបានចំណូលកាក់សេន។ ចំណែកការងារវ័យកុមារ ដែលធ្វើឲ្យគាត់រកលុយបានច្រើន គឺការងារដឹកជញ្ជូនកាសែត The Washington Post ដើរលក់តាមផ្ទះគេឯង។ ការងារនេះ គាត់មិនមែនធ្វើតែម្នាក់ឯងទេ តែគាត់ក៏ជួលក្មេងៗ មានវ័យស្រករគ្នាឲ្យជួយដឹកលក់ផងដែរ។ ក្រោយពីខិតខំធ្វើការ ដែលបានរៀបរាប់ខាងលើ គាត់សន្សំលុយបាន១២០០ដុល្លារ ហើយលុយនេះ គាត់យកទៅទិញដីកសិដ្ឋាន ដែលមានទំហំ១៦ម៉ឺនម៉ែត្រការ៉េ នៅក្នុងរដ្ឋ Nebraska។ បន្ទាប់មកគាត់បានចាប់ផ្ដើមវិនិយោគ ជាបន្តបន្ទាប់ទៅលើភាគហ៊ុន និងអចលនទ្រព្យ ដែលធ្វើឲ្យគាត់កសាងទ្រព្យរាប់ពាន់លានដុល្លារដល់សព្វថ្ងៃ។ គាត់ត្រូវបានគេចាត់ទុក ជាអ្នកវិនិយោគជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្ត…

វិទ្យាស្ថានតេជោសែន ចុះ MOU ជាមួយវិទ្យាស្ថាន ខុង ជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ  លោកនឹម សុធា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នារវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (TSIPWT) និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ ថ្លែងសំណេះសំណាលក្នុងអង្គពិធី នាថ្ងៃទី១១ កក្កដា លោកអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់នេះ លោកសង្ឃឹមយ៉ាងមុតមាំថា នឹងដើរតួយ៉ាងសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការវិស័យអប់រំកម្ពុជា-ចិន និងការបណ្តុះបណ្តាលភាសាចិន និងជំនាញបច្ចេកទេស ដល់និស្សិតរបស់វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។ ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា…

រដ្ឋបាលរាជធានីភ្នំពេញរៀបចំគំរោងចំនួន៥០ ដើម្បីបញ្ចប់បញ្ហាទឹកជំនន់

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកប ដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល៥ឆ្នាំ។ ជាក់ស្តែងរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០គម្រោង សម្រាប់រយ:ពេល ៥ឆ្នាំ សំដៅបញ្ចប់​ និងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបច្ចុប្បន្នគម្រោងចំនួន១៣ បាននិងកំពុងអនុវត្តន៍ ក្នុងតំបន់ ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម ។ គម្រោងទាំង១៣នេះ ផ្ដោតលើ គម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន មានដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់សម្រង់កាយ សម្រាមនៅបឹងត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។ គិតមកដល់ពេលនេះ…

សមាគមធ្វើការទាក់ទងវិស័យហិរញ្ញវត្ថុ២ ពិភាក្សាអំពីភាពធន់របស់វិស័យនេះ

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា ដោយ​មាន​ការ​គាំទ្រ​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​រដ្ឋបាល​ខេត្ត​មួយ​ចំនួន បានរៀបចំសិក្ខាសាលាដើម្បីជម្រុញភាពធន់របស់វិស័យនេះ ការធានាការពារអតិថិជន។ សិក្ខា​សាលា​ជា​បន្តបន្ទាប់​ស្ដីពី “អភិបាលកិច្ច​របស់​គ្រឹះស្ថា​ន​ហិរញ្ញវត្ថុ​ក្នុ ង​ការ​ធានាប្រសិទ្ធភាព ​នៃ​ប្រតិបត្តិការ​ប្រកប​ដោយ​ចីរភាព ការ​ទទួល​ខុស​ត្រូវ និង​បរិយាបន្ន” ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ​របស់​​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។ គោលបំណង​សិក្ខាសាលានេះ ដើម្បី​ចែក​រំលែក​ចំណេះដឹង​ដល់​អ្នក​គ្រប់គ្រង​សាខា ​អំពី​ការ​ទទួល​ខុសត្រូវ​សំខាន់ៗ​របស់​ពួកគេ ​ក្នុង​ប្រតិបត្តិការ​ធនាគារ ​ប្រកប​ដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ដោយ​បង្កើន​ភាពធន់​នៃ​វិស័យនេះ និង​ធានា​ការការពារ​អតិថិជន។ យោង​តាម​ឯកសារសមាគមបាន​បង្ហាញ​ថា វិស័យ​នេះ​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ ដែល​កើត​ចេញ​ពី​ជំងឺ​រាតត្បាត​កូវីដ-១៩ ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​អូស​បន្លាយ និង​ការ​កើនឡើង​អត្រា​ការ​ប្រាក់ ​ដែល​កំណត់​ដោយ​ធនាគារ​កណ្តាល​អាមេរិក។ ខណៈពេល​ដែល​បញ្ហា​ទាំងនេះ​ បាន​ធ្វើ​ឱ្យ​កំណើន​យឺតយ៉ាវ​ ក្នុង​វិស័យ​ធនាគារ​របស់​សហរដ្ឋ​អាមេរិក កម្ពុជា​ក៏​ឃើញ​មានការ​កើនឡើង ​នៃ​ការ​សង​ឥណទាន​យឺត​ផងដែរ។ សិក្ខាសាលា​មួយ​…

សមាគមគ្រឿងអលង្ការស្នើសុំមេ NBC ឲ្យសមាជិកបង្កើតគណនីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាផ្លូវការ

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ  លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃសមាគ​មពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា (CGJT) ដឹកនាំដោយលោកជំទាវញ៉ែត ស្រីអូន ដែលជាប្រធានសមា​គមចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបកាលពីរសៀលថ្ងៃទី១១ កក្កដាកន្លងមកនេះ លោកជំទាវ ប្រធានសមាគម បានជម្រាបជូនលោកជំទាវទេសា​ភិបាលពីសាវតារ និងដំណើរវិវឌ្ឍន៍របស់សមាគម ដែលមានសមាជិកសរុបជាង៩០០នាក់ ព្រមទាំងបានស្នើសុំការគាំទ្រពី ធនាគារជាតិនៃកម្ពុជា ក្នុងការសម្រ​បសម្រួលនីតិវិធីនានា ដើម្បីអាចឱ្យសមាជិក សមាគមបង្កើតគណនី សហគ្រាសជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្លូវការបានដោយរលូនផងដែរ។ លោកជំទាវបញ្ជាក់ថា “គិតមកទល់ពេលនេះ សមាជិកសមា​គមភាគច្រើន នៅបន្តប្រើប្រាស់គណនីបុគ្គល សម្រាប់កា​រទូទាត់នៅឡើយ”។ ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានជម្រាបជូនគណៈប្រតិភូសមាគមថា ការប្រើប្រាស់គណនីសហគ្រាសនឹងជួយបង្កើនទំនុកចិត្ត…

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០គម្រោង សម្រាប់រយ:ពេល ៥ឆ្នាំ សំដៅបញ្ចប់​ និងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបច្ចុប្បន្នគម្រោងចំនួន ១៣ បាន និងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ,តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន,តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម ។ គម្រោងទាំង ១៣នេះ ផ្ដោតលើ គម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន មានដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់សម្រង់កាយសម្រាមនៅបឹងត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។ គិតមកដល់ពេលនេះ ការអនុវត្តគម្រោង ១៣ នេះ សម្រេចបាន ៦.៥% ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ ។…