Chief Bank រៀបចំសិក្ខាសាលាបូកសរុបលទ្ឋផលការងារឆមាសទី១
ដោយៈ ម៉ាលីនណាភ្នំពេញៈ ធនាគារឈីហ្វ៏ ( Chief Bank) បានរៀបចំសិក្ខាសាលាប្រចាំឆមាសទី១ ឆ្នាំ២០២៤ ដោយមានការចូលរួម ពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់។ សិក្ខាសាលានេះ ធ្វើឡើងដើម្បីសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងកំណត់ទិសដៅការងារ សម្រាប់ឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារ។ បុគ្គលិកគ្រប់ៗរូប បានបេ្ដជ្ញាចិត្តក្នុងការសម្រេចគោលដៅប្រចាំឆ្នាំ និងអភិវឌ្ឍន៍ចំណេះដឹងឲ្យកាន់តែទូលំទូលាយ ដើម្បីឲ្យស្របទៅតាមតម្រូវការអតិថិជន។ សូមអរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ និងប្រើប្រាស់សេវាកម្មរបស់ធនាគារ ឈីហ្វ៕