ដំណឹងល្អៈ ការទទូលប្រាក់ដុល្លារទក់ រហែកមិនត្រូវកាត់ទឹកឡើយ
ដោយៈ ម៉ាលីនណា ភ្នំពេញៈ ជាគោលការណ៍ទទួល យកប្រាក់ដុល្លារអាមេរិកទក់ ឬរហែកបន្តិចបន្តួច អាចនឹងត្រូវបានអនុវត្តន៍នៅទូទាំងប្រទេសកម្ពុជា នាពេលខាងមុខនេះ បន្ទាប់ពីការវាយតម្លៃរបស់ធនាគារជាតិ ដោយយកបទពិសោធន៍ពីខេត្តសៀមរាប។ បើតាមការបញ្ជាក់របស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានលើកឡើងកាលពីព្រឹកថ្ងៃសុក្រកន្លងមកនេះ។ គោលការណ៍ទទួលលុយដុល្លារអាមេរិកទក់ ឬរហែកត្រូវបានដាក់ឱ្យអនុវត្តន៍ នៅខេត្តសៀមរាបចាប់ពីថ្ងៃទី២២ ខែកក្កដា ដោយធនាគារជាតិ តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬ ប្រឡាក់ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន។ គោលការណ៍នេះធ្វើឡើង តាមការស្នើរបស់ពលរដ្ឋនិងអាជីវករ នៅខេត្តសៀមរាបជម្រាបជូនសម្តេចធិបតីហ៊ុន ម៉ាណែត។ ជាក់ស្តែងនៅព្រឹកថ្ងៃសុក្រ ទី២ ខែសីហានេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តន៍ នូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា។ ប៉ុន្តែពលរដ្ឋនៅខេត្តផ្សេងក្រៅពីខេត្តសៀបរាម បានចោទជាសំនួរថា ហេតុអ្វីគោលការណ៍ទទួលប្រាក់ដុល្លាររហែក ឬ…