មន្រ្តីជាន់ខ្ពស់កម្ពុជា និងអ្នកជំនាញជប៉ុនផ្តោតពិភាក្សាលើការរៀបចំដែនដី និងនគរូបនីយកម្ម
ដោយៈ គង់ សូរិយា ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី និងអ្នកជំនាញជប៉ុន បានបើកសិក្ខាសាលារួមគ្នា ដើម្បីពិភាក្សា និងធ្វើបទបង្ហាញលើច្បាប់ស្តីពី ការរៀបចំដែនដី និងនគរូបនីយកម្ម។ រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក តឹករ៉េត សំរេចបានក្នុងសសិក្ខាសាលាកាលពីសប្តាហ៍មុនថា វគ្គបណ្ដុះបណ្ដាលនេះ ឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កម្មវិធីបណ្ដុះបណ្ដាលនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹង ពាក់ព័ន្ធគោលការណ៍ទូទៅ នៃការរៀបចំដែនដី និងនគរូបនីយកម្ម តាមរយៈការបង្ហាញពីមន្រ្តីជំនាញ ក្រសួងនិងអ្នកជំនាញការជប៉ុន ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ផែនការរៀបចំដែនដីនៅក្នុងប្រទេសកម្ពុជា។ គោលនយោបាយជាតិរៀបចំដែនដី របស់រាជរដ្ឋាភបាលសំដៅធានាថា ដែនដីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានគ្រប់គ្រង ប្រើប្រាស់ ការពារ និងអភិវឌ្ឍន៍…