រដ្ឋមន្រ្តីក្រសួងចំនួន៣ ចុះសិក្សាស្វែងយល់ពីឧស្សាហកម្មបំរើការនាំចេញអង្កររបស់កម្ពុជា
ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ រដ្ឋមន្រ្តីមកពីក្រសួងចំនួន៣ ដែលពាក់ព័ន្ឋពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម បានចុះសិក្សាស្វែងយល់ពី រោងម៉ាស៊ីនកិនស្រូវធំៗចំនួន២នៅកម្ពុជា។ រដ្ឋមន្រ្តីទាំងនោះរួមមាន លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី២២ សីហាកន្លងមកនេះ ក៏មានការអញ្ជើញចូលរួមពី លោកអគ្គនាយកធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ គណ:ប្រតិភូជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងទាំងបី ព្រមទាំងថ្នាក់ដឹកនាំនិងសមាជិកសមាជិកាសហព័ន្ធស្រូវអង្ករ ជាច្រើនរូបផងដែរ។ ដំណើរទស្សនកិច្ចនេះរៀបចំឡើង…