Category ព័ត៌មានសេដ្ឋកិច្ចជាតិ

លោកជំទាវជា សិរី ចូលរួមណែនាំទាក់ទងការជ្រើសរើសជំនាញសិក្សានិងផែនការអាជីពដល់សិស្សវិទ្យាល័យ

        ដោយៈ គង់ ម៉ាលីនណា         កំពង់ធំៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្តីពី ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា នៅស្រុកសន្ទុក ខេត្តកំពង់ធំកាលពីចុងសប្តាហ៍មុន។ សិក្ខាសាលានេះត្រូវបានរៀបចំឡើង សម្រាប់សិស្សានុ​សិស្សថ្នាក់ទី១២ ដែលនឹងប្រឡងបញ្ចប់ កម្រិតសិក្សាទុតិយភូមិ នាខែតុលា ឆ្នាំ២០២៤ ខាងមុខ ហើយត្រូវបន្តចាប់ជំនាញឯកទេសនៅថ្នាក់ឧត្តមសិក្សា។ លោកជំទាវបណ្ឌិត បានផ្តែផ្តាំឱ្យសិស្សានុសិស្សទាំងអស់ស្វែងយល់អំពីជំនាញ ដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន បុគ្គលិកលក្ខណៈ អាជីព និងមុខរបរដែលសមស្របតាមជំនា​ញឯកទេស តម្រូវការកម្លាំងតាមជំនាញឯកទេសនោះ ទិន្នន័យនៃប្រាក់បៀរវត្សរ៍ កត្តាជំរុញនិងរាំងស្ទះ ចំពោះការសម្រេចគោលដៅរបស់ខ្លួនជាដើម ក៏ដូចជា រៀបចំផែនការនិងការសិក្សាឱ្យបានសមស្រប  មុននឹងសម្រេចជ្រើសរើសជំនាញឯកទេសណាមួយ។ តាមរយៈសិក្ខាសាលានេះ សិស្សានុសិស្សទាំងអស់ទទួលបានសៀវភៅ កម្រងសំណួរដែលជាជំនួយ…

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មទាក់ទាញអ្នកវិនិយោគនៅប្រទេសកាណាដា

        ដោយៈ ម៉ាលីនណា         ម៉ុងរ៉េអាល់ៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោករដ្ឋ សារ៉ាវុធ បានទទួលជួបពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុន Investissement Quebec International នៅទីស្នាក់ការក្រុមហ៊ុន ក្នុងទីក្រុងម៉ុងត្រេអាល ខេត្តហ្កេបិក ប្រទេសកាណាដា។ នៅក្នុងជំនួបកាលពីចុវសប្តាហ៍មុននេះ តាមការស្នើសុំពីតំណាងក្រុមហ៊ុន លោករដ្ឋលេខាធិការ បានពន្យល់យ៉ាងលម្អិ​តអំពីស្ថានភាពវិនិយោគនៅកម្ពុជា គោលនយោបាយ ច្បាប់ពាក់ព័ន្ធ ព្រមទាំងនីតិវិធីចាំបាច់ ក្នុងការគាំទ្រគម្រោងវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ថាមពលបៃតង និងភស្តុភារកម្មនៅកម្ពុជា។ ក្នុងឱកាសនោះ ភាគីតំណាងក្រុមហ៊ុនបានបញ្ជាក់ថា ក្រុម​ហ៊ុនកំពុងសម្របសម្រួល ដឹកនាំគណៈប្រតិភូវិនិយោគិនហ្កេបិក ទៅធ្វើទស្សនកិច្ចសិក្សាឱកាសវិនិយោគ លើវិស័យខាងលើ នៅបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នាពេលដ៏ខ្លីខាងមុខនេះ ក្នុងនោះក៏មានកម្ពុជាផងដែរ។ ក្រោយជំនួបនេះ លោករដ្ឋ សារ៉ាវុធបានបន្តមានជំនួបពីរផ្សេងគ្នាទៀតជាមួយ…

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយស្តង់ដាដំឡូងមី និងពោត

ដោយៈ និស្ស័យបាត់ដំបងៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកវ៉ា រុតសាន បានអញ្ជើញចូលរួមជាគណអធិបតី ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយស្តង់ដាពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត។ សិក្ខាសាលាផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ដែលមានការអញ្ជើញចូលរួមពី លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកអ៊ុយ សុធាវី អភិបាលរងនៃគណអភិបាលខេត្តបាត់ដំបង ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា លោកនី កន ប្រធានសម្ព័ន្ធដំឡូងមីខេត្តបាត់ដំបងជាដើម។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបចំណេះដឹង ដល់តួអង្គពាក់ព័ន្ធទាំងអស់ លើផលិតផលពោតក្រហម ដំឡូងមី ទៅលើផ្នែកគុណភាពផលិត និងបរិមាណទិន្នផល និងជ្រើសរើសវត្ថុធាតុដើម ចំពោះស្ថានភាពអាកាសធាតុពិភពលោកកំពុងមានការប្រែប្រួល ដូចជា គ្រោះរាំងស្ងួត និងសត្វចង្រៃបំផ្លាញដំណាំ ព្រមទាំងលក្ខខណ្ឌមួយចំនួន…

គេហទំព័រ Propertyarea ចុះ MOU ជាមួយសមាគម CVEA ជម្រុញការផ្សព្វផ្សាយព័ត៌មាន និងលើកកំពស់វិស័យអចលនទ្រព្យ

ដោយៈ ស៊ីវ ម៉េងភ្នំពេញៈ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយគេហទំព័រPropertyarea.asia ដែលជាបណ្តាញពផ្សព្វផ្សាយព័ត៌មាន អចលនទ្រព្យឈានមុខគេនៅកម្ពុជា។ ពិធីចុះអនុស្សរណៈនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៦ កញ្ញានេះ ដោយមានការអញ្ជើញចូលរួមពីលោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) និងថ្នាក់ដឹកនាំ សមាជិក សមាជិកាសមា គមជាច្រើនរូបទៀត។ លោកយិន លាងគង់បានមានប្រសាសន៍ថា បន្ទាប់ពីបានដំណើរការកាលពីខែកញ្ញា ឆ្នាំ២០១៧ គេហទំព័ររបស់យើងបានរួមចំណែក ក្នុងការផ្សព្វផ្សាយព័ត៌មានអចលនវត្ថុ សេដ្ឋកិច្ច ទេសចរណ៍ ផ្សារហ៊ុន ហិរញ្ញវត្ថុយ៉ាងសកម្ម ដើម្បីចូលរួមជាមួយផ្នែកឯកជននៅក្នុងវិស័យនេះ និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជម្រុញការផ្តល់ទំនុកចិត្ត ដើម្បីទាក់ទាញការវិនិយោគពីមជ្ឈដ្ឋានជាតិ អន្តរជាតិមកវិនិយោគនៅកម្ពុជា។ លោកបន្តថា “យើងផ្តោតលើព័ត៌មានវិជ្ជមាន…

កម្ពុជា​គ្រោងជំរុញ​ទំនាក់ទំនង​ជាមួយ​អូស្ត្រាលី​តាមរយៈ​ការហោះហើរ​ត្រង់​ទៅកាន់​ទីក្រុង​មែលប៊ន

ដោយ: គង់ លាងហួរ អន្តរជាតិ: កម្ពុជាគ្រោងបើកការហោះហើរត្រង់ ទៅកាន់ទីក្រុងមែលប៊ន ដើម្បីពង្រឹងទំនាក់ទំនង ជាមួយអូស្ត្រាលីតាមរយៈការពង្រីកភាពជាដៃគូពាណិជ្ជកម្ម ការអប់រំ និងទេសចរណ៍ រួមទាំងកិច្ចសហការសាកលវិទ្យាល័យ និងឱកាសវិនិយោគ។ ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចមួយ នៅទីក្រុងស៊ីដនីកាលពីសប្តាហ៍មុន លោក ជឺនបូរាណ ច័ន្ទបូរី  ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី បានថ្លែងប្រាប់សារពត៌មាន This Week ថា លោកសង្ឃឹមថា នឹងមានការបង្កើតជើងហោះហើរត្រង់ រវាងកម្ពុជា និងអាកាសយានដ្ឋាន Avalon ក្នុងទីក្រុងមែលប៊ន។ គំនិតផ្តួចផ្តើមនេះ ស្របតាមការបើកដំណើរការព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តសៀមរាប និងការរំពឹងទុកនៃការបើកព្រលានយន្តហោះអន្តរជាតិតេជោ នៅជិតរាជធានីភ្នំពេញនៅឆ្នាំ២០២៥ខាងមុខ។ ការបង្ហើបចំណាប់អារម្មណ៍របស់កម្ពុជា លើការបើកជើងហោះហើរ ទៅកាន់អាកាសយានដ្ឋាន Avalon កើតឡើង ស្របពេលមានការរីកចម្រើន ផ្នែកទំនាក់ទំនងរវាងកម្ពុជា…

មន្រ្តីជាន់ខ្ពស់សម្រេចលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក

        ដោយៈ គង់ ម៉ាលីនណា         ភ្នំពេញៈ លោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ ពិភាក្សា និងសម្រេចលើសេ​ច​ក្ដីព្រាងអនុក្រឹត្យស្ដីពី ការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក។          កិច្ចប្រជុំកាលពីថ្ងៃទី៥ កញ្ញាកន្លងមកនេះ ដោយមានការចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំ ក្រុមការងារជំនាញបច្ចេកទេ​ស និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។ កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណង ពិនិត្យពិភាក្សា ផ្លាស់ប្ដូរយោបល់ និងកែសម្រួលនូវការប្រើប្រាស់ ពាក្យពេចន៍ ឃ្លាប្រយោគ និងខ្លឹមសារ សំដៅធ្វើឱ្យសេចក្ដីព្រាងអនុក្រឹត្យនេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ មានសង្គតិភាព ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ជាពិសេសរក្សាបាននូវសុខសុវត្ថិភាព នៃការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឆ្លើយតបទៅតាមការវិវត្ត តាមស្ថានភាពជាក់ស្តែងលើវិស័យដឹកជញ្ជូនផ្លូវដែកនៅប្រទេសកម្ពុជា។…

ក្រសួងពាណិជ្ជកម្មបណ្តុះបណ្តាលមន្រ្តីគណៈកម្មការចចារកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលអាស៊ាន

        ដោយៈ ម៉ាលីនណា         ភ្នំពេញៈ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តី គណៈកម្មការចរចាកិច្ចព្រមព្រៀង ក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) លើកទី២។ វគ្គនេះសហការរៀបចំឡើង ដោយក្រសួងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) គម្រោង EU-German Gate។ វគ្គបណ្ដុះបណ្ដាលពិសេសនេះ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសមាសភាព សមាជិកគណៈកម្មការចរចា កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល អាស៊ាន (DEFA NC) មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្តោតសំខាន់ លើប្រធានបទសំខានៗចំនួន ៣ រួមមាន ១- ពាណិជ្ជកម្មដោយគ្មានក្រដាសស្នាម…

មន្រ្តីជំនាញសាធារណៈការបើកកិច្ចប្រជុំជាមួយភាគីជប៉ុនទាក់ទងវឌ្ឈនភាពផ្លូវជាតិលេខ៥

        ដោយៈ គង់ សូរិយា         ភ្នំពេញៈ មន្រ្តីជំនាញកម្ពុជា បានចូលរួមកិច្ចប្រជុំត្រីភាគីរវាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីអនុវត្តគម្រោង(EAs/IAs) លើគម្រោងក្រោមកិច្ចសហប្រតិបត្តិការ ជំនួយហិរញ្ញវត្ថុរបស់ប្រទេ​សជប៉ុន។ កិច្ចប្រជុំនេះមានការចូលរួមពីលោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានប្រតិបត្តិគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ប៉ោយប៉ែត) បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំត្រីភាគី រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(MEF) និងភាគីអនុវត្តគម្រោង (EAs/IAs) លើគម្រោងក្រោមកិច្ចសហប្រតិបត្តិការ ជំនួយហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន។ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឈួន សំរឹទ្ធិ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច…

កម្ពុជាបើកដំណើរការគំរោង EU-CAPSAFEជាមួយសហគមន៍អឺរ៉ុប

        ដោយៈ គង់ ម៉ាលីនណា         ភ្នំពេញៈ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  លោកតូច ប៊ុនហួរ អញ្ជើញចូលរួមកម្មវិធីបិទក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE។ កម្មវិធីនេះបានប្រារពធ្វើនៅព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ លោក​រដ្ឋលេខាធិការ សម្តែងនូវក្តីសោមនស្សរីករាយដែ​លបានអញ្ជើញ ចូលរួមកម្មវិធីបិទក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE ហើយលោកបានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលអនុវត្តគម្រោង CRAS ដែលបានជួយចែករំលែកចំណេះដឹង និងបច្ចេកទេសដល់កសិករ ពង្រឹងសមត្ថភាពរបស់សហគ្រាសតូច-មធ្យម និងការចាប់យកឱកាសទីផ្សារក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថាការបង្កើតគម្រោង CAPSAFE មានគោលបំណងបង្កើននិរន្តរភាព ភាពប្រកួតប្រជែង និងបរិយាប័ន្នរបស់ខ្សែច្រវាក់តម្លៃកសិផលម្រេច និងស្វាយចន្ទី…

ប្រជាពលរដ្ឋ អាជីវករ និងអ្នកធុរកិច្ចសំណូមពរឲ្យរដ្ឋាភិបាល កសាងផ្លូវ “ក៥” ជាសសៃឈាមដ៏សំខាន់នៃក្រុងប៉ោយប៉ែត

ដោយៈ គង់ សូរិយាភ្នំពេញៈ ជាអតីតៈផ្លូវកសាងក្នុងជំនាន់ ផ្លូវ“ក៥” បានជាប់ស្លាកស្នាម សម័យសាធារណៈរដ្ឋប្រជាមានិត្យកម្ពុជា ដែលបច្ចុប្បន្នផ្លូវដ៏មានសារៈសំខាន់នេះ បានក្លាយជាផ្នែកដ៏សំខាន់មួយ នៃការលើកកំពស់ជីវភាព និងផ្តល់វិបុលភាពដល់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។ ផ្លូវនេះ ស្ថិតនៅស្របជាមួយនឹងខ្សែក្រវ៉ាត់ ព្រំដែនកម្ពុជា ថៃ ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ គិតពីក្រុងប៉ោយប៉ែតទៅកាន់ច្រកអូរនាង ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ប៉ុន្តែគួរឲ្យសោកស្តាយផ្លូវនេះ មិនទទួលបានការយកចិត្តទុកដាក់ ពីអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាននៅឡើយទេ។ ប្រជាពលរដ្ឋរាប់ពាន់នាក់ រស់នៅតាមបណ្តាភូមិមួយចំនួននៅលើដងផ្លូវ និងផ្លូវបែកខ្នែងដទៃទៀត តែងតែចេញមកធ្វើការ និងប្រកបអាជីវកម្មនៅទីក្រុងប៉ោយប៉ែត ក្នុងតំបន់កាស៊ីណូ និងមួយចំនួនទៀតចេញទៅប្រកបរបរ នៅក្នុងតំបន់ផ្សាររ៉ុងក្លឿ ឬផ្សារថៃ។នៅពេលរដូវវស្សាចូលមកដល់ ផ្លូវនេះបែកភក់ និងពិបាកធ្វើដំណើរជាពន់ពេក ដោយដួលម៉ូតូ បង្ករបួសស្នាម និងប្រឡាក់សម្លៀកបំពាក់យ៉ាងគួរឲ្យអាណិត។ ប្រជាពលរដ្ឋ និងអាជីវករ អ្នកជំនួញនានានៅទីក្រុងប៉ោយប៉ែតបានសំណូមពរដល់សម្តេចធិបតីហ៊ុន…