កម្ពុជា ជប៉ុនបើកកិច្ចប្រជុំសំដៅលើការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ឋដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក
ដោយៈ និស្ស័យ ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះសម្រាប់សម្របសម្រួលការអនុវត្ត គម្រោងស្តីពីការពង្រឹងសមត្ថភាព ក្នុងការសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា។ កិច្ចប្រជុំកាលពីចុងសប្តាហ៍មុននេះ ត្រូវបានដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋមន្ត្រីស្ដីទីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការចម្រុះ សម្រាប់សម្របសម្រួលការអនុវត្តគម្រោងស្តីពី ការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ជំហានទី៣ និងលោក Tanaka Yukinari ប្រធានបេសកកម្ម នៃស្នាក់ការកណ្ដាលទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានអញ្ជើញជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការចម្រុះសម្រាប់សម្របសម្រួល (JCC) អន្តរក្រសួង។ កិច្ចប្រជុំដ៏សំខាន់នេះ ធ្វើឡើងដើម្បីពិនិត្យដំណើរការនៃការអនុវត្តគម្រោងស្តីពី ការពង្រឹងសមត្ថភាពសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មកម្ពុជា សម្រាប់ជំហានទី៣…