Category ព័ត៌មានសេដ្ឋកិច្ចជាតិ

រដ្ឋមន្រ្តីទេសចរណ៍បានជម្រុញឲ្យខេត្តស្ទឹងត្រែងលើកផ្លាករមណីយដ្ឋានទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន

ដោយៈ គង់ សូរិយា ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកហួត ហាក់បានជម្រុញឲ្យអាជ្ញាធរពាក់ព័ន្ឋខេត្តស្ទឹងត្រែង លើកផ្លាកនៅតាមរមណីយដ្ឋានទេសចរណ៍របស់ខ្លូន។លោកបានចាត់ទុកខេត្តស្ទឹងត្រែង ជាខេត្តអាទិភាពមូយក្នុងចំណោមខេត្តនៅភូមិភាគឦសាន ដែលត្រូវការអភិវឌ្ឈន៍វិស័យទេសចរណ៍។ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៣ តុលា លោករដ្ឋមន្ត្រីហួត ហាក់ បានលើកឡើងអំពីភាពចាំបាច់ សម្រាប់ក្រុមខេត្តតំបន់ឦសាន ដែលជាក្រុមខេត្តមួយ ក្នុងចំណោមក្រុមខេត្តអាទិភាពទាំង៣ ត្រូវសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ប្តូរវេនគ្នា ឱ្យមានភាពប្រទាក់ក្រឡា រៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដោយយោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ត្រូវសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងនារសៀលថ្ងៃទី២៣…

លោកជំទាវជា សិរី ចូលរួមពិភាក្សាពីក្តីសង្ឃឹមឆ្ពោះទៅរកកំណើនឡើងវិញ

ដោយៈ គង់ ម៉ាលីនណា អន្តរជាតិៈ លោកជំទាវបណ្ឌិតជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាស្តីពី “ក្តីសង្ឃឹមឆ្ពោះទៅរកកំណើនខ្ពស់ឡើងវិញ។ ការជំរុញកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងហានិភ័យ និងការរៀបចំគោលនយោបាយសម្រាប់អនាគត” ដែលជាកម្មវិធីពិភាក្សាដំបូងគេ ក្នុងវេទិកានិយ័តកម្មសាកលឆ្នាំ២០២៤ (Global Regulatory Forum 2024) រៀបចំឡើងដោយស្ថាប័នសារព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុលំដាប់ពិភពលោក Bloomberg នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ កិច្ចពិភាក្សានេះ មានវត្តមានចូលរួមពីវាគ្មិនជំនាញ ដែលជាថ្នាក់ដឹកនាំ-មន្ត្រីជាន់ខ្ពស់ មកពីធនាគារកណ្តាល និងនិយ័តករទីផ្សារមូលធននៃប្រទេសផ្សេងៗ ក្នុងនោះរួមមាន លោកRobert Holzmann ទេសាភិបាលធនាគារកណ្តាលប្រទេសអូទ្រីស ឯកឧត្តម Christian Noyer…

សមិទ្ឋផលសំខាន់ៗចំនួន៣ ដែលចំណាយទុនវិនិយោគ ៦២លានដុល្លារបានបើកសម្ភោធ

ដោយៈ និស្ស័យ ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី។សម្តេចបានសរសេរលើ បណ្តាញទំនាក់ទំនងសង្គមរបស់ខ្លូនថា នៅថ្ងៃនេះ ក្រុងសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ទទួលបាននូវសមិទ្ធផលធំៗចំនួន៣ គឺទំនប់អូរតេធិបតី ដែលនៅចំពោះមុខនេះ ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ដោយចំណាយថវិកាសរុបប្រមាណ៦២លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិ ទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតីបានបញ្ជាក់ថា “សមិទ្ធផលនេះ បានកើតឡើង មិនមែនជាការចៃដន្យនោះទេ គឺបានមកពីកិច្ចខិតខំប្រឹងប្រែង និងសាមគ្គីភាព រួមទាំងការឯកភាពផ្ទៃក្នុង ជាពិសេសកិច្ចសហការ ដ៏ល្អប្រពៃរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង អាជ្ញាធរមូលដ្ឋាន…

ខេត្តព្រះសីហនុទទួលបានគំរោងវិនិយោគថ្មីតម្លៃក្រោម ៥លានដុល្លារអាមេរិក

ដោយៈ និស្ស័យ ព្រះសីហនុៈ គម្រោងវិនិយោគ បង្កើតរោងចក្រផលិតឧបករណ៍សណ្តោងរឺម៉ក ឧបករណ៍សណ្តោងយានយន្ត និងសម្ភារៈបរិក្ខារ សម្រាប់តម្លើងខ្ចូសចល័ត ដែលមានដើមទុនក្រោម ៥លានដុល្លារអាមេរិក របស់ក្រុមហ៊ុន FORECOME(CAMBODIA) CO., LTDបានទទួលការអនុម័តពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ។ គំរោងនេះមានទីតាំង ស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង បានស្នើសុំចុះបញ្ជីជាគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងការលើកទឹកចិត្ត តាមរយៈអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ត្រូវបានពិនិត្យ និងអនុម័ត ព្រមទាំងចុះហត្ថលេខាលើវិញ្ញាបនបត្រ ចុះបញ្ជីជាគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងថ្ងៃតែមួយដោយ លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ។ ក្រុមហ៊ុន FORECOME(CAMBODIA) CO., LTD. បានស្នើសុំចុះបញ្ជីជាគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងការលើកទឹកចិត្ត តាមរយៈអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ…

ក្រសួងសាធារណៈការសហការជាមួយអូស្រ្តាលីលើការពង្រាងបទដ្ឋានបច្ចេកទេសលើបញ្ហាផ្លូនថ្នល់

ដោយៈ ច្រាយ ចំណាន ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានជួបប្រជុំ ជាមួយអ្នកជំនាញអូស្រ្តាលី ដើម្បីពិនិត្យ និងពិភាក្សា លើពង្រាងបទដ្ឋានបច្ចេកទេស តាមផ្នែកនីមួយៗសម្រាប់ប្រើប្រាស់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ កិច្ចប្រជុំកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ដឹកនាំដោយលោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ (Steering Committee) និងក្រុមការងារបច្ចេកទេស (Technical Working Groups) ដើម្បីពិនិត្យ និងពិភាក្សា លើពង្រាងបទដ្ឋានបច្ចេកទេស តាមផ្នែកនីមួយៗ សម្រាប់ប្រើប្រាស់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលបានរៀបចំ ដោយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្ត្រាលី ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង…

លោកជំទាវជា សិរី បង្ហាញខ្លួនជាមួយវាគ្មិនលំដាប់ពិភពលោកក្នុងកិច្ចពិភាក្សាស្តីពីការទូទាត់ឆ្លងដែន

ដោយៈ គង់ សិរីម៉ាលីនណា អន្តរជាតិៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពីប្រធានបទ “អនាគតនៃប្រតិបត្តិការទូទាត់ឆ្លងដែន៖ កាន់តែលឿន កាន់តែសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការល្អ” នៅក្នុងព្រឹត្តិការណ៍ G20 (G20 Event) រៀបចំឡើងដោយធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS)។ កិច្ចពិភាក្សាបានប្រារពធ្វើ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ កិច្ចពិភាក្សានេះ ក៏មានវត្តមានចូលរួមពីឥស្សរជន ជាថ្នាក់ដឹកនាំល្បីៗ ក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោក រួមមាន លោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប ឯកឧត្តម Fabio Panetta…

USAID បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា

ដោយៈ ម៉ាលីនណា ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកស្រី Samantha Power បានកោតសរសើរ ចំពោះការរីកចម្រើននៅកម្ពុជា ដែលជាប្រទេសមួយធ្លាប់រងគ្រោះ និងហែកហួរដោយសារសង្គ្រាមស៊ីវិល អស់ជាច្រើនទសវត្សរ៍។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពជាដៃគូដ៏ល្អប្រសើរកន្លងមក រវាងទីភ្នាក់ងារ USAID និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល (ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺគ្រុនចាញ់), សន្តិសុខស្បៀង និងការបោសសម្អាតមីន។ លោកស្រីបានគូសបញ្ជាក់ថា ទីភ្នាក់ងារ…

មន្រ្តីក្រសួងសាធារណៈការពិភាក្សាជាមូយធនាគារពិភពលោកលើគំរោងលើកកំពស់ទឹកស្អាត និងអនាម័យ

        ដោយៈ ម៉ាលីនណា         ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោករស់ វណ្ណា បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការ​ងារការអនុវត្ត គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WaSSIP) និងគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASAC)។ កិច្ចប្រជុំនេះមានការចូលរួមពី ក្រុមការងាររបស់ធនាគារពិភពលោក(WB) ដឹកនាំដោយលោក កូវ ភីរម្យ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួ​ងទទួលបន្ទុក មន្ត្រីជំនាញបច្ចេកទេស នៃអគ្គនាយកដ្ឋានប្រព័​ន្ធចម្រោះទឹកកខ្វក់ តំណាងទីប្រឹក្សាជាតិផ្នែកគាំពារសង្គម និងបរិស្ថាន ផ្នែកគណនេយ្យភាពសង្គម ផ្នែកគ្រប់គ្រងគម្រោង ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកលទ្ធកម្ម និងផ្នែកវិស្វកម្មទឹកកខ្វក់ ព្រមទាំងជំនួយការលទ្ធកម្ម និងគ្រប់គ្រងកិច្ចសន្យាគម្រោងផងដែរ។ គោលបំណងនៃកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារការអនុវត្តគម្រោង លើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WaSSIP) និងគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WASAC) រួមមាន១)…

រដ្ឋមន្ដ្រីថាមពល: កម្ពុជាគ្រោងបង្កើនការនាំចូលថាមពលស្អាតពីបណ្តាប្រទេសជិតខាងឱ្យបានជាង ៦០០មេហ្គាវ៉ាត់

ដោយ: គង់ លាងហួរ ភ្នំពេញ: លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានថ្លែងប្រាប់ទីភ្នាក់ងារសារពត៌មាន Reuters ថា កម្ពុជាគ្រោងបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការនាំចូលថាមពលស្អាតពីបណ្តាប្រទេសជិតខាងរួមមាន ប្រទេសឡាវ វៀតណាម និងថៃឱ្យបានចំនួនជាង៦០០មេហ្គាវ៉ាត់។ ចំនួនខាងលើនេះ មានការកើនឡើងជាង៥០ភាគរយ បើ ធៀបនឹងកិច្ចព្រមព្រៀង ដែលត្រូវបានឯកភាពគ្នានាពេលថ្មីៗនេះ។ លោក កែវ រតនៈ បានបញ្ជាក់ថា ចំណាត់ការនេះបានបង្ហាញពីសក្ដានុពល ក្នុងការជំរុញការតភ្ជាប់ថាមពលអាស៊ាន និងបានផ្តល់នូវជម្រើសបន្ថែមទៀត ដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់ថាមពល ខណៈទិន្នផលវារីអគ្គិសនី មានការប្រែប្រួលដោ​យ​សារតែកត្តាអាកាសធាតុ។ លោករដ្ឋមន្ត្រីបានបន្តថា “ការនាំចូលថាមពលនឹងបំពេញបន្ថែមការផ្គត់ផ្គង់ថាមពល។ ប៉ុន្តែថាមពលភាគច្រើនសម្រាប់ប្រើប្រាស់នៅកម្ពុជា នឹងនៅតែមានប្រភពចេញពីការផលិត ក្នុងស្រុកដដែល”។  នាពេលថ្មីៗនេះ ប្រទេសកម្ពុជាបានអនុម័ត គម្រោងថាមព​លក្នុងស្រុកចំនួន២៣គម្រោង ស្ថិតក្រោមដើមទុនវិនិយោគសរុបចំនួន៥,៧ពាន់លានដុល្លារអាមេរិក។…

មន្រ្តីក្រសួងពាណិជ្ជកម្មផ្តោតលើការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលឆ្ពោះទៅឆ្នាំ២០៣០

        ដោយៈ គង់ សូរិយា         ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា បានដឹកនាំកិច្ចប្រជុំពិភាក្សាអន្តរក្រសួង-ស្ថាប័ន ក្នុងគោលបំណងប្រមូលយោបល់ និងធាតុចូល ដើម្បីអភិវឌ្ឍន៍ស​សរស្តម្ភទី៤ស្តីពីការជំរុញ និងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល នៃក្របខណ្ឌ គោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០។ ក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ គ្រោងនឹងមានសសរស្តម្ភចំនួន៦ រួមមាន៖ សសរស្តម្ភទី១៖ ការធ្វើសមាហរណកម្មពាណិជ្ជកម្ម ទៅក្នុងសេដ្ឋកិច្ចពិភពលោក សសរស្តម្ភទី២៖ ការពង្រឹងភាពប្រកួតប្រជែងពាណិជ្ជកម្មក្នុងទីផ្សារសកល។ សសរស្តម្ភទី៣៖ ការលើកកម្ពស់ពាណិជ្ជកម្ម ប្រកបដោយបរិយាប័ន្ន និងចីរភាព។ សសរស្តម្ភទី៤៖ ការជំរុញ និងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល, សសរស្តម្ភទី៥៖ ការអភិវឌ្ឍពាណិជ្ជកម្មតាមវិស័យគោលដៅ, និង សសរស្តម្ភទី៦៖ ការត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។ ក្នុងនោះ…