ទំហំទឹកប្រាក់វិនិយោគតាមរយៈបរធនបាលកិច្ចកើនដល់ ១៦៥២លានដុល្លារ
ដោយៈ គង់ សូរិយា ភ្នំពេញៈ គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤នេះ បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់ បានកើនដល់ចំនួន១,០៣០ករណី មានទំហំបរធនប្រមាណ ១,៦៥២ លានដុល្លារសហរដ្ឋអាមេរិក។ ទំហំទឹកប្រាក់នេះ បានបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យបរធនបាលកិច្ច ដែលជាវិស័យថ្មីមួយនៅកម្ពុជា។ ថ្លែងនៅក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ២០២៤ ក្រោមប្រធានបទ “បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត” នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ) បានបញ្ជាក់ថា ជាលទ្ធផលក្នុងរយៈពេល៣ឆ្នាំជាងនេះ បន្ទាប់ពីបង្កើតនិយ័តករបរធនបាលកិច្ច សម្រេចបាននូវសមិទ្ធផលជាច្រើន។ លោកបានឱ្យដឹងថា គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤នេះ បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់បានកើនដល់ ចំនួន១,០៣០ករណី…