Category ព័ត៌មានសេដ្ឋកិច្ចជាតិ

មន្រ្តីជាន់ខ្ពស់ពិភាក្សាជាមួយ UN អំពីកិច្ចសហប្រតិបត្តិការសំខាន់ៗនាពេលអនាគត

        ដោយៈ និស្ស័យ         ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោកស្រី អ៊ីដា ក្រាចា (Ms. Eda Kraja) នាយិកាគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងឡាវ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (United Nations Office for Project Services – UNOPS) រួមជាមួយនឹងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបពិភាក្សានាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ លើការងាររៀបចំផែនការគម្រោង ដែលមានសក្តានុពល កិច្ចសហការផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសលើនីតិវិធី នៃការគ្រប់គ្រងគម្រោង ការអនុវត្តកិច្ចលទ្ធកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ទៅនឹងការប្រែប្រួលបរិស្ថាន…

កម្ពុជាពង្រីកការផ្សព្វផ្សាយពីសិល្បៈក្បាច់គុនល្បុកតោទៅកាន់ប្រទេសចិន

ដោយៈ គង់ ម៉ាលីនណា ប្រទេសចិនៈ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងពង្រីកការផ្សព្វផ្សាយក្បាច់គុនល្បុកតោ ទៅកាន់ប្រទេសចិន និងអន្យតរជាតិ ដើម្បីបង្ហាញពីមុខមាត់កម្ពុជាលើឆាកអន្តរជាតិផង និងទាក់ទាញភ្ញៀវទេសចរណ៍ផង។ ជាក់ស្តែងនៅប្រទេសចិន កាលពីចុងសប្តាហ៍មុន មានមនុស្សយ៉ាងហោចណាស់៣ម៉ឺននាក់ បានទស្សនាផ្ទាល់ការសម្ដែងរួមគ្នា នៃក្បាច់គុនល្បុក្កតោរបស់ខ្មែរ និងក្បាច់គុនសៅលីញរបស់ចិន នៅខេត្តហឺណាន ប្រទេសចិន ក្នុងពិធីបុណ្យក្បាច់គុនសៅលីញ វូស៊ូ អន្តរជាតិលើកទី១៣ កាលពីចុងសប្តាហ៍មុន។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំឡើងនៅមុខព្រះវិហារសៅលីញ ក្នុងតំបន់ Dengfeng ដែលជាទីចាប់កំណើតនៃក្បាច់គុណ កុងហ្វូ របស់ចិន។រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងកាលពីថ្ងៃទី២០ ខែតុលា ថា នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ប្រកបដោយមោទកភាពក្រៃលែង និងមិនធ្លាប់មានពីមុនមកដែលមានការសម្ដែងក្បាច់គុនពីប្រទេសផ្សេង ធ្វើនៅមុខក្លោងទ្វារព្រះវិហារសៅលីញ”។ ការសម្ដែងគុនល្បុក្កតោ នៅវិហារសៅលីញ នេះគឺជាប្ដូរការសម្ដែងនៃព្រឹត្តិការណ៍ “នៅពេលសៅលីញ…

ក្រុមហ៊ុនលំដាប់យក្សរបស់ចិន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋថ្មីៗនៅកម្ពុជា

ដោយៈ និស្ស័យភ្នំពេញៈ លោក XU Shilong អគ្គនាយកក្រុមហ៊ុន Shanghai Geoharbour Group បានបង្ហាញពីចំណាប់អារម្មណ៍វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះកំពុងរួមចំណែកសាងសង់ ព្រលានយន្តហោះអន្តរជាតិតេជោ។ ក្នុងជំនួបនាព្រឹកថ្ងៃទី២១ តុលាកន្លងមកនេះ គណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group បានជម្រាបជូនលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពីសាវតាររបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ចូលរួមសាងសង់ គម្រោងធំៗជាង២០០គម្រោង នៅក្នុងតំបន់អាស៊ី រួមមាន កំពង់ផែ អាកាសយានដ្ឋាន និងកោះសិប្បនិម្មិតជាដើម។ ចំពោះសកម្មភាពក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាននិងកំពុងចូលរួមក្នុងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលគ្រោងនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនបានសម្តែងនូវចំណាប់អារម្មណ៍ ក្នុងការស្វែងយល់បន្ថែមទៀត លើសក្ដានុពល នៃការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស…

ទំហំពាណិជ្ជកម្មកម្ពុជា កូរ៉េ សម្រេចបានទឹកប្រាក់ជិត ៦៣០លានដុល្លារក្នុងរយៈពេលបីត្រីមាស

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ ទំហំពាណិជ្ជកម្មកម្ពុជា កូរ៉េ ក្នុងរយៈពេល៣ត្រីមាស ដំបូងឆ្នាំ២០២៤ មានប្រមាណ៦៣០លានដុល្លារ កើនជាង១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ កូរ៉េខាងត្បូង គឺជាដៃគូពាណិជ្ជកម្មធំទី១៣ របស់កម្ពុជា។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។ ទិន្នន័យ GDCE ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ ការនាំចេញនាំចូលទំនិញ រវាងកម្ពុជា-កូរ៉េខាងត្បូង មានទឹកប្រាក់សរុប៦២៧,៧៤ លានដុល្លារ កើនឡើង១២,៩ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន៥៥៥,៩៥លានដុល្លារ។ ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅប្រទេសកូរ៉េ មានទឹកប្រាក់២៤២,១៦ លានដុល្លារ កើនឡើង ១៦,៤ភាគរយ ចំណែកទំនិញកូរ៉េនាំចូល មានចំនួន៣៨៥,៥៨…

លោកជំទាវជា សិរី ដឹកនាំកិច្ចប្រជុំទាក់ទងនឹងសូចនាករសមិទ្ឋកម្មគន្លឹះស្តីពីអតិផរណា

      ដោយៈ និស្ស័យ       ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនា​គារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី សូចនាករសមិទ្ធកម្មគន្លឹះស្តីពី អតិផរណា។ កិច្ចប្រជុំកាលពីសប្តាហ៍មុននេះ មានគោលបំណង ពង្រឹងកិច្ចសហការតាមដាន ចែករំលែកព័ត៌មាន ការវិភាគវាយតម្លៃនិងព្យាករណ៍ និងការអនុវត្តវិធានការ និងគោលនយោបាយគ្រប់គ្រងសម្ពាធអតិផរណាឱ្យកាន់តែមានប្រសិទ្ធភាព រវាងស្ថាប័នពាក់ព័ន្ធ រួមមាន÷ ធនាគារជាតិនៃកម្ពុជា ដែលដើរតួនាទីជាស្ថាប័នដឹកនាំ វិទ្យាស្ថានជាតិស្ថិតិ National Institute of Statistics នៃ​ក្រសួងផែនការ Ministry of Planning ដែលជាស្ថាប័នផ្តល់ទិន្នន័យ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy…

CDC ភាពខុសគ្នាលើទិដ្ឋភាពអភិវឌ្ឍន៍នៅកម្ពុជា ៧៣ឆ្នាំមុន និងបច្ចុប្បន្ន (1950-2023)

      ដោយៈ គង់ សូរិយា       ភ្នំពេញៈ នេះជាវិមានរដ្ឋាភិបាល ដែលជាទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (Council for the Development of Cambodia) មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជាប្រធានស្ថាប័ន អមដោយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ជាអនុប្រធានទី១ និងលោកបណ្ឌិត ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី២។ តាមរយៈផេកផ្លូវការរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញសមា​សភាពថ្នាក់ដឹកនាំស្ថាប័ននេះ មួយចំនួនទៀតផងដែរដួចជាលោក អគ្គលេខាធិការចំនួន៣រូប រួមមាន លោកជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) លោក    វ៉ិត…

ឯកឧត្តម គង់ វិបុល នឹងអញ្ជើញចូលរួមដោយផ្ទាល់ក្នុងវេទិកាពន្ធដារ ឆ្នាំ២០២៤

នៅថ្ងៃទី ២៤​ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នឹងអញ្ជើញចូលរួមដោយផ្ទាល់ក្នុង វេទិកាពន្ធដារ ឆ្នាំ២០២៤ ដែលរៀបចំដោយសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ( TAFTAC ) ។ វេទិកាពន្ធដារ​នេះនឹងរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រាដោយនឹងពិភាក្សាលើប្រធានបទសំខាន់មួយចំនួនពាក់ព័ន្ធនឹងពន្ធដាររួមមាន៖ តាមការគ្រោងទុក វេទិកាពន្ធដារ ឆ្នាំ២០២៤ ក៍នឹងមានវេទិកាពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនទៀត ដោយមានវាគ្មិនជាមន្ត្រីជំនាញនៃអគ្គនាយករដ្ឋានពន្ធដារ និងអ្នកជំនាញពាក់ព័ន្ធក្នុងវិស័យឯកជន ព្រមទាំងមានវេទិកាសំណួរ – ចម្លើយសម្រាប់អ្នកចូលរួមផងដែរ ។ លោកអ្នកដែលមានបំណងចូលរួមវេទិកាពន្ធដារ ឆ្នាំ២០២៤នេះ សូមរួសរាន់ចុះឈ្មោះចូលរួមតាមតំណភ្ជាប់ខាងលើ ព្រោះចំនួនមានកំណត់ ៕

ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ស្នើអាជ្ញាធរមើលផ្លូវ “ក៥”ដែលក្លាយជាថ្លុកត្រពាំង

ដោយៈគង់ សូរិយា បន្ទាយមានជ័យៈ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ពិសេសអ្នករស់នៅ ជាប់នឹងបណ្តាញផ្លូវតូចៗផ្សេងៗ ដែលភ្ជាប់មកកាន់ផ្លូវ “ក៥”បានស្នើឲ្យអាជ្ញាធរពិនិត្យ លើការសាងសង់ផ្លូវនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ពួកគាត់។ បណ្តាញផ្កូវតូចៗជាច្រើន ដែលតភ្ជាប់មកកាន់ផ្លូវ“ក៥”បានរងការខូចខាត ពិសេសពេលធ្លាក់ភ្លៀងមកម្តងៗ សភាពផ្លូវដូចជាថ្លុកត្រពាំង ដែលអាជ្ញាធរសង្កាត់ និងទីក្រុងប៉ោយប៉ែតហាក់មិនបានចាប់អារម្មណ៍ នឹងបញ្ហានេះនៅឡើយទេ។ ជាក់ស្តែងតាមរយៈការធ្វើដំណើរចុះ ទៅកាន់តំបន់នេះ កាលពីពេលថ្មីៗនេះ របស់ក្រុមអ្នកសារព័ត៌មាន បានសង្កេតឃើញថា បន្ទាប់ពីមានការផ្សព្វផ្សាយ ដោយបណ្តាញសារព័ត៌មានមួយចំនួន អាជ្ញាធរបានចាក់ថ្មម៉ិច ប្រមាណ២គីឡូម៉ែត្រលើផ្លូវ “ក៥” ជាចំណុចពិបាកធ្វើដំណើរខ្លាំង ប៉ុន្តែផ្លូវតូចៗ ដែលភ្ជាប់ជាមួយផ្លូវនេះ និងកំណាត់ផ្លូវទៅកាន់ច្រកអូរនាងមិនបានធ្វើឡើយ ដោយផ្លូវមានសភាពពិបាកខ្លាំង សូម្បីរថយន្តម៉ាកSUVក៏មិនអាចធ្វើដំណើរបានឡើយ។ ផ្លូវ “ក៥” ស្ថិតនៅក្នុងសង្កាត់ចំនួន៣ គឺអូរជ្រៅ សង្កាត់ប៉ោយ និងសង្កាត់អូរឬស្សី។ ប្រជាពលរដ្ឋរស់នៅតាមបណ្តាញផ្លូវនេះ…

Costumer first ផ្តោតលើសេវាកម្មចម្រុះទាក់ទងនឹងវិស័យ​សំណង់

        ដោយៈ គង់ សូរិយា         ភ្នំពេញៈ ដោយមើលឃើញកង្វះខាត លើសេវាកម្មទាក់​ទងនឹងវិស័យសំណង់ សហគ្រិនមួយក្រុមបានរួមគ្នា បង្កើតនូវក្រុមហ៊ុនផ្តល់សេវាកម្មចម្រុះ ទាក់ទងនឹងវិស័យសំណង់ និងទឹកស្អាត។          Costumer First ជាក្រុមហ៊ុនអន្តរការី ដែលផ្តល់សេវាកម្មប្រឹក្សា ការសាងសង់សំណង់ ការដេគ័រ ការសំអាតផ្ទះ និងអាគារតូចធំ សេវាកម្មទាក់ទងនឹងចម្រោះទឹកស្អាត ការបាញ់ទឹកបែបព្រិលនៅក្នុងអាគារតូច ធំនានា ដើម្បីឲ្យបរិយាកាសក្នុងអាគារ មានភាពត្រជាក់ស្រស់ស្រាយ ពិសេសក្រុមហ៊ុនក៏ផ្តល់សេវាកម្មទាក់ទង នឹងការបំពាក់ជណ្តើរយន្ត ដែលមានកម្រិតស្តង់ដាអន្តរជាតិផងដែរ។          លោកយិន លាងគង់ សហស្ថាបនិក ​និងជានាយកប្រតិបត្តិក្រុមហ៊ុន Customer First បានមានប្រសាសន៍ឲ្យដឹង កាលពីព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ការកំណត់នូវគុណភាព ការទទួលខុសត្រូវ…

សម្តេចបវធិបតី ប្រាប់ឲ្យកងទ័ពជើងគោកត្រៀមចូលរួមជាមួ​យ​​កងរាជអាវុធហត្ថ និងកងនគបាលជាតិ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសនានា

        ដោយៈ គង់ សូរិយា         ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៃកងទ័ពជើងគោក។ សម្តេចបវរធិបតី បានកោតសរសើរ ចំពោះសកម្មភាពដ៏រស់រវើក ស្មោះត្រង់របស់ថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងពលតូចលេខ៧០ ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា និងការចូលរួមថែរក្សាការពារ ដល់សុខសន្តិភាព ស្ថិរភាពជាតិ សណ្ដាប់ធ្នាប់សង្គម ដែលស័ក្តិសម ជាទីពឹងរបស់ប្រជាជន និងសង្គមជាតិកម្ពុជា។ ​ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់បញ្ជាក់ថា កងយោធពលខេមរភូមិន្ទ មិនត្រឹមតែជាកម្លាំ​ងស្នូល ទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែក ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួន…