Category ព័ត៌មានសេដ្ឋកិច្ចជាតិ

តើការជួលការិយាល័យនៅទីក្រុងគូឡាឡាំពួរ ទីក្រុងហ្សាការតា និងទីក្រុងសិង្ហបុរីមានតម្លៃប៉ុន្មាននៅត្រីមាសទី៣?

ដោយ: គង់ លាងហួរ អន្តរជាតិ: ទីផ្សារការិយាល័យ នៅក្នុងបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ានមានការប្រែប្រួល អាស្រ័យលើបរិបទនៃប្រទេសនីមួយៗ។ ខាងក្រោមនេះ ជាតម្លៃជួលការិយាល័យ ក្នុងទីក្រុងរបស់បណ្តាប្រទេសចំនួន៣ ក្នុងតំបន់អាស៊ាន នៅត្រីមាសទី៣ ឆ្នាំ២០២៤:។ ទី១: ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តម្លៃជួលការិយាល័យគ្រប់កម្រិតជាមធ្យម នៅក្នុងតំបន់ Greater Kuala Lumpur ទាំងមូលបានថយចុះ០,៦២ភាគរយ មកនៅត្រឹម១,៤២ដុល្លារ ក្នុងមួយហ្វីតការ៉េ ក្នុងមួយខែធៀបនឹងត្រីមាសទី២។ នេះបើយោងតាមក្រុមហ៊ុន ប្រឹក្សាអចលនទ្រព្យ Cushman &Wakefield។ តម្លៃជួលការិយាល័យជាមធ្យម នៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) នៃទីក្រុងគូឡាឡាំពួរ និងតំបន់ជាយក្រុងគូឡាឡាំពួរ (Fringe) បានថយចុះមកនៅត្រឹម១,៦០ដុល្លារអាមេរិក និង១,៥៣ដុល្លារក្នុងមួយហ្វីតការ៉េរៀងគ្នា។ ចំណែក អត្រាការិយាល័យទំនេរជាមធ្យម…

រដ្ឋាភិបាលចិនប្រកាសបើកចំហវិស័យផលិតកម្មរបស់ខ្លួនទាំងស្រុងដល់ក្រុមវិនិយោគិនបរទេស

ដោយ: គង់ លាងហួរ ប៉េកាំង: ប្រទេសចិនបានប្រកាស លុបចោលការរឹតបន្តឹងទាំងអស់ ដើម្បីបើកឱកាសឱ្យក្រុមអ្នកវិនិយោគបរទេស អាចបណ្តាក់ទុន ក្នុងវិស័យផលិតកម្មនៅប្រទេសចិន។នេះបើយោងតាមការដកស្រង់ចុះផ្សាយ ដោយទីភ្នាក់ងារសារពត៌មានចិន Xinhua។ ការសម្រេចចិត្តនេះបានធ្វើឡើង ក្នុងគោលបំណងបើកចំហទ្វារឱ្យកាន់តែធំទូលាយ ដើម្បីស្វាគមន៍បណ្តាវិនិយោគិនបរទេសមកពីគ្រប់ទិសទី។ ការបោះពុម្ពផ្សាយជាថ្មី នូវបញ្ជីអវិជ្ជមានថ្នាក់ជាតិស្តីពី ការវិនិយោគបរទេស បានចូលជាធរមាន នៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានលុបចោល នូវគោលនយោបាយរឹតបន្តឹងមិនឱ្យក្រុមហ៊ុនបរទេស បោះទុនវិនិយោគលើការផលិតមុខទំនិញចំនួន២ ក្នុងវិស័យផលិតកម្ម ដែលជាមុខទំនិញនៅសេសសល់ចុងក្រោយក្នុងបញ្ជីចាស់។ ចំណែកបញ្ជីអវិជ្ជមានថ្នាក់ជាតិស្តីពី ការវិនិយោគបរទេសថ្មីចុងក្រោយបង្អស់ ដែលត្រូវបានបោះពុម្ពផ្សាយ នៅដើមខែវិច្ឆិកានេះបានគូសបញ្ជាក់ថា វិស័យដែលត្រូវបានរឹតបន្តឹងមិនឱ្យវិនិយោគិនបរទេសឈានជើងចូល ត្រូវបានកាត់បន្ថយបន្ថែមទៀតមកនៅសល់ត្រឹមចំនួន២៩វិស័យ ។ ចំណែកបញ្ជីអវិជ្ជមានមួយទៀត ដែលត្រូវបានអនុវត្តន៍នៅក្នុងតំបន់ពាណិជ្ជកម្មសេរីរបស់ប្រទេសចិន បានសម្រេចលុបចោលការរឹតបន្តឹងទាំងស្រុង លើការវិនិយោគបរទេសក្នុងវិស័យផលិតកម្មនៅឆ្នាំ២០២១។ យោង​តាម​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​មួយ ​ដែល​ចំណុះក្រោម​គណៈ​កម្មាធិការ​អភិវឌ្ឍន៍…

ធនាគារកូរ៉េ ចូលរួមអភិវឌ្ឍន៍ប្រព័ន្ឋលូ និងការកាត់បន្ថយទឹកជំនន់នៅក្រុងតាខ្មៅ

        ដោយៈ និស្ស័យ         កណ្តាលៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើក កិច្ចប្រជុំផែនការអនុវត្តគម្រោងការអភិវឌ្ឍប្រព័ន្ធលូ និងកាត់បន្ថយទឹកជំនន់ ក្នុងគម្រោងក្រុងតាខ្មៅ (ដំណា​ក់កាលទី២) នៃបេសកកម្មរបស់ធនាគារនីហរ័ណ-អាហរ័ណកូរ៉េ (EDCF Fact Finding Mission)។ កិច្ចប្រជុំកាលពីចចុងសប្តាហ៍មុននេះ ត្រូវបានដឹកនាំដោយលោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី Yunhee Kim ប្រធានក្រុមការងារបេសកកម្ម និងលោកស្រី Minnie Chey នាយិកាមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច(EDCF) របស់រដ្ឋាភិបាលសាធា​រណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងមន្ត្រីជំនាញបច្ចេកទេសនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងសមាជិកគ្រប់គ្រងគម្រោងផងដែរ។ កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យពិភាក្សា និងចុះហត្ថលេខាលើរបាយការណ៍ សកម្មភាពការងារសំខាន់ៗ ដែលបានពិភាក្សា និងឯកភាពគ្នា ក្នុងកិច្ចប្រជុំអំឡុងពេលបេសកកម្មរបស់ធនាគារនីហរ័ណ-អាហរ័ណកូរ៉េ (EDCF…

NBC ប្រារពទិវាអបអរសាទរ “ទិវាសន្សំអាស៊ាន”!

        ដោយៈ គង់ ម៉ាលីនណា         ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំសិក្ខាសាលា ស្តីពី “ទិវាសន្សំអាស៊ាន” ក្រោមប្រធានបទ #សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យកុមារ”។ សិក្ខាសាលាកាលពីសប្តាហ៍មុននេះ មានការអញ្ជើញចូលរួមជាអធិបតី ដោយលោកបណ្ឌិត ឡាយ សុខហេង អគ្គនាយករងត្រួតពិនិត្យ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកកង វណ្ណារ៉ូ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមន្រ្តីពាក់ព័ន្ឋ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ “ទិវាសន្សំអាស៊ាន” សម្រាប់ឆ្នាំ២០២៤ ដែលមានទិសដៅផ្សព្វផ្សាយជូនសាធារណជន អំពីសារៈសំខាន់នៃការសន្សំ វប្បធម៌នៃការសន្សំ ការប្រើប្រាស់សេវាសន្សំ នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ…

មន្រ្តីពាណិជ្ជកម្មកម្ពុជា សឹង្ហុបុរី ពិភាក្សាពីការជម្រុញពាណិជ្ជកម្មកាន់តែប្រសើរ

      ដោយៈ និស្ស័យ       ភ្នំពេញៈ លោកពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួ​យ លោកបណ្ឌិត Beh Swan Gin លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសសិង្ហបុរី។ នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការអបអរសាទរ ចំពោះការចូលកាន់តំណែងថ្មីរបស់ លោកបណ្ឌិត Beh Swan Gin ដែលត្រូវបានតែងតាំងជាលេខា​ធិការអចិន្ត្រៃយ៍ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសសិង្ហបុរី និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី។ ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីជំរុញបន្ថែមទៀតនូវវឌ្ឍនភាព នៃការចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីផល…

អ៊ុយក្រែនគ្រោងចុះអនុស្សរណៈ ដើម្បីការពារអ្នកវិនិយោគ ដើម្បីជម្រុញអ្នកធុរកិច្ចមកកាន់កម្ពុជា

      ដោយៈ គង់ សូរិយា       ភ្នំពេញៈ លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ លោកTaras Kachka អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចប្រទេសអ៊ុយក្រែន និងជាអ្នកតំណាងពាណិជ្ជកម្មអ៊ុយក្រែន ព្រមទាំងលោក Oleksandr Gaman ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំវៀតណាម និងជាឯកអគ្គរដ្ឋទូតអនិវាសនជនកម្ពុជា។ ជំនួបពិភាក្សាបានប្រព្រឹត្តិឡើង ក្នុងគោលបំណងស្វែងយល់ និងពិនិត្យទៅលើលទ្ធភាពក្នុងការចរចា និងការឈានទៅដល់ការចុះកិច្ចព្រមព្រៀងទ្វេរភាគីស្តីពី ការជម្រុញនិងការការពារអ្នកវិនិយោគទៅវិញទៅមក ដើម្បីជាស្ពានតភ្ជាប់ប្រទេ​សកម្ពុជា និងអ៊ុយក្រែន ហើយនាំយកវិនិយោគិនអ៊ុយក្រែនមកកម្ពុជា ខណៈពិភពលោកកំពុងកត់សម្គាល់ នូវអស្ថេរភាពដោ​យសារសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ ក្នុងជំនួបនាឱកាសនេះ លោកបណ្ឌិតបានសម្ដែងការស្វា​គមន៍ប្រកបដោយភាពកក់ក្ដៅ ដល់សមភាគីអ៊ុយក្រែន ដែលបានអញ្ជើញ ជួបពិភាក្សាដោយផ្ទាល់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគទ្វេភាគី ព្រមទាំងស្វែងយល់​ពីវិស័យសក្តានុពល សម្រាប់ការវិនិយោគនៅប្រទេ​សកម្ពុជា។…

ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះសម្រេចបានលទ្ឋផលជិត ៥០ភាគរយហើយ

      ដោយៈ គង់ សូរិយា       ភ្នំពេញៈ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ (ផ្លូវជាតិលេខ៦០B) ខេត្តក្រចេះ មានប្រវែង៤១,៦៧គ.ម ត្រូវបានចាប់ផ្ដើមស្ដារឡើងវិញកាលពី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។ យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងសាងសង់នេះ  នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេស​ចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។ រហូតមកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពានសម្រេចបាន ៤៥% ខណៈដែលការងារសាងសង់ផ្លូវ តភ្ជាប់សម្រេចបាន ១៥%ហើយ។ ការស្ថាបនាទាំងស្ពាន និងផ្លូវកំពុងដំណើរការយ៉ាងរលូន ហើយរំពឹងថា នឹងបញ្ចប់មុនផែនការ ដែលបានគ្រោងទុកក្នុងឆ្នាំ ២០២៦៕

កម្ពុជា-ឥណ្ឌាបើកវេទិកាទេសចរណ៍រួមគ្នា នាឆ្នាំ២០២៤

ដោយៈ គង់ សូរិយា សៀមរាបៈ ក្នុងគោលដៅជម្រុញកំណើនទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា ឥណ្ឌា បានប្រារពបើកវេទិកាទេសចរ​ណ៍រួមគ្នានៅចុងឆ្នាំ២០២៤នេះ។ នៅសណ្ឋាគារបុរីអង្គរ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤” ដោយមានការអញ្ជើញចូលរួមពី តំណាង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប តំណាងលោកជំទាវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំ កម្ពុជា ព្រមទាំងមន្រ្តីពាក់ព័ន្ឋ។ ពិធីនេះមានការចូលរួមពីមន្រ្តីមកពី ក្រសួង ស្ថាប័ន អន្តរវិស័យ វិស័យឯកជនកម្ពុជា និងឥណ្ឌា ប្រមាណ៤០០នាក់ ដើម្បីរួមគ្នាពិភាក្សាអំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ទស្សនវិស័យ និងការដាក់ចេញនូវអនុសាសន៍នានា ដើម្បីជំរុញកំណើនភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ…

ក្រសួងកសិកម្មចុះ MOU ជាមួយស្ថាប័នចំនួន២ ដើម្បីលើកកំពស់វិស័យនេះ និងជម្រុញការនាំចេញ

        ដោយៈ គង់ ម៉ាលីនណា         ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​(MoU) ជាមួយ​នឹង​ក្រុមហ៊ុន​បៃតង​កម្ពុជា (CG) និង​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) ក្នុង​ន័យ​ដើម្បី​រួមគ្នា​លើក​កម្ពស់​វិស័យ​កសិកម្ម​កម្ពុជា និង​បង្កើន​សក្តានុពល ​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។ នៅ​ក្នុង​ពិធី​ចុះ MoU នេះ កាលពីព្រឹកថ្ងៃទី៣០ តុលា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសា​​ទ បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ដៃគូ​ជាតិ អន្តរជាតិ និង​វិស័យ​ឯកជន​ទាំង​អស់ ​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​វិស័យ​កសិកម្ម​កម្ពុជា ​ឱ្យ​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿន ព្រម​ទាំង​បាន​អនុវត្ត​កិច្ចការ​អភិរក្ស ​ធនធាន​ធម្មជាតិ ប្រកប​ដោយ​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់។ លោក​បន្ត​ថា “ការចុះ MoU ជាមួយ​ក្រុមហ៊ុន​បៃតង​កម្ពុជា គឺ​ជាការងារ​ដ៏​សំខាន់…