Category ព័ត៌មានសេដ្ឋកិច្ចជាតិ

ទំហំពាណិជ្ជកម្មកម្ពុជា អាមេរិក សម្រេចបានទឹកប្រាក់ជិត ៧០០០លានដុល្លារ ក្នុងរយៈពេលជិត ៣ត្រីមាស

        ដោយៈ គង់ ម៉ាលីនណា         ភ្នំពេញៈ រយៈ​ពេល៨​ខែ​ដើម​ឆ្នាំ​២០២៤ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាងប្រទេសកម្ពុជា និងអាមេរិក សម្រេចបានទឹកប្រាក់​សរុប​ជិត ៧​ពាន់​លាន​ដុល្លារ។​ ជាមួយនឹងវិសាលភាព កាន់តែប្រសើរលើទំនាក់ទំនងពាណិជ្ជកម្ម ប្រទេសទាំងពីរ គណៈ​ប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា ដែល​ដឹកនាំ​ដោយ លោកតាន់ មុនីវណ្ណ អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ដឹកនាំ​តំណាង​ក្រុមហ៊ុន​នៅ​កម្ពុជា​ជាង ៥០​ ទៅ​បំពេញ​ទស្សនកិច្ច​ធុរកិច្ច​ នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ចាប់ពី​ថ្ងៃ​ទី​១៧-២១ ខែ​កញ្ញា ទៅ​ចូល​រួម​ក្នុង​ជំនួប​ពាណិជ្ជកម្ម​កម្ពុជា ​-​អាមេរិក ឆ្នាំ​២០២៤កន្លងមកនេះ​។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នឹង​មាន​កម្ម​វិធី​ជំនួប​ពាណិ​ជ្ជកម្ម​កម្ពុជា-​អាមេរិក ការ​ធ្វើ​បទ​បង្ហាញ​ស្តីពី ​និន្នាការ​ទីផ្សារ អនុលោមភាព​បទ​ប្បញ្ញត្តិ និង​ប្រព័ន្ធ​ភស្តុភារ ដែល​ជា​ព័ត៌មាន​គន្លឹះ​សម្រាប់​ធុរជន​កម្ពុជា ក្នុង​ការ​នាំ​ផលិតផល​ចូល​ក្នុង​ទីផ្សារ​អាមេរិក។ ផលិតផល​សំខាន់​ៗ ដែល​កម្ពុជា​យក​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ជំនួប​ពាណិជ្ជកម្ម​នេះ…

កម្ពុជា ម៉ាឡេស៊ីដាក់ដំណើរការសេវាកម្មទូទាត់ឆ្លងដែនតាមរយៈ QR Code

         ដោយៈ ម៉ាលីនណា         ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា សហការជាមួយ ធនាគារកណ្ដាលម៉ាឡេស៊ី បានសម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការគម្រោងទូទាត់ឆ្លងដែន តាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្តាលម៉ាឡេស៊ី នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត នឹងផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ និងពាណិជ្ជករទទួលបាន នូវបទពិសោធន៍ទូទាត់ ប្រកបដោយប្រសិទ្ធភាព ងាយស្រួល សុវត្ថិភាព ឆាប់រហ័ស និងតម្លៃសមរម្យ។ គំនិតផ្តួចផ្តើមនៃការតភ្ជាប់ ការទូទាត់តាមឃ្យូអរកូតនេះ នឹងអនុញ្ញាត្ត…

ទស្សនាវដ្ដីដ៏ល្បីល្បាញមួយរបស់លោកខាងលិច ចាត់ទុករមណីយដ្ឋានអង្គរជាគោលដៅដ៏ស្រស់ស្អាតមួយនៅតំបន់អាស៊ាន

ដោយ: គង់ លាងហួរអន្តរជាតិ: ទស្សនាវដ្ដី World Wild Schooling ដែលមានមូលដ្ឋាននៅទីក្រុងប្រុចស៊ែល ប្រទេសប៊ែលហ្សិក បានចុះផ្សាយអំពីរមណីយដ្ឋានទេសចរណ៍ដ៏ស្រស់ស្អាតចំនួន១២ នៅតំបន់អាស៊ាន ដែលគួរតែស្ថិតនៅក្នុងបញ្ជីរបស់អ្នកដំណើរគ្រប់រូប។ ក្នុងចំណោមនោះ រមណីយដ្ឋានបុរាណអង្គរស្ថិតនៅលើទឹកដីនៃខេត្តសៀមរាបបានឈរនៅលេខរៀងទី៣ បន្ទាប់ពីឆ្នេរសមុទ្រ Ha Long របស់ប្រទេសវៀតណាម និងឆ្នេរសមុទ្រ Boracay របស់ប្រទេសហ្វីលីពីន។ ទស្សនាវដ្ដីខាងលើសរសេរថា ប្រាសាទអង្គរវត្តជាប្រាសាទមួយដែលត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២។ ប្រាសាទនេះត្រូវ​បាន​ចាត់​ទុក​ជា​ស្នាដៃ​ស្ថាបត្យកម្ម​ខ្មែរ និង​ជា​និមិត្តរូប​នៃ​ប្រវត្តិសាស្ត្រ​ដ៏​ធំធេង​របស់​កម្ពុជា និងជារមណីយដ្ឋានបុរាណ​វិទ្យា​ដ៏​សំខាន់​បំផុត​មួយ​នៅ​តំបន់អាស៊ាន។ រមណីយដ្ឋានប្រាសាទអង្គរវត្តគ្របដណ្តប់លើផ្ទៃដីជាង១៦០ហិកតា ដោយលោកអ្នកអាចចំណាយពេលជាច្រើនថ្ងៃដើម្បីស្វែងយល់។ ប៉ុន្តែ ប្រាសាទអង្គរវត្តផ្តល់ជូនអ្វីៗជាច្រើន ដែលលោកអ្នកមិនអាចទស្សនាអស់។ ទោះយ៉ាងណា ប្រសិនបើលោកអ្នកសម្រេចចិត្តស្នាក់នៅតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូមួយនេះក្នុងរយៈពេលវែង នោះអ្នកអាចក្រោកពីដំណេក ដើម្បីគយគន់មើលថ្ងៃរះចំកំពូលប្រាសាទបានយ៉ាងតិចណាស់ចំនួនមួយដង។ ទស្សនាវដ្ដី World Wild Schooling អះអាងថា…

អ្នកអភិវឌ្ឍន៍អាល្លឺម៉ង់ លើកឡើងពីកាលានុវត្តភាពវិនិយោគ លើមុខសញ្ញាថាមពលជីវម៉ាសនៅកម្ពុជា

         ដោយៈ និស្ស័យ          ភ្នំពេញៈ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Martin Herma អ្នកអភិវឌ្ឍន៍គម្រោងនៃអង្គការAtmosfair ដែលជាអង្គការមិនរកប្រាក់ចំណេ​ញ របស់ប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីសមិទ្ធិលទ្ធភាព និងកាលានុវត្តភាពវិនិយោគ លើមុខសញ្ញាថាមពលជីវម៉ាសនៅកម្ពុជា។           ក្នុងជំនួបកាលពីថ្ងៃទី១២ កញ្ញា តំណាង Atmosfair បានជម្រាបជូនអំពីគោលបំណងរបស់ខ្លួន ក្នុងការស្វែងរកដៃគូក្នុងស្រុក ដើម្បីសហការវិនិយោគ លើគម្រោងថាមពលជីវម៉ាសសំដៅចូលរួមចំណែក ដល់ការបង្កើនបរិមាណ នៃថាមពលបៃតងនៅក្នុងស្រុក, តំបន់, និងសកល។           ជាមួយគ្នានេះ សមភាគីក៏បានបង្ហាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំង អំពីសក្តានុពលនៃឥណទានកាបូននៅកម្ពុជា ដែលអាចមានលទ្ធភាពផ្គត់ផ្គង់ ជូនសហគ្រាសអាល្លឺម៉ង់ ហើយបានបង្ហាញជំនឿចិត្តថា…

មន្រ្តី និងអ្នកជំនាញការជប៉ុនបានកំណត់ទីតាំងចំណុចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញបាវិត ជាមួយប្រទេសវៀតណាម

        ដោយៈ គង់ សូរិយា         ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំ ពិភាក្សាជាមួយប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំប្រទេសកម្ពុជា (JICA Cambodia)ស្តីពី ការកំណត់ទីតាំងចំណុចតភ្ជាប់ ផ្លូវល្បឿនលឿ​ន​ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនក្រុងហូជីមិញ-ម៉ុកបៃ។ កិច្ចប្រជុំនេះត្រូវបានដឹកនាំ ដោយលោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំពិភាក្សាជាមួយប្រតិភូ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំប្រទេសកម្ពុជា (JICA Cambodia) ដឹកនាំដោយលោក Izumi Takahiro តំណាង JICA ប្រចាំកម្ពុជា។ ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ស្វែងយល់លក្ខណៈបច្ចេកទេស នៃការកំណត់ទីតាំងចំណុចតភ្ជាប់ផ្លូវល្បឿនលឿនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា MOU-2017 ដែលបានធ្វើការសិក្សាដោយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន…

សម្តេចតេជោស្នើរដ្ឋាភិបាលកូរ៉េ ជម្រុញអ្នកធុរកិច្ចមកវិនិយោគនៅកម្ពុជា ខណៈនៅកម្ពុជាមានក្រុមហ៊ុនកូរ៉េប្រមាណ២០០

        ដោយៈ គង់ សូរិយា         ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ស្នើ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ​ជំរុញ​ឱ្យ​វិនិយោគិន​កូរ៉េ​មក​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា ដោយ​លោក​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​ នឹង​ខិតខំ​ការពារ​វិនិយោគិន​កូរ៉េ និង​ធានា​នូវ​សុខ​សន្តិភាព​ជា​រួម​ សម្រាប់​អ្នក​វិនិយោគ​ពី​បរទេស​ទាំងអស់។ សម្តេចបាន​ស្នើ​ដូច្នេះ ​ក្នុង​ជំនួប​ជាមួយ លោក Woo Won-Shik ប្រធាន​រដ្ឋសភា​កូរ៉េ​ខាងត្បូង ក្នុង​ឱកាស​លោក​ចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក​ លើក​ទី​២៥ នៅ​កូរ៉េខាងត្បូង នា​ថ្ងៃទី​១០ កញ្ញា។ សេចក្តី​ប្រកាស​ព័ត៌មាន​បង្ហោះ ​ក្នុង​បណ្ដាញ​សង្គម​លោក​ប្រធាន​ព្រឹទ្ធសភា ​នា​ថ្ងៃ​ដដែល​បានបញ្ជាក់ថា សម្ដេច​ក៏​បាន​អបអរសាទរ​ ចំពោះ​ការ​កើន​ឡើង​ក្នុង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ ដែល​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម [កម្ពុជា-កូរ៉េ] មាន​ការ​កើន​ឡើង ហើយ​សូម​ថ្លែង​អំណរគុណ និង​សូម​ឱ្យ​រដ្ឋាភិបាល​កូរ៉េ​ជំរុញ​ឱ្យ​អ្នក​វិនិយោគទុន [កូរ៉េ]…

ទេសាភិបាល NBC ចុះពិនិត្យដំណើរការរៀបចំឥណទានឡើងវិញរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានា

ដោយៈ គង់ ម៉ាលីនណា         ភ្នំពេញៈ  លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនា​គារជាតិនៃកម្ពុជា បានដឹកនាំមន្ត្រីធនាគារជាតិនៃកម្ពុជា ចុះត្រួតពិនិត្យ ដំណើរការអនុវត្តន៍សារាចរណែនាំស្តីពី ការរៀបចំឥណទានឡើងវិញ នៅតាមបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីធ្វើការវាយតម្លៃវឌ្ឍនភាព និងប្រសិទ្ធភាពនៃការអនុវត្តសារាចរនេះ។ នេះជាសកម្មភាពចុះត្រួតពិនិត្យផ្ទាល់ ដែលលោកជំទាវទេសាភិបាល តែងតែចូលរួមជាមួយមន្ត្រីជំនាញ ធនាគារជាតិនៃកម្ពុជា ក្នុងដំណើរការវាយតម្លៃជាប្រចាំ លើអនុលោមភាពរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ចំពោះច្បាប់និងបទប្បញ្ញត្តិ ក៏ដូចជា សារាចរណែនាំនានា ក្នុងតួនាទីជាអាជ្ញាធររូបិយវត្ថុកម្ពុជា។ ក្នុងដំណើរការអនុវត្តនីតិវិធីនេះ មន្ត្រីជំនាញចំនួន៦ក្រុមផ្សេងទៀត ដឹកនាំដោយទេសាភិបាលរង និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា ក៏បានចុះត្រួតពិនិត្យដល់ទីតាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដទៃទៀតផងដែរ៕

ហេតុអ្វីសិង្ហបុរីមានបំណងទិញថាមពលអគ្គិសនីពីកម្ពុជា និងប្រទេសជាច្រើនទៀត?

ដោយ: គង់ លាងហួរអន្តរជាតិ: ទីក្រុងសិង្ហបុរីកំពុងស្វែងរកប្រភពថាមពលស្អាត ដើម្បីបំពេញកំណើនតម្រូវការ ស្របពេលមជ្ឈមណ្ឌលរក្សាទុកទិន្នន័យធំៗត្រូវបានបង្កើតឡើងនៅក្នុងប្រទេសមានផ្ទៃដីដ៏តូចមួយនេះ។ ដើម្បីបំពេញតម្រូវការ រដ្ឋាភិបាលសិង្ហបុរីបានផ្តល់ការអនុម័តតាមលក្ខខណ្ឌរួចមកហើយក្នុងការនាំចូលថាមពលទំហំ១ជីហ្គាវ៉ាត់ពីប្រទេសកម្ពុជា ២ជីហ្គាវ៉ាត់ពីប្រទេសឥណ្ឌូនេស៊ី និង១,២ជីហ្គាវ៉ាត់ពីប្រទេសវៀតណាម។ ថ្មីៗនេះ ប្រទេសអូស្ត្រាលីក៏បានប្រកាសលក់ថាមពលអគ្គិសនីផលិតចេញពីពន្លឺព្រះអាទិត្យចំនួន២ជីហ្គាវ៉ាត់ (GW) ដល់ប្រទេសសិង្ហបុរីតាមរយៈខ្សែកាបក្រោមបាតសមុទ្រ។ ប្រទេសសិង្ហបុរីមានគោលបំណងសម្រេចបានការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ២០៥០។ ប៉ុន្តែបច្ចុប្បន្ន ប្រទេសនេះនៅតែពឹងផ្អែកខ្លាំងលើការនាំចូលប្រេង និងឧស្ម័ន។ ទីក្រុងសិង្ហបុរីខ្វះខាតលក្ខខណ្ឌក្នុងការផលិតថាមពលដើរដោយខ្យល់ ឬទំនប់វារីអគ្គិសនី ដោយសារតែសិង្ហបុរីមានទំហំផ្ទៃដីតូច។ ដូច្នេះ គោល​បំណង​របស់សិង្ហបុរី ក្នុងការផលិត​ឱ្យបានថាមពល​​២ជីហ្គាវ៉ាត់​ចេញពី​បន្ទះសូឡា​ដំឡើង​ក្នុង​ស្រុក​ត្រឹម​ឆ្នាំ២០៣០ក៏ពិបាកសម្រេចបានជោគជ័យដែរ។ ទន្ទឹមនឹងនោះ តម្រូវការរំពឹងថា នឹងកើនឡើងយ៉ាងគំហុក ជាពិសេសតម្រូវការរបស់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យ គ្របដណ្តប់ចំណែក៧ភាគរយនៃការប្រើប្រាស់ថាមពលអគ្គិសនីសរុបរបស់ប្រទេសសិង្ហបុរីរួចមកហើយ។ ការនាំចូលថាមពលអាចកើតឡើងវិញត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់យ៉ាងតិចណាស់៣០ភាគរយនៃតម្រូវការថាមពលអគ្គិសនីរបស់ប្រទេសសិង្ហបុរីនៅឆ្នាំ២០៣៥។នេះបើយោងតាមស្ថាប័នស្រាវជ្រាវថាមពល Ember៕ប្រភព: The Star ៕

ថ្នាក់ដឹកនាំធនាគារ SMBC បង្ហាញឆន្ទៈវិនិយោគរយៈពេលវែងនៅកម្ពុជា

        ដោយៈ ម៉ាលីនណា         ភ្នំពេញៈ លោក Katsufumi Uchida នាយកគ្រប់គ្រង និងជានាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃធនាគារ Sumitomo Mitsui Banking Corporation (SMBC)បានបង្ហាញឆន្ទៈវិនិយោគរយៈពេលវែងនៅកម្ពុជា។ ព័ត៌មាននេះ ត្រូវបានលើកឡើងដោយថ្នាក់ដឹកនាំធនាគារខាងលើ ក្នុងជំនួបជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជានាព្រឹកថ្ងៃទី៩ កញ្ញាកន្លងមកនេះ។ ក្នុងជំនួបនេះ លោក Katsufumi បានជម្រាបជូនអំពីវឌ្ឍនភាព នៃការចូលរួមចំណែករបស់ធនាគារ SMBC ក្នុងវិស័យធនាគារនៅកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគ ជាមួយធនាគារអេស៊ីលីដា ភីអិលស៊ី និងវត្តមានការិយាល័យតំណាង SMBCនៅកម្ពុជា ដែលធ្វើប្រតិបត្តិការប្រមូល និងស្រាវជ្រាវព័ត៌​មាននានា សម្រាប់វិភាគ និងរៀបចំដាក់ចេញយុទ្ធសាស្រ្តសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច។…

CDC និង NBC រួមគ្នាបន្តកិច្ចសហប្រតិបត្តិការក្នុងបច្ចេកវិទ្យាឌីជីថលដើម្បីជម្រុញការវិនិយោគ

        ដោយៈ គង់ សូរិយា         ភ្នំពេញៈ ក្រុមមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិ រួមគ្នាបន្តកិច្ចសហការជិតស្និត ក្នុងក្របខណ្ឌប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជំរុញការវិនិយោគ។ ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោកហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងជំនួ​បពិភាក្សាការងារ និងស្ដាប់បទបង្ហាញរបស់មន្ត្រីជំនាញនៃធនាគារជាតិនៃកម្ពុជា ដែលដឹកនាំដោយ លោកអេង សុភា ប្រធាននាយកដ្ឋានសេវាធនាគារ អំពីប្រព័ន្ធធនាគារអនឡាញ(OBS) និងប្រព័ន្ធបាគង។ ក្នុងជំនួបនេះក៏មានការចូលរួម ពីលោកអ៊ូ សុផល ប្រធានស្ដីទីនាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមន្ត្រីជំនា​​​ញផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបច្ចេកវិទ្យាក្រោមឱវាទក.អ.ក. ជាច្រើនរូបផងដែរ។ លោកហ៊ាង សុទ្ឋាយុត្តិ បានរំលេចជូនអំពីវឌ្ឍនភាពថ្មីៗរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកិច្ចការងារពាក់ព័ន្ធបច្ចេកវិទ្យា រួមមានការដាក់ចេញ…