Category ព័ត៌មានសេដ្ឋកិច្ចជាតិ

ក្រសួងបរិស្ថានដាក់ដេញថ្លៃអនុផលព្រៃឈើដែលមានតម្លៃប្រមាណ ១,៤លានដុល្លារ

        ដោយៈ គង់ សូរិយា         ភ្នំពេញៈ  ក្រសួងបរិស្ថាន បានប្រកាសពីការដាក់ពាក្យចូលរួមដេញថ្លៃជាសាធារណៈ នូវការប្រមូលផល អនុផលព្រៃ​ឈើ​ប៉ាន់​ស្មាន ​ដែល​អាច​ប្រមូលបាន ក្នុងអាងស្តុកទឹក នៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ​ ក្នុងខេត្តកោះកុង ដែលមានតម្លៃជាមូល​ដ្ឋាន​ជាង១,៤លានដុល្លារអាមេរិក។ គណៈកម្មការដេញថ្លៃប្រមូលផល អនុផលព្រៃឈើ ក្នុងការសម្អាតអាងស្តុកទឹក នៃគម្រោងវារីអគ្គិសនីស្ទឹង តាតៃលើបាន ជូនដំណឹងដល់សាធារណជនថា គណៈកម្មការ នឹងធ្វើការដាក់ដេញថ្លៃជាសាធារណៈ នូវផលអនុផលព្រៃឈើ បានវាយតម្លៃប៉ាន់ស្មានធនធានព្រៃឈើ ដែលអាចប្រមូល ដើម្បីបង់ថ្លៃសួយសារ និង​បុព្វលាភ ចូលថវិកាជាតិ នៃគម្រោងវារីអគ្គិសនីស្ទឹងតាតែលើ។ សេចក្តីជូនដំណឹង ដែលក្រសួងបរិស្ថាន បានបង្ហោះនាថ្ងៃទី៧ ខែវិច្ឆិកាបានឱ្យដឹងថា បរិមាណ​ឈើ​ឈរ​ចម្រុះ​សរុបមានជាង៧,២១៤ម៉ែត្រគុប ដែលមានតម្លៃជាមូលដ្ឋាន៤៤៥,១៤២ដុល្លារអាមេរិក។ ក្រៅពីនោះ កូនឈើ​ចម្រុះចំនួន១៦,៨០៥ដើម និងអុសសរុបចំនួន៨,៦៨៨ស្ទែរ ដែលមានតម្លៃជាមូលដ្ឋានជាង៣…

ក្រុមហ៊ុននៅប្រទេសឆេកចាប់អារម្មណ៍វិនិយោគលើឧបករណ៍វេជ្ជសាស្រ្តនៅកម្ពុជា

        ដោយៈ និស្ស័យ         ភ្នំពេញៈ ក្រុមហ៊ុន BTL Medical Technologies ដែលជាក្រុមហ៊ុនឈានមុខគេរបស់ឆែក មានប្រតិបត្តិការលើផលិតផ​លឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រ បានបង្ហាញចំណាប់អារម្ម​ណ៍វិនិយោគនៅកម្ពុជា។ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូកម្ពុជាដែលរួមមានពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បានអញ្ជើញទស្ស​នកិច្ចក្រុមហ៊ុន BTL Medical Technologies ដែលជាក្រុមហ៊ុនឈានមុខគេ របស់ឆែកមានប្រតិបត្តិការ លើផលិតផលឧបក​រណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រ។ តាមរយៈកិច្ចប្រជុំនាឱកាសនេះ ក្រុមហ៊ុនបានធ្វើបទបង្ហា​ញជូន លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា អំពីផលប័ត្រផលិតកម្ម បច្ចេកវិទ្យា កាលានុវត្តភាពវិនិយោគរបស់ខ្លួនប្រមាណជាង៣០ឆ្នាំ ក្នុងវិស័យវេជ្ជសាស្ត្រ និងពិភាក្សាអំពីឱកាសវិនិយោគនៅកម្ពុជាផងដែរ។ ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើ​កទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ជ្រើសរើសការបណ្ដាក់ទុននៅកម្ពុជា ដោយហេតុថា…

ទំហំពាណិជ្ជកម្មកម្ពុជា កាណាដាសម្រេចបានទឹកប្រាក់ជិត៨៥០លានដុល្លារ

        ដោយៈ គង់ ម៉ាលីនណា         ភ្នំពេញៈ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា កាណាដាសម្រេចបានទឹកប្រាក់ជិត៩០០លានដុល្លារអាមេរិក កើនឡើងជាង៣០ភាគរយ ក្នុងរយៈពេលបីត្រីមាសឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមទិន្នន័យ​កត់​ត្រា​ ដោយ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែកញ្ញា ឆ្នាំ​២០២៤ កម្ពុជា​ប្រមូល​ប្រាក់​បាន៨៤៨,៦៨ លាន​ដុល្លារ​ពី​ការ​នាំ​ទំនិញ​ ទៅ​លក់​នៅ​ទីផ្សារ​កាណាដា ដោយ​ចំនួន​នេះ​កើន​ឡើង ៣០,៨ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន៦៤៨,៧៧លាន​ដុល្លារ។ ចំណែក​ទំនិញ​កាណាដា​នាំ​មក​កម្ពុជា​មាន​ត្រឹម​តែ៤៧,៣ លាន​ដុល្លារ​ប៉ុណ្ណោះ ធ្លាក់​ចុះ ៥,៦ ភាគរយ​ពី​ចំនួន៥០,១ លាន​ដុល្លារ។ ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា រយៈ​ពេល៩​ខែ​ដើម​ឆ្នាំ​២០២៤ មាន​ឧត្តមភាព៨០១,៣៨លាន​ដុល្លារ ខណៈ​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​២០២៣ មានចំនួន៥៩៨,៦៦ លាន​ដុល្លារ។ អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ាលឹម…

ស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួនបួននឹងក្លាយជាធនាគារនៅឆ្នាំ២០២៥ ខណៈឥណទានមានបញ្ហាកើនឡើ់ង

        ដោយៈ គង់ ម៉ាលីនណា         ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកជំទាវឌិត នីតា បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០២៥ខាងមុខ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗចំនួនបួន នឹងវិវត្តន៍ខ្លួនជាធនាគារ។          លោកជំទាវបានមានប្រសាសន៍ ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រោយពេលគ្រឹះស្ថានទាំងបួន វិវត្តន៍ខ្លួនជាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា នឹងលែងទទួលប្រាក់បញ្ញើរហើ​យ ស្ថាប័នទាំងអស់នឹងដើរតួនាទី ត្រឹមជាអ្នកផ្តល់ឥណទានប៉ុណ្ណោះ។ លោកជំទាវបន្តថា “គ្រឹះស្ថានដែលនឹងវិវត្តន៍ខ្លួនជាធនាគា​របានគ្របដំណ្តប់ចំណែកធំ នៃការផ្តល់ឥណទាននៅកម្ពុជា ដែលធ្វើឲ្យមីក្រូហិរញ្ញវត្ថុតូចៗ មិនអាចផ្តល់សេវាកម្មទទួលប្រា​ក់បញ្ញើរនោះទេ”។          លោកជំទាវបានបន្តទៀតថា ស្របពេលស្ថានភាពសេដ្ឋកិច្ចមានសភាពដូចបច្ចុប្បន្ននេះ ចំនួនឥណទានដែលសងត្រ​លប់មិនទាន់ក្នុងរយៈពេល៣០ថ្ងៃ បានកើនឡើងជាង៨ភាគរយហើយរហូតមកទល់ពេលនេះ ដែលវាជាបញ្ហាប្រឈមមួយ ហេតុនេះសមាគមបាន និងកំពុងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាននៅខេត្តចំនួន៤ ដើម្បីឲ្យពួកគាត់ចូលរួមអប់រំនិងផ្សព្វផ្សា​យប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន អំពីចំណេះដឹងទាក់ទងនឹងការប្រើប្រាស់ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព៕

អង្គការមួយនិងក្រសួងទេសចរណ៍រៀបចំកម្មវិធីសិក្សាថ្មីមួយ

        ដោយៈ គង់ សូរិយា         ភ្នំពេញៈ អង្គការតុកកែញញឹម សហការជាមួយក្រសួងទេសចរណ៍ បានសម្រេចបង្កើតកម្មវិធីសិក្សាថ្មីមួយ ដល់សា​លាវិជ្ជាជីវៈរបស់ក្រសួង។​ ការសម្រេចនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេស​ចរណ៍ ជាមួយ លោក Prof. Dr. Max Gasssmann សមាជិកក្រុមប្រឹក្សាភិបាលអង្គការតុកកែញញឹម (Smiling Gecko)។ ថ្នាក់ដឹកនាំអង្គការខាងលើ បាន​ស្នើសុំអនុសាសន៍ និងរាយការណ៍អំពីសកម្មភាព និងសមិទ្ធផលការងាររបស់អង្គការកន្លងមក ព្រមទាំងស្នើសុំការគាំទ្រ របស់លោករដ្ឋមន្រ្តី លើគម្រោងវគ្គបណ្តុះបណ្តាល មុខជំនា​ញបដិសណ្ឋារកិច្ចកម្រិតខ្ពស់។ ជាលទ្ធផលនៃកិច្ចជំនួបនេះ លោករដ្ឋមន្ត្រី បានកោតសរ​សើរវាយតម្លៃខ្ពស់ និងគាំទ្រ ចំពោះការចូលរួមចំណែករបស់អង្គការ ក្នុងការជួយផ្តល់នូវការបណ្តុះបណ្តាល ជំនាញបដិសណ្ឋារកិច្ច កម្រិតខ្ពស់ដល់យុវជនកម្ពុជា…

អ្នកជំនាញ: ការធ្វើធុរកិច្ចរបស់ក្រុមវិនិយោគិនម៉ាឡេស៊ីនៅកម្ពុជា កំពុងរីកចម្រើនលើគ្រប់វិស័យ

ដោយ: គង់ លាងហួរ ភ្នំពេញ: សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) បានអះអាងថា ការធ្វើធុរកិច្ចរបស់ក្រុមអ្នកវិនិយោគម៉ាឡេស៊ីនៅកម្ពុជា កំពុងរីកចម្រើនលើគ្រប់វិស័យ ដូចជា វិស័យសំណង់ ការអប់រំ និងការថែទាំសុខភាព។ ការណ៍នេះបានសរបង្ហាញឱ្យឃើញ ពីសក្តានុពលរបស់កម្ពុជា។ សមាគម MCBA បានគូសបញ្ជាក់ថា ការបណ្តាក់ទុនរបស់វិនិយោគិនម៉ាឡេស៊ី ដូចជា ក្រុមហ៊ុនចែកចាយថ្នាំលាបពណ៌ផ្ទះ និងក្រុមហ៊ុនក្នុងវិស័យអប់រំ កំពុងចូលរួមចំណែកយ៉ាងសកម្មដល់ការរីកចម្រើនរបស់កម្ពុជា។ សមាគមនេះបានដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញទំនាក់ទំនងធុរកិច្ច រវាងម៉ាឡេស៊ី និងកម្ពុជា តាមរយៈការសម្របសម្រួល ឱកាសនៃការវិនិយោគ ផ្តល់ព័ត៌មានអំពីទីផ្សារ និងរៀបចំបេសកកម្មពាណិជ្ជកម្ម។ យោងតាមទិន្នន័យបានបង្ហាញថា គិតត្រឹមឆ្នាំ២០២៣ ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្ម ធំជាងគេទី៩របស់កម្ពុជា នៅក្នុងតំបន់អាស៊ាន ខណៈទំហំពាណិជ្ជកម្មទ្វេរភាគីសម្រេចបាន ទឹកប្រាក់ចំនួន៣,០២ពាន់លានរីងហ្គីត។ ក្រុមហ៊ុនម៉ាឡេស៊ីបានផ្តួចផ្តើម…

កម្ពុជាជម្រុញឲ្យគ្រឹះស្ថានហិរញ្ញវត្ថុនានា ដល់ម្ចាស់អាជីវកម្មស្របច្បាប់នៅកម្ពុជា

        ដោយៈ ម៉ាលីនណា         ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ ដោយ​ប្រាប់​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំង​អស់​ចូល​រួម​សហការ​សម្រប​សម្រួល​ ក្នុង​ការ​បង្កើត​គណនី​ធនាគារ​ជា​ប្រាក់​រៀល​ជូន​ ដល់​គ្រប់​អាជីវកម្ម​ ដែល​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ប្រទេស​កម្ពុជា។ សេចក្តី​ជូន​ដំណឹង​បាន​លើក​ឡើង​ថា ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី ​សហគ្រាស​ពាណិជ្ជកម្ម និង​ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល ​ក្នុង​វិស័យ​ធុរកិច្ច ក៏​ដូចជា​ចូលរួម​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ ស្រប​តាម​ក្របខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ និង​មុំទី​៥ នៃ​បញ្ចកោណ​ទី៣ របស់​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់​កាល​ទី១ របស់​រាជរដ្ឋាភិបាល នីតិ​កាល​ទី៧ ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម សូម​ស្នើ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំង​អស់ ចូល​រួម​សហការ​សម្របសម្រួល ​ក្នុង​ការ​បង្កើត​គណនី​ធនាគារ​ជា​ប្រាក់រៀល ជូន​គ្រប់​អាជីវកម្ម​ដែល​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​កម្ពុជា​។ សេចក្តី​ជូន​ដំណឹងដដែល​បាន​បញ្ជាក់​ថា “​ការ​ប្រើប្រាស់​ប្រាក់​រៀល​មាន​សារៈ​សំខាន់…

កម្ពុជា អូស្រ្តាលី បើកកិច្ចប្រជុំលើកទី២ សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់

        ដោយៈ គង់ ម៉ាលីនណា         ភ្នំពេញៈ លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំគណៈកម្មការ តម្រង់ទិសកម្មវិធី (Program Steering Committee) លើកទី២ នៃកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលអូស្រ្តាលី។ កម្មវិធីនេះក៏មានការចូលរួមពីលោករស់ សីលវ៉ា រដ្ឋលេខា​ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Andreas Zurbrugg នាយកផ្នែកសហប្រតិបត្តិការ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំនេះ។ ក្នុងកិច្ចប្រជុំនេះ លោកសំហេង បូរ៉ា បានលើកឡើងអំពីការងារអាទិភាព របស់ក្រសួងពាណិជ្ជកម្ម សម្រាប់កម្មវិធី CAPRED និងបានចូលរួមក្នុងការផ្តល់មតិ លើការអនុម័តរបាយការណ៍វឌ្ឍនភាពរបស់កម្មវិធី CAPRED…

ទំនិញកម្ពុជាជាង ១០០មុខត្រូវបានដាក់បង្ហាញក្នុងពិព៌ណអន្តរជាតិនៅទីក្រុងសៀងហៃ

        ដោយៈ និស្ស័យ         ប្រទេសចិនៈ មន្រ្តីក្រសួងពាណិជ្ជកម្ម បាននាំយកផលិត​ផលគុណភាពខ្ពស់កម្ពុជាជាង១០០មុខ ចូលរួមដាក់តាំងបង្ហា​ញ ក្នុងពិព័រណ៍កម្រិតអន្តរជាតិ នៅទីក្រុងសៀងហៃ ប្រទេសចិន។ ផលិតផលកម្ពុជាជាង១០០មុខរួមមាន អង្ករ គ្រាប់ស្វាយ​ចន្ទី សម្ភារធ្វើដំណើរនិងការបូប ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំ កាហ្វេ ដំណាប់ស្វាយ តែម្រេច តែ ទឹកជ្រលក់ម្រេច ម្សៅប្រហុក ស្ករត្នោត ទឹកស្ករត្នោត ស្ករគ្រាប់ត្នោត មីកញ្ចប់ មីជាតិ សម្ភារកែច្នៃសំណល់ប្លាស្ទិក ។ល។ ការនាំយកផលិតផលកម្ពុជា ទៅចូលរួមដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនេះ ធ្វើឡើងនាឱកាសសម្ពោធពន្លា​ជាតិកម្ពុជា ក្រោមអធិបតីភាពលោកណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៧” ក្រោមមូលបទ…

តើដំណើរការនៃការអភិវឌ្ឍខេត្តព្រះសីហនុ កំពុងវិវត្តន៍បែបណា និងដំណើរយ៉ាងដូចម្តេច?

        ដោយៈ លោកជា កុកហុង ព្រះសីហនុ​ ដំណើរនៃការអភិវឌ្ឍខេត្តព្រះសីហនុ មានលក្ខណៈស្រដៀង ទៅនឹងទីក្រុងធំៗមួយចំនួន នៅលើពិភពលោក។ ទីក្រុងធំៗ ដូចជា សៀងហៃ (Shanghai) និងឡូសអេនជេលេស (Los Angeles) សព្វថ្ងៃក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ ដែលពីមុនក៏ធ្លាប់ជួបប្រទះ នឹងបញ្ហាកំណើនមិនមានសណ្តាប់ធ្នាប់ ការអភិវឌ្ឍគ្មានការគ្រប់គ្រង និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។ ដូចគ្នានេះដែរ ទីក្រុងនៃប្រទេសសិង្ហបុរី ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងទីក្រុងស៊ិនជិន (ShenZhen) ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គឺធ្លាប់ជាទីក្រុងកំពង់ផែ ដែលមានកង្វះខាតធនធាន ងាយរងគ្រោះពីការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងមានកង្វះហេដ្ឋារចនាសម្ព័ន្ធ ដែលក្រោយមកបាន ក្លាយជាគន្លឹះនៃវិបុលភាពរបស់ទីក្រុងទាំងនេះ។ ខេត្តព្រះសីហនុ ក៏មិនខុសប្លែកពីទីក្រុងទាំងនេះដែរ។ ខេត្តនេះ បានជួបប្រទះបញ្ហាប្រឈមជាច្រើន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ៖ នគរូបនីយកម្មដែលកកើតឡើង យ៉ាងឆាប់រហ័ស…