ប្រតិភូក្រុមហ៊ុន Minconsult Sdn Bhd ពិភាក្សាលើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា
ដោយៈ គង់ សូរិយាភ្នំពេញៈ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន Minconsult Sdn Bhd ដឹកនាំដោយ លោក Dr. Dennis Ganendra នាយកប្រតិបត្តិក្រុមហ៊ុននិងមន្រ្តីពាក់ព័ន្ឋ។ ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យលទ្ធភាពក្នុងការសិក្សាស្វែងយល់ ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ឱ្យមានភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាសិក្សាឱកាសវិនិយោគបន្ថែមទៀត លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ផ្លូវដែក និងកំពង់ផែ នៅក្នុងប្រទេសកម្ពុជាផងដែរ។ គណៈប្រតិភូក្រុមហ៊ុន Minconsult Sdn Bhd បានបង្ហាញចំណាប់អារម្មណ៍ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងបានជម្រាបជូនអំពីលទ្ធផលការងាររបស់ខ្លួន…