Category ព័ត៌មានសេដ្ឋកិច្ចជាតិ

ក្រសួងពាណិជ្ជកម្មផ្តោតលើការកសាងកេរ្ត៍ឈ្មោះម៉ាកផលិតផលកម្ពុជា

ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី លោកជំទាវ សូ ស្រីម៉ិច ក្នុងសិក្ខាសាលាស្តីពី “ការកសាងកេរ្តិ៍ឈ្មោះម៉ាក និងពិធីប្រគល់-ទទួលឯកសារស្រាវជ្រាវនៃគម្រោងការកសាងកេរ្តិ៍ឈ្មោះម៉ាកនៅកម្ពុជា”។ សិក្ខាសាលា កាលពីទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានសហការរៀបចំឡើងដោយ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) និង វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលមានវត្តមានអញ្ជើញ ចូលរួមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ភ្ញៀវជាតិ និងអន្តរជាតិ សាស្រ្តាចារ្យ សិស្ស និស្សិតជាច្រើនរូប។ សិក្ខាសាលានេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយ នូវឯកសារស្រាវជ្រាវរួមគ្នា ពាក់ព័ន្ធនឹងការកសាងកេរ្តិ៍ឈ្មោះ ម៉ាកនៅកម្ពុជា និងផ្តល់ការបណ្តុះបណ្តាល លើប្រធានបទមួយចំនួនពាក់ព័ន្ធនឹងទស្សនទាននៃគម្រោង ការកសាងកេរ្តិ៍ឈ្មោះម៉ាក…

ក្រសួងសាធារណៈការបណ្តុះបណ្តាលមន្រ្តីនៅខេត្តចំនួន៨លើនិតិវិធីគ្រប់គ្រង និងផ្តល់សេវាកម្មក្នុងវិស័យដឹកជញ្ជូន

ដោយៈ គង់ សូរិយាភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រារពសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាល ស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងវិស័យសាធារណការ ដល់មន្រ្តីមកពីបណ្តាខេត្តចំនួន៨។ សិក្ខាសាលានេះ បានប្រារពធ្វើកាលពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ លេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាលស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងវិស័យសាធារណការ ដល់មន្រ្តីអនុវត្តមុខងារ នៅអង្គភាពច្រកចេញចូលតែមួយ នៅរដ្ឋបាលខេត្តចំនួន៨ រួមមាន បាត់ដំបង កំពង់ធំ ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងខេត្តប៉ៃលិន និងការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុកចំនួន៦៧។…

ប្រធាន CEMEA ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត

លោកយិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ តំបន់ត្រីកោណកម្ពុជា -ឡាវ -វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះ ធ្វើឱ្យបាត់បង់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណកម្ពុជា-ឡាវ -វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញ សមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។…

តើអ្វីជាផែនលការអាទិភាពទាំង ៥ចំណុច របស់ធនាគារជាតិ ដើម្បីស្រាយបញ្ហាប្រឈមក្នុងវិស័យហិរញ្ញវត្ថុ?

ដោយៈ​គង់ ម៉ាលីនណា ភ្នំពេញៈ ផែនការអាទិភាពចំនួន៥ ត្រូវបានរៀបចំឡើង ដើម្បីដោះស្រាយបញ្ហា ទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា។ កិច្ចខិតខំប្រឹងប្រែងនេះធ្វើឡើង បន្ទាប់ពីមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីផលប៉ះពាល់ទៅលើវិស័យមួយនេះ ក្រោយការរីកចម្រើនយ៉ាងឆាប់រហ័សរបស់វា។ ធនាគារជាតិ នៃកម្ពុជា (NBC) និងអង្គការសហប្រជាជាតិ (UN) ប្រចាំនៅប្រទេសកម្ពុជា បានកំណត់នូវសកម្មភាពអាទិភាពចំនួន៥ ដែលចាំបាច់ ដើម្បីដោះស្រាយបញ្ហា ក្នុងពេលដែល វិស័យមីក្រូហិរញ្ញវត្ថុ របស់កម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសការផ្សារភ្ជាប់សក្តានុពលរបស់វា ទៅនឹងបញ្ហាបំណុលជាដើម។ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ NBC និង UN កាលពីថ្ងៃទី ២៤ ខែកក្កដា ចំណុចអាទិភាពចំនួន៥ ត្រូវបានកំណត់សម្រាប់សកម្មភាព ក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង បន្ទាប់ពីកិច្ចសន្ទនាពហុភាគី កម្រិតខ្ពស់កាលពីថ្ងៃទី ១២…

រដ្ឋមន្រ្តីបើកកិច្ចប្រជុំតាមដានវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម

ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែ របស់ក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំកាលពីថ្ងៃទី២៥ កក្កដា បានបន្តពិភាក្សាលើកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្ម ឆមាសទី១ និងទិសដៅយុទ្ធសាស្រ្តការងារពាណិជ្ជកម្ម សម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ដែលជាការផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម បន្តចូលរួមមតិយោបល់ និងពិភាក្សា វាយតម្លៃ លើលទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពរបច្ចេកទេសផ្សេងៗ ព្រមទាំងការរៀបចំយុទ្ធសាស្រ្តគន្លឹះសម្រាប់អនុវត្តន៍បន្តក្នុងឆមាសទី២ ឆ្នាំ២០២៤ ផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញឡាញ ដោយមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម…

ក្រសួងបរិស្ថានបើកកិច្ចប្រជុំ Blue Talk លើប្រធានបទទាក់ទងបរិស្ថានសមុទ្រ

ដោយៈ និស្ស័យ ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាលខេត្ត អញ្ជើញចូលរួមបើកកិច្ចប្រជុំពិភាក្សាបរិស្ថានសមុទ្រ ក្រោមប្រធានបទ “Blue Talk” ក្រោមអធិបតីភាព លោកបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួ​ងបរិស្ថាន។ កិច្ចប្រជុំតុមូលនេះ ជាកិច្ចសហការរៀបចំ រវាងរដ្ឋបាលខេត្តព្រះសីហនុ និងស្ថានទូតបារាំងនៅកម្ពុជា ក្នុងគោលបំណ​ងដើម្បីប្រមូលធាតុចូល អំពីការឆ្លុះបញ្ចាំងជាសមូហភាព ក្នុងចំណោមអ្នកពាក់ព័ន្ធនឹងតំបន់សមុទ្រ នៃកម្ពុជា និងបង្ហាញអំពីវិធីសាស្រ្ត និងការសម្រេចចិត្ត ដើម្បីដាក់បញ្ចូលមតិយោបល់ក្នុង សន្និសីទមហាសមុទ្រ លើកទី៣(UNOC3)ឆ្នាំ២០២៥ ព្រមទាំងបង្ហាញពីសមិទ្ធផល ក្នុងវិស័យបរិស្ថាន ដែលខេត្តព្រះសីហនុសម្រេចបាន។ បន្ទាប់ពីកិច្ចប្រជុំប្រមូលធាតុចូលនេះ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំរបាយការណ៍មួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា លើកិច្ចការការពារ បរិស្ថានសមុទ្រ និងការស្នើឡើងអំពីគម្រោងនានា ព្រមទាំងយន្តការទំនាក់ទំនង…

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានបើកកិច្ចប្រជុំសំខាន់មួយ

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) បានរៀបចំកិច្ចប្រជុំពិភាក្សា ជាមួយសមាគមអ្នកទទួលបញ្ចាំ និងអ្នកទទួលប្រាតិភោគដោយអនុប្បទានកម្ពុជា។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជូ វណ្ណៈ អគ្គនាយក នៃ ន.អ.ប អមដោយឯកឧត្តម/លោកស្រីអគ្គនាយករង  លោកប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញនៃ ន.អ.ប. ព្រមទាំងអ្នកតំណាងប្រធានសមាគម និងសហការី នៃសមាគមអ្នកទទួលបញ្ចាំ និងអ្នកទទួលប្រាតិភោគដោយអនុប្បទានកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំនេះ​ គឺសិក្សាស្វែងយល់អំពីចំណុ​ចសំខាន់ៗមួយចំនួន ដូចជា ទី១. វឌ្ឍនភាពការងារ និងបញ្ហាប្រឈមក្នុងវិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។ ទី២. លើកទិសដៅការងារបន្ត ទី៣. បញ្ហាផ្សេងៗ៕

ក្រសួងអធិការកិច្ចចុះកិច្ចព្រមព្រៀងសម្រាប់កម្មវិធីបណ្តុះបណ្តាល “ការស្ទង់មតិជាលក្ខណៈវិទ្យាសាស្រ្ត”

ដោយៈ ម៉ាលីនណា ភ្នំពេញៈ ក្រសួងអធិការកិច្ច បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយសម្រាប់វគ្គបណ្តុះបណ្តាល “ការស្ទង់មតិជាលក្ខណៈវិទ្យាសាស្រ្ត” រវាងក្រសួងអធិការកិច្ច និងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាព លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់ជំនួយសម្រាប់វគ្គបណ្តុះបណ្តាល “ការស្ទង់មតិជាលក្ខណៈវិទ្យាសាស្រ្ត” រវាងក្រសួងអធិការកិច្ច និងអង្គការមូលនិធិអាស៊ី ដោយមាន លោកបណ្ឌិតសោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច និងលោក Johann Rebert តំណាងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា ជាហត្ថលេខីលើកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះ បានផ្តោតសំខាន់ទៅលើការជួយរៀបចំវគ្គបណ្តុះបណ្តាល ការស្រាវជ្រាវផ្អែកលើការស្ទង់មតិ (Survey-based Research Training) ដែលមានរយៈពេលសិក្សា ១៦៨ ម៉ោង សម្រាប់មន្រ្តីរាជការ នៃក្រសួងអធិការកិច្ច ហើយវគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមនៅចុងខែសីហា ហើយបញ្ចប់…

រដ្ឋមន្រ្តីក្រសួងព័ត៌មានចាប់ផ្តើមប្រមូលមតិយោបល់ដើម្បីបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

ដោយៈ គង់ សូរិយាភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកនេត្រ ភ័ក្រ្តា បានអញ្ជើញបើកសិក្ខាសលា ដើម្បីទទួលបានមតិយោបល់ពីសមាគមអ្នកសារព័ត៌មាន និងវិស័យ ដែលធ្វើការងារទាក់ទងវិស័យសារព័ត៌មាននៅកម្ពុជា ដើម្បីបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានសំដៅធានាបានលំហរ និងសន្តិសុខសារព័ត៌មាននៅកម្ពុជា។ កិច្ចពិភាក្សាលើសេចក្តីព្រាង “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដែលប្រារពធ្វើនៅថ្ងៃទី២៤ កក្កដានេះ មានសម្របសម្រួលផ្ទាល់ដោយ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យោងតាមរបៀបវរៈមានសមាគមចំនួន៧ មានឈ្មោះឡើងបញ្ចេញមតិយោបល់ ទៅលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននាព្រឹកនេះរួមមាន៖១-) តំណាងអង្គការយូណេស្កូ២-) ក្លឹបអ្នកកាសែតកម្ពុជា (CCJ)៣-) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja)៤-) សមាគមសារព័ត៌មានកម្ពុជា-ចិន៥-) សមាគមសារព័ត៌មានអភិវឌ្ឍវិជ្ជាជីវៈសារព័ត៌មាន៦-) សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ (MSJ) និង៧-) មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា។ លោកទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ…

ប្រធាន CEMEA ចេញញត្តិគាំទ្រសារពិសេសរបស់សម្តេចតេ ជោ ហ៊ុន សែនស្តី ពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ តំបន់ត្រី កោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោល ទោសជនដែលញុះ ញង់ និងបំភ្លៃការពិត

ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) លោកយិន លាងគង់ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។ កិច្ចសហប្រតិបត្តិការអភិវឌ្ឍ តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលនៅពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណង ជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព…