Category ព័ត៌មានសេដ្ឋកិច្ចជាតិ

រដ្ឋមន្រ្តីកសិកម្មពិភាក្សាពីគំរោងបង្កើតប្រព័ន្ឋព័ត៌មានសន្តិសុខស្បៀងអាស៊ាន

        ដោយៈ គង់ ម៉ាលីនណា         ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សា លើគម្រោងបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស ដំណាក់កាលទី៣។ ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៣១ កក្កដា លោករដ្ឋមន្ត្រី បានណែនាំ ដល់មន្ត្រីជំនាញត្រូវតាមដានវិភាគ ពីតួលេខស្ថិតិនៃប្រភេទដំណាំសំខាន់ៗឱ្យច្បាស់លាស់ រាយការណ៍នូវភាពជាក់ស្តែង និងពិតប្រាកដ ហើយត្រូវអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពម្ចាស់ការ។ ជាមួយគ្នានេះ លោកឌិត ទីណាបានគូសបញ្ជាក់ដល់អ្នកជំនាញ ត្រូវសិក្សាលម្អិតបន្ថែមទៀត ដើម្បីរៀបចំគម្រោងផែនកា​រមួយច្បាស់លាស់ ព្រមទាំងវាយតម្លៃនូវលទ្ធផល និងផលប៉ះពាល់ផ្សេងៗ ទាំងលក្ខណៈបច្ចេកទេសនិងនយោបាយ ជាពិសេសត្រូវប្រើប្រាស់ថវិកា ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយមុនធ្វើការអនុវត្តគម្រោងនេះ៕

កម្ពុជា ហុងកុង រៀបចំការតភ្ជាប់ដ៏អស្ចារ្យតាមមាគ៌ាថ្មីឆ្ពោះទៅកាន់ភាពជោគជ័យ

ដោយៈ គង់ សូរិយា ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកធុរកិច្ចហុងកុង និងស្ថាប័នពាក់ព័ន្ឋបានជូបគ្នា ដើម្បីពិភាក្សាពីការផ្លាស់ប្តូរយោ​បល់ “ការតភ្ជាប់ដ៏អស្ចារ្យតាមមាគ៌ាថ្មី ឆ្ពោះទៅភាពជោគជ័យ៖ ភាពជាដៃគូរវាងហុងកុង-កម្ពុជា ក្នុងការជំរុញវិបុលភាព និងការអភវិឌ្ឍន៍សេដ្ឋកិច្ចរួមគ្នា”។ ពិធីនេះមានការអញ្ជើញ ចូលរួមជាអធតបីពីលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិ​វឌ្ឍន៍កម្ពុជា លោកលីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាមួយ ឯកឧត្តម ចន លី (John LEE) ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេស ហុងកុង (HKSAR) ប្រទេសចិន ​និងមន្រ្តីពាក់ព័ន្ឋ។ កម្មវិធីនេះ ត្រូវបានសហការរៀបចំដោយ ការិយាល័យសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ហុងកុង ប្រចាំទីក្រុងបាងកក (HKETO)…

ក្រសួងពាណិជ្ជកម្មរៀបចំស្តង់ដា ពោត ដំឡូងមី និងវត្ថុធាតុដើមដទៃ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ

ដោយៈ គង់ ម៉ាលីនណា ប៉ៃលិនៈ លោកវ៉ា រុតសាន   រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរូមជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយស្តង់ដាពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ របស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ព្រមទាំងតំណាងអញ្ជើញមកពីមន្ទីរ-អង្គរភាពពាក់ព័ន្ធជុំវិញខេត្ត នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន សភាពាណិ​ជ្ជកម្មខេត្តប៉ៃលិន ក្រុមហ៊ុនស៊ី.ភី. ខេមបូឌា សៃឡូ/អ្នកប្រមូលទិញ និងសហគមន៍/អ្នកផលិត ពោតក្រហម និងដំឡូងមី ជាច្រើនរូប។ គោលបំណងសំខាន់របស់សិក្ខាសាលានេះ ដើម្បីបញ្ជ្រា​បចំណេះដឹង ដល់តួអង្គពាក់ព័ន្ធទាំងអស់…

មន្រ្តីជាន់ខ្ពស់ NBC អំពាវនាវឲ្យស្ថាប័នពាក់ព័ន្ឋចូលរួមលើកកំពស់ប្រាក់រៀល

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោកយឹម លាត បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសលោកបានបន្តដឹកនាំចុះធ្វើសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ ជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មន្ត្រីរាជការ ខេត្តព្រៃវែង នៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង ខេត្ដព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ សកម្មភាពបន្តចុះផ្សព្វផ្សាយនេះ បានប្រព្រឹត្តិទៅមានការចូលរួមពីលោក ហ៊ី ធួក អភិបាលរងខេត្តព្រៃវែង…

ក្រសួងសាធារណៈការ បើកកិច្ចប្រជុំគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ លោកសួន រចនា រដ្ឋលេខាធិការក្រសួងសាធា​​រ​ណការ និងដឹកជញ្ជូនបានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកា និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារ វាយតម្លៃអំពីការអនុវត្តមុខងារ ដែលបានផ្ទេរ និងបានធ្វើប្រតិភូកម្ម ក្នុងការផ្ដល់សេវាដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក នៅអង្គភាពច្រក និងការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក និងរកដំណោះស្រាយពីបញ្ហាប្រឈម និងសំណូមពរក្នុងវិស័យសាធារណការ និងដឹកជញ្ជូន របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនផ្លូវគោក វិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដែលបានរកឃើញក្នុងដំណើរចុះពិនិត្យ និងវាយតម្លៃនិងវគ្គសិក្ខាសាលា ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ការអនុវត្តមុខងារ ដែលក្រសួងបានប្រគល់ឲ្យថ្នាក់ក្រោមជាតិ…

ហត្ថាដាក់ឲ្យប្រើប្រាស់សេវាអ៊ីនធឺណិតប៊ែងឃីងជាផ្លូវការ និងមានសុវត្ថិភាពខ្ពស់

ដោយៈ វាសនាភ្នំពេញៈ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ធនាគារ ហត្ថា មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសបើកដំណើរការជាផ្លូវការ ហត្ថា អ៊ីនធឺណិតប៊ែងឃីង។ ថ្នាលឌីជីថលដ៏ទំនើបនេះ ត្រូវបានរចនាឡើង ដើម្បីផ្តល់ជូនអតិថិជន នូវបទពិសោធប្រតិបត្តិការធនាគារ តាមអ៊ីនធឺណិតប្រកបដោយភាពរលូន និងមានសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតឱ្យអតិថិជន អាចគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន យ៉ាងងាយស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ហត្ថា អ៊ីនធឺណិតប៊ែងឃីង ផ្តល់នូវលក្ខណៈពិសេសយ៉ាងទូលំទូលាយ ដើម្បីបំពេញតាមតម្រូវការ ដែលមានការវិវត្តឥតឈប់ឈររបស់អតិថិជន។ ជាមួយនឹងថ្នាលឌីជីថលនេះ អ្នកប្រើប្រាស់ អាចគ្រប់គ្រងបញ្ជីប្រាក់បៀវត្សរ៍ ធ្វើការផ្ទេរប្រាក់ក្នុងប្រទេស និងការផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធ SWIFT ដោយមិនអស់កម្រៃសេវា ទទួលបានសៀវភៅមូលប្បទានប័ត្រឥតគិតថ្លៃ និងផលប្រយោជន៍ជាច្រើនទៀត ដែលអាចធ្វើប្រតិបត្តិការនៅនឹងកន្លែង ឬក៏នៅពេលធ្វើដំណើរក៏បាន។ សម្រាប់ផលិតផលថ្មីនេះ មានការរចនាឡើង…

ផ្លូវជាតិលេខ ១០ បានជួសជុលបន្ទាប់ពីរអិលបាក់ស្រុតជាមួយនឹងយានយន្តអាចចរាចរណ៍បានឡើងវិញ

ដោយៈ គង់ សូរិយាពោធិសាត់ៈ បណ្តាយានយន្តធុនស្រាល ធុនធ្ងន់ អាចចរាចរណ៍ ជាបណ្តោះអាសន្នបានលើ កំណាត់ផ្លូវជាតិលេខ១០ ដែលបានរអិលបាក់ស្រុត នៅត្រង់ចំណុច PK90+600 ស្ថិតនៅចំណុច ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។កំណាត់ផ្លូវជាតិនេះ បានរងការរអិលបាក់ស្រុត នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះ។ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តពោធិ៍សាត់បានជម្រុញឲ្យមានការរៀបចំ សម្រួលផ្លូវនេះឡើងវិញ ដើម្បីអនុញ្ញាត្តឲ្យយានយន្តតូច ធំអាចបើកបរបានឡើងវិញ។ ទីតាំងលើកំណាត់ផ្លូវជាតិ១០ ដែលមានដីរអិល បាក់ ស្រុតនេះ បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំ ជោកជាំជាងកន្លះខែមកនេះ ធ្វើឱ្យទឹកហូរច្រោះដីនៅស្រទាប់ខាងក្រោម និងបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។…

ឧកញ៉ាច្រាយ សុន ជាប់ឆ្នោតជាប្រធានសហព័ន្ធដំឡូងមីកម្ពុជាកម្ពុជាអាណត្តិទី១

ដោយៈ ច្រាយ ចំណានភ្នំពេញៈ សហព័ន្ឋដំឡូងមីកម្ពុជា បានបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាលសមាគមនេះ ដោយលោកឧកញ៉ាច្រាយ ស៊ុនបានជាប់ឆ្នោតជាប្រធានសហព័ន្ឋនេះ។ ការបោះឆ្នោតនេះបានធ្វើឡើងកាលពីចុងសប្តាហ៍មុន ដោយមានការចូលរួមជាអធិបតី ពីលោកវ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួម ពីមន្រ្តីពាក់ព័ន្ឋជាច្រើនទៀត។ ជាមួយគ្នានេះ តំណាងអង្គការក្រៅរដ្ឋាភិបាល/ដៃគូអភិវឌ្ឍន៍ចំនួន៧ រួមមានអង្គការ CIRD, HEKS/EPER, GIZ, FAO, CAPRED, IFAD, UNDP ក្រុមការងារ Task Force ព្រមទាំងតួអង្គខ្សែច្រវាក់តម្លៃដំឡូងមីសរុបចំនួន១៧៦រូប។ ជាលទ្ធផលបានបោះឆ្នោតជ្រើសរើស សមាសភាពក្រុមប្រឹក្សាភិបាលចំនួន១៥រូប ក្នុងនោះឧកញ៉ា ច្រាយ សុន បានជាប់ឆ្នោតជាប្រធានសហព័ន្ធដំឡូងមីកម្ពុជា សម្រាប់អាណត្តិទី១ ដែលមានអ្នកចូលរួមបោះឆ្នោតសរុបចំនួន៧៩រូប ក្នុងចំណោមបញ្ជីអ្នកចុះឈ្មោះ បោះឆ្នោតសរុបចំនួន១០២រូប គិតជាភាគរយស្មើនឹង ៧៧,៤៥៕

ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ដាក់ចេញផែនការសកម្មភាពរបស់ខ្លួន

ដោយៈ គង់ សូរិយាភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍សុខ សូកេន បានបង្ហាញផែនការសម្មភាព ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ ដោយបែងចែកជាសកម្មភាពចំពោះមុខ សកម្មភាពរយៈពេលខ្លី ធម្យម និងរយៈពេលវែង។ ការបង្ហាញផែនការសកម្មភាពនេះ ធ្វើឡើងក្នុងសិក្ខាសា លាស្ដីពីការស្ដារឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា (Cambodia Tourism Revival) កាលពីថ្ងៃទី២៥ខែកក្កដា។ លោកសុខ សូកេន ដែលជាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ដែលមាន បានថ្លែងថា សម្រាប់សកម្មភាពចំពោះមុខ ក្នុងរយៈពេល៦ខែនេះ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងផ្ដោតទៅលើការជំរុញការផ្សព្វផ្សាយ និងការទាក់ទាញទីផ្សារ ការពង្រឹងការតភ្ជាប់ទំនាក់ទំនង របស់ផ្នែកឯកជន និងការជំរុញការផ្គូផ្គងផ្នែកឯកជន ក្នុងការលក់កញ្ចប់ទស្សនកិច្ច ក្នុងគោលដៅទាញយកភ្ញៀវទេសចរភ្លាមៗ។ លោកបន្តថា ការងារនេះ ក្រសួងទេសចរណ៍បានរៀបចំព្រឹត្តិការណ៍…

NBC ផ្សព្វផ្សាយពីប្រាក់រៀល ប្រព័ន្ឋបាគងនិង KH QR នៅខេត្តស្វាយរៀង

ដោយៈ ម៉ាលីនណាស្វាយរៀងៈ ធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” ដែលបានប្រព្រឹត្តិ ទៅនៅសាលាខេត្តស្វាយរៀង នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤។ យោងតាមបណ្តាញទំនាក់ទំនងសង្គមរបស់ NBC បានសរសេរថា សូមថ្លែងអំណរគុណ ដល់គណៈអភិបាលខេត្តស្វាយរៀង និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការប្រកបដោយប្រសិទ្ធភាពខ្ពស់ រហូតកម្មវិធីប្រព្រឹត្តិទៅដោយរលូន និងទទួលជោគជ័យ។ សូមអបអរសាទរជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងផលិតវីដេអូខ្លី និងកម្មវិធីប្រកួតប្រជែងធ្វើបទបង្ហាញ ហើយក៏សូមអរគុណបេក្ខជន-បេក្ខនារីដទៃទៀត ដែលបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះផងដែរ។ ក្នុងព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋបានយកក្រដាសប្រាក់រៀលចាស់ ទក់ និងរហែកប្តូរយកក្រដាសប្រាក់រៀលថ្មី និងប្តូរយកតាមគណនីបាគងយ៉ាងច្រើន។ ធនាគារជាតិនៃកម្ពុជា បន្តធ្វើយុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក នៅតាមបណ្តាខេត្តទូទាំងប្រទេស។ ខេត្តបន្ទាប់គឺ ខេត្តព្រៃវែង៕