Category ព័ត៌មានសេដ្ឋកិច្ចជាតិ

សម្តេចតេជោហ៊ុន សែន ជួបសំណេះសំណាលជាមួយសិក្ខាកាមវ័យក្មេងកម្ពុជា-ឡាវ-វៀតណាម

ដោយៈ គង់ ម៉ាលីនភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យសិក្ខាកាមទាំង ៥០រូបនៃវគ្គបណ្តុះបណ្តាល ថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែនកម្ពុជា-ឡាវ-វៀតណាម ចូលជួបសម្តែងការគួរសម និងសំណេះសំណាល នៅវិមាន៧មករា រាជធានីភ្នំពេញ។ ការជួបសំណេះសំណាលកាលពីថ្ងៃម្សិលម៉ិញនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះវគ្គបណ្តុះបណ្តាល ថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម និងសិក្ខាកាម ក៏ដូចជាធ្វើឱ្យទំនាក់ទំនងមិត្តភាព សាមគី្គភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែងរវាងគណបក្សនៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាមកាន់តែប្រសើរឡើងថែមទៀត។ តាមការឯកភាពគ្នាជាឯកច្ឆ័ន ពីប្រមុខដឹកនាំនៃគណៈបក្សទាំងបី គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកថងលុន…

កម្ពុជាសម្រេចបានទឹកប្រាក់ជាង ១២ពាន់លានដុល្លារ ពីការនាំចេញក្នុងឆមាសទី១

ដោយៈ ម៉ាលីនណាភ្នំពេញៈ កម្ពុជាបានសម្រេចការនាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ ជាង១២ពាន់លានដុល្លារ កើនឡើង១២.៦% ខណៈការនាំចូល សម្រេចបានទំហំទឹកប្រាក់ជាង១៣ពាន់លានដុល្លារ កើនឡើង១២.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត។ របាយការណ៍ដដែលបានឲ្យដឹងថា ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ…

រដ្ឋមន្រ្តីការងារផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិស្តីពី “ការអនុវត្តរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញជីវៈ”

ដោយៈ ម៉ាលីនណាកំពង់ឆ្នាំងៈ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ បានអញ្ជើញផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែរទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសាមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស” ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅខេត្តកំពង់ឆ្នាំង។ ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការដាក់ចេញនូវកម្មវិធីថ្នាក់ជាតិស្តីពី របបសន្តិសុខសង្គមផ្នែកថែរទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺជាគោលនយបាយសំខាន់២ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យប្រជាពលរដ្ឋទទួលបានការថែទាំសុខភាពកាន់តែប្រសើរ និងមានវិសាលភាពគ្របដណ្តប់យ៉ាងទូលំទូលាយ រួមទាំងការផ្តល់ជំនាញវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋក្នុងគោលបំណង បង្កើតឱ្យពលរដ្ឋមានការងារសមរម្យ និងជីវភាពកាន់តែប្រសើរ។ លោកបញ្ជាក់ថា “មានតែក្នុងអាណត្តិរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន…

រដ្ឋមន្រ្តីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំលើសំណើពិនិត្យដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន

ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានដឹកនាំកិច្ចប្រជុំលើសំណើរពិនិត្យដោះស្រាយលើបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ទាប់ពីបានទទួលស្តាប់សេចក្តីរាយការណ៍ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាវិស័យឯកជន ចាំបាច់ត្រូវធ្វើការសិក្សា ឲ្យបានច្បាស់លាស់ ក្តោបព័ត៌មាន និងស្ថានការណ៍ឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ទើបអាចវិភាគ និងវាយតម្លៃបញ្ហាប្រឈមនានាចំគោលដៅ និងមានប្រសិទ្ធភាព។ លោករដ្ឋមន្ត្រីឌិត ទីណា បានបន្ថែមថា វិស័យឯកជនត្រូវសហការរួមគ្នា ចងក្រងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្វែងយល់និងរកហេតុផលច្បាស់លាស់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់។ បើតាមរដ្ឋមន្ត្រីបានបញ្ជាក់ថា “ការកសាងទំនុកចិត្តទាំងអស់គ្នា គឺជាកត្តាចាំបាច់ក្នុងការសហការ ស្វែងរកដំណោះស្រាយដែលល្អ ទទួលយកបាន ព្រមទាំងទទួលបានផលចំនេញ និងមាននិរន្តរភាពសេដ្ឋកិច្ច”។ លោកបន្តថា “ទន្ទឹមនឹងនេះ…

ដំណឹងល្អៈ រដ្ឋាភិបាលចំណាយថវិកាចំនួន ៥០លាន ដុល្លារដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍

ដោយៈ គង់ សូរិយាភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រោងចំណាយថវិកា៥០លានដុល្លារលើការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ សម្រាប់ឆ្នាំ២០២៤ ២០២៥។ ដើម្បីជម្រុញប្រសិទ្ឋភាពការងារនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកាលពីថ្ងៃទី៩ កក្កដាកន្លងមកថា វាជាលទ្ឋផលនៃតស៊ូ មតិរយៈពេល២០ឆ្នាំមកហើយ ដែលនេះជាអ្វីដែលក្រុមការងារផ្នែកឯកជនបានសម្តែងការអបអរសាទរ ដែលថវិកានេះនឹងប្រើប្រាស់លើការងាររដ្ឋបាល ការផ្សព្វផ្សាយ ការងារធ្វើទីផ្សារ។ លោកបន្តថា “ថវិកានេះជាបដិភាគរបស់រដ្ឋាភិបាល ការចូលរូមពីវិស័យអាកាសចរណ៍ និងព្រលានយន្តហោះនានា”។លោកបន្តថា “សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA)បានដើរតួនាទីមួយជំហ៊ានហើយ ដែលថ្នាក់ដឹកនាំនាំសមាគមនេះ បានចំណាយទាំងពេលវេលា…

ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង»

ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត។ រហូតមកទល់ល្ងាចថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋាន ទាំងអស់ របស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៥ អង្គការដៃគូ សហគមន៍តំបន់ការពារធម្មជាតិ និងស្តង់ពិព័រណ៍ផលិតផលខ្មែរ បានរៀបចំរួចជាស្រេច ដោយមានការតាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា…

រដ្ឋាភិបាលរក្សាទុកផ្ទៃដីជិត ៥៤ហិកតា នៅតំបន់ភ្នំព្រះ ភ្នំវែងជាបេតិកភ័ណ្ឌធម្មជាតិរបស់រដ្ឋ

        ដោយៈ គង់ សូរិយា         ឧត្តរមានជ័យៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានរក្សាទុក តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះ-ភ្នំវែង ស្ថិតក្នុងខេត្តឧត្តរមានជ័យ មានទំហំ៥៣.៨០ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួង ដែលបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គមបានឲ្យដឹងថា តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះ-ភ្នំវែង ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិ​យោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងបរិស្ថាន តាមក្រមបរិស្ថាន ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ៕

ប្រធាន CEMEA លើកឡើងកុំឲ្យពលរដ្ឋអស់សង្ឃឹម ព្រោះវិស័យអចលនទ្រព្យនឹងងើបឡើងវិញ

ដោយៈ គង់ សូរិយាភ្នំពេញៈ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) លោកយិន លាងគង់ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា នឹងមានសុខភាពរឹងមាំក្នុងរយៈពេលវែង ជាមួយការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលផ្តល់តម្លៃបន្ថែម ដល់កំលាំងពលកម្មជំនាញ។ លោកបានមានប្រសាសន៍ ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី៩ កក្កដាថា ការឈានមកកាន់ខឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងឈានទៅកាន់ឋានៈជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ជាឥទ្ឋិពលដ៏សំខាន់មួយក្នុងទីផ្សារ ព្រោះអំណាចនៃការទិញកំពុងកើនឡើង ទោះបីស្ថានភាពសេដ្ឋកិច្ចត្រូវបានប្រទាញប្រទង់ ដោយសារបញ្ហាភូមិសាស្រ្តនយោបាយ និងសង្រ្គាមកើនឡើងក្តី។ លោកបញ្ជាក់ថា “ការគាំងលំហូរសាច់ប្រាក់ FDI លើវិស័យអចលនទ្រព្យ និងការរឹតបន្តឹងឥណទានពីធនាគារ ក្នុងស្រុក ពិតជាបាន និងកំពុងជះឥទ្ឋិពលលើវិស័យនេះ ប៉ុន្តែវាបានធ្វើឲ្យទីផ្សារនេះ មានភាពធន់ច្រើនជាងមុន ទាំងសុខភាពសេដ្ឋកិច្ច ក៏ដូចជាវិស័យអចលនទ្រព្យ”។ លោកបានបន្តដោយពន្យល់ថា ភាពធន់ជាងមុន ក្នុងវិស័យនេះ…

ពង្រឹងចំណងការទូតសេដ្ឋកិច្ចរវាងកម្ពុជា និងអូស្រ្តាលី អ្នកធុរកិច្ចអូស្រ្តាលី៣០រូប មកសិក្សាឱកាសវិនិយោគនៅកម្ពុជា

        ដោយៈ គង់ សូរិយា ភ្នំពេញៈ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  បានរៀបចំអាហារថ្ងៃត្រង់ ដើម្បីទទួលស្វាគមន៍គណប្រតិភូធុរកិច្ចអូស្រ្តាលី សរុបប្រមាណ៣០រូប ដែលបានមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ បានផ្តល់នូវឱកាសដ៏មានសារៈសំខាន់មួយជូនធុរជនអូស្ត្រាលី ដើម្បីឈ្វេងយល់ពីសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងបង្កើតភាពជាដៃគូ សំដៅទាញយកផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។ ជាមួយគ្នានេះ ប្រតិភូធុរជន ក៏បានសម្តែងការពេញចិត្តជាខ្លាំង ចំពោះមុខម្ហូបខ្មែរ ដែលឆ្លុះបញ្ចាំងពីបេតិភណ្ឌវប្បធម៌ ដ៏សម្បូរបែបរបស់កម្ពុជា។ នេះជាលទ្ឋផលនៃកាទូតសេដ្ឋកិច្ច ដែលបាននិងកំពុងទទូលផលបណ្តើរៗ ចាប់តាំងពីការដាក់ចេញនូវយុទ្ឋសាស្រ្តនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីអំឡុង​និតិកាលទី៦ នៃរដ្ឋសភា៕

ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូនស្វែងយល់បន្ថែមអំពីសក្ដានុពល និងវិស័យអាទិភាពសម្រាប់ការវិនិយោគនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស៊ុន ចាន់ថុល បានអនុញ្ញាតឱ្យលោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបសម្ដែងការគួរសមនាឱកាសនេះ លោកប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្ដែងការគួរសម ហើយក្នុងនោះផងដែរ លោកក៏បានស្នើសុំអនុសាសន៍ណែនាំ ពីលោក ឧបនាយករដ្ឋមន្ត្រី ពាក់ព័ន្ធជាមួយសក្ដានុពលវិនិយោគ នៅកម្ពុជា ពិសេសវិស័យអាទិភាព ដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។ ជាថ្មីម្ដងទៀតក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើង អំពីហេតុផលសំខាន់នានា ដែលជាសក្ដានុពលរបស់កម្ពុជា ដែលបើកឱកាសកាស ជូនគ្រប់បណ្ដាវិនិយោគិនទាំងការវិនិយោគ ដោយផ្ទាល់ពីបរទេស និងក្នុងស្រុកផងដែរ។ ជាការបង្ហាញជូននូវទឡ្ហីករជាក់ស្ដែង…