សម្តេចធិបតីៈ រាជរដ្ឋាភិបាលនិតិកាលទី៧ ដាក់ចេញគោលនយោបាយដើម្បីជួយកសិករ និងវិនិយោគលើវិស័យកសិកម្ម
ដោយៈ គង់ សូរិយាកំពង់ចាមៈ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបន្ដពីរាជរដ្ឋាភិបាលនីតិកាលមុនៗ ក្នុងការដាក់ចេញ នូវគោលនយោបាយជាបន្ដបន្ទាប់ ដើម្បីជួយដល់កសិករ និងវិនិយោគផ្សេងៗ លើវិស័យកសិកម្មឲ្យកាន់តែល្អប្រសើរនៅទូទាំងប្រទេស។ ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នា ជាមួយលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ព្រមទាំងលែងត្រី១.៥លានក្បាល ចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សម្ដេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់ថា…