Category ព័ត៌មានសេដ្ឋកិច្ចជាតិ

ពង្រឹងចំណងការទូតសេដ្ឋកិច្ចរវាងកម្ពុជា និងអូស្រ្តាលី អ្នកធុរកិច្ចអូស្រ្តាលី៣០រូប មកសិក្សាឱកាសវិនិយោគនៅកម្ពុជា

        ដោយៈ គង់ សូរិយា ភ្នំពេញៈ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  បានរៀបចំអាហារថ្ងៃត្រង់ ដើម្បីទទួលស្វាគមន៍គណប្រតិភូធុរកិច្ចអូស្រ្តាលី សរុបប្រមាណ៣០រូប ដែលបានមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ បានផ្តល់នូវឱកាសដ៏មានសារៈសំខាន់មួយជូនធុរជនអូស្ត្រាលី ដើម្បីឈ្វេងយល់ពីសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងបង្កើតភាពជាដៃគូ សំដៅទាញយកផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។ ជាមួយគ្នានេះ ប្រតិភូធុរជន ក៏បានសម្តែងការពេញចិត្តជាខ្លាំង ចំពោះមុខម្ហូបខ្មែរ ដែលឆ្លុះបញ្ចាំងពីបេតិភណ្ឌវប្បធម៌ ដ៏សម្បូរបែបរបស់កម្ពុជា។ នេះជាលទ្ឋផលនៃកាទូតសេដ្ឋកិច្ច ដែលបាននិងកំពុងទទូលផលបណ្តើរៗ ចាប់តាំងពីការដាក់ចេញនូវយុទ្ឋសាស្រ្តនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីអំឡុង​និតិកាលទី៦ នៃរដ្ឋសភា៕

ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូនស្វែងយល់បន្ថែមអំពីសក្ដានុពល និងវិស័យអាទិភាពសម្រាប់ការវិនិយោគនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស៊ុន ចាន់ថុល បានអនុញ្ញាតឱ្យលោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបសម្ដែងការគួរសមនាឱកាសនេះ លោកប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្ដែងការគួរសម ហើយក្នុងនោះផងដែរ លោកក៏បានស្នើសុំអនុសាសន៍ណែនាំ ពីលោក ឧបនាយករដ្ឋមន្ត្រី ពាក់ព័ន្ធជាមួយសក្ដានុពលវិនិយោគ នៅកម្ពុជា ពិសេសវិស័យអាទិភាព ដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។ ជាថ្មីម្ដងទៀតក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើង អំពីហេតុផលសំខាន់នានា ដែលជាសក្ដានុពលរបស់កម្ពុជា ដែលបើកឱកាសកាស ជូនគ្រប់បណ្ដាវិនិយោគិនទាំងការវិនិយោគ ដោយផ្ទាល់ពីបរទេស និងក្នុងស្រុកផងដែរ។ ជាការបង្ហាញជូននូវទឡ្ហីករជាក់ស្ដែង…

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចួលរូមជាវាគ្មិនបង្ហាញពីគោលនយោបាយផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម

ដោយៈ ចំណានភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មល បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាក្នុងសិក្ខាសាលាស្តីពី “ការបង្ហាញអំពីគោលនយោបាយ នៃភាពទាក់ទាញផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម” នៃវេទិកាធុរកិច្ចបារាំង-កម្ពុជា។ កិច្ចពិភាក្សានេះមានវត្តមាន ចូលរួមដោយលោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុប និងសម្របសម្រួលដោយ លោក Blaise KILAIN សហប្រធានសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ព្រមទាំងមានវត្តមានចូលរួមដោយ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំងនៅក្នុងតំបន់ ដែលមានបំណងស្វែងយល់ ឱ្យកាន់តែច្បាស់ពីទីផ្សារកម្ពុជា។ វេទិកាធុរកិច្ចបារាំង-កម្ពុជា មានការចូលរួមពីតំណាងមកពីក្រុមហ៊ុនសំខាន់ៗជាច្រើន ដូចជា…

APFបន្តជំរុញ និងចែករំលែកនូវព័ត៌មានអំពីឱកាសវិនិយោគនៅកម្ពុជាដល់វិនិយោគិននិយាយភាសាបារាំង

ដោយៈ គង់ សូរិយាភ្នំពេញៈ លោក Geoffroy Roux De Bézieux បានថ្លែងថា ទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ គឺគោរពទៅតាមការសន្យារបស់លោក ដើម្បីស្វែងរកឱកាស វិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី៨ កក្កដា លោកប្រធាន APF ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីភាពជាដៃគូដ៏ល្អប្រសើរ ក៏ដូចជាការភ្ជាប់នូវទំនាក់ទំនង រវាងវិស័យឯកជននៃប្រទេសទាំងពីរ ហើយតាមរយៈដំណើរទស្សនកិច្ចនេះ លោកប្រធាននឹងបន្តជំរុញ និងចែករំលែកព័ត៌មានអំពីកម្ពុជា ទៅដល់វិនិយោគិននិយាយភាសាបារាំង ឱ្យមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។ ព្រមជាមួយគ្នានេះ លោកប្រធាន APF ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋបារាំង ហើយក៏បានជម្រាបជូនសម្ដេចធិបតីថា ប្រទេសបារាំងបានគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពកម្ពុជា និងសង្ឃឹមថាកម្ពុជានឹងបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ខាងមុខនេះ។…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ និងផ្តល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់គ្រប់វិនិយោគិន និងធុរជន ពីគ្រប់បណ្តាប្រទេស

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហការរបស់ កម្ពុជា-បារាំង មានវិសាលភាពលើសពីនយោបាយ និងជំនួយអភិវឌ្ឍ ។ ក្នុងន័យនេះ កិច្ចសហការសេដ្ឋកិច្ចបារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ជាមួយពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣ និង ២០៦,៤១ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៥ ខែ ដំបូងនៃឆ្នាំ ២០២៤ ។ ក្នុងនេះ ក្រុមហ៊ុនបារាំងជាច្រើនរាប់ចាប់ពីសហគ្រាសពហុជាតិ (MNEs) រហូតដល់សហគ្រាសធុនតូច និងមធ្យម (SMEs) បានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជា Vinci, Total Energies, Accor, BRED Bank, និងសហគ្រាសធុនតូច…

ដំណឹងល្អៈ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរត្រៀមចាប់ផ្តើមសាងសង់

ដោយៈ គង់ សូរិយាខេត្តកណ្តាលៈ ម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរមេគង្គ ដីឥដ្ឋ-ថ្មគរ ក្នុងដំណាក់កាលសង់ផែបណ្តោះអាសន្ន ឃ្លាំងសម្ភារៈ និងរៀបចំឧបករណ៍ខួងគ្រឹះសសរស្ពាន។ ស្ពានដ៏សំខាន់នេះ មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ តភ្ជាប់ទៅត្រើយខាងលិច នៃមហាវិថីស៊ី ជីនពីង និងត្រើយខាងកើត ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ស្ថិតក្នុងដំណាក់កាលសង់ផែបណ្តោះអាសន្ន ឃ្លាំងស្តុកសម្ភារៈគ្រឿងចក្រ និងរៀបចំឧបករណ៍ខួងគ្រឹះសសរស្ពាន។ ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប១៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ ព្រមទាំងសាងសង់ស្ពានអាកាស រំលងផ្លូវជាតិលេខ១ ប្រវែង ១២០ម៉ែត្រ។ ស្ពាននេះ ប្រើប្រាស់ថវិកាក្រោមក្របខណ្ឌ មូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិឌ្ឍន៍ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

ជប៉ុនផ្តល់ជំនួយជាង ៦០លានដុល្លារលើគំរោងចំនួន២ នៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាង៦០លានដុល្លារអាមេរិក លើគំរោងចំនួន២នៅកម្ពុជា ដោយពិធីចុះហត្ថលេខាបានធ្វើនៅទីក្រុងភ្នំពេញកាលពីចុងសប្តាហ៍មុន។ ពិធីចុះហត្ថលេខានៃប្រទេសទាំងពីរ ធ្វើឡើងរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី ខាមីខាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងអំឡុវមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់៦ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពគ្នាថា ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងជប៉ុន មានភាពកាន់តែរឹងមាំ ព្រមទាំងបានផ្លាស់ប្តូរយោបល់ក្នុង ការបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលមានសក្តានុពល និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ ជាមួយគ្នានោះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធគម្រោង២ ទី១ ការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ២,៧ លានដុល្លារ…

ក្រុមមន្រ្តីព្យាយាមរកអំណះអំណាងបញ្ជាក់ពីកំណើនសេដ្ឋកិច្ច ខណៈប្រជាពលរដ្ឋភាគច្រើនមិនជឿ

ដោយៈ គង់ សូរិយាភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាយាមរកអំណះអំណាង ដើម្បីបង្ហាញពីកំណើនសេដ្ឋកិច្ច ស្របពេលប្រជាពលរដ្ឋភាគច្រើនរិះគន់លើការព្យាករណ៍នានា។ ការព្យាករណ៍របស់រដ្ឋាភិបាលកម្ពុជា កាលពីដើមឆ្នាំបានអះអាងថា សេដ្ឋកិច្ចកម្ពុជាកំពុងមានស្ទុះងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៤ ជាមួយអត្រាកំណើនដែលរំពឹងទុក ៦ ភាគរយ ដូចដែលបានរាយការណ៍ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការព្យាករណ៍ប្រកបដោយសុទិដ្ឋិនិយមនេះ ត្រូវបានសន្មតថា បានមកពីការងើបឡើងវិញបន្តិចម្តងៗ នៃសេដ្ឋកិច្ចពិភពលោក និងស្ថេរភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសស្របតាមដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា។ ក្រសួងសេដ្ឋកិច្ចរំពឹងថា នឹងមានកំណើនជាបន្តបន្ទាប់នៅក្នុងប៉ុន្មានឆ្នាំខាងមុខ ជាមួយអត្រាការព្យាករណ៍សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៦,៣ភាគរយ សម្រាប់ឆ្នាំ២០២៥ និងជាមធ្យម៦,៦ភាគរយ សម្រាប់ឆ្នាំ២០២៦-២០២៧។ ទោះបីជាមានសូចនាករ សេដ្ឋកិច្ចវិជ្ជមានទាំងនេះក៏ដោយ ក៏ប្រជាជនកម្ពុជាជាច្រើន សម្តែងការមិនពេញចិត្តចំពោះជីវភាពរស់នៅរបស់ពួកគេ ពីកំណើនលើតួលេខផលិតផលក្នុងស្រុកសរុប ឬ(ផ.ស.ស.) ដែលកំពុងរីកចម្រើននេះ។ លោកផាន់ ផល្លា រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច…

កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់

ក្នុងឱកាសនៃជំនួប លោកជំទាវរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវរដ្ឋមន្ត្រី ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីភាពរីកចម្រើននៃទំនាក់ទំនងជប៉ុន-កម្ពុជា ដែលប្រកបដោយភាពជឿទុកចិត្តគ្នាទៅវិញទៅមក ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍកម្ពុជារហូតដល់ពេលបច្ចុប្បន្ន។ សម្រាប់អនាគតកាល រាជរដ្ឋាភិបាលជប៉ុននឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ KAMIKAWA Yoko និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបានចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២៣ ព្រមទាំងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងជំនួបនេះដែរ សម្ដេចធិបតី…

ក្រុមហ៊ុនវិនិយោគផ្នែកបដិសណ្ឋារកិច្ចធំជាងគេអំពាវនាវឲ្យអ្នកធុរកិច្ចជាតិ អន្តរជាតិចូលរួមអភិវឌ្ឍន៍នៅទីក្រុងបូកគោ

ដោយៈ គង់ សូរិយាភ្នំពេញៈ ក្រុមហ៊ុនវិនិយោគ លើវិស័យបដិសណ្ឋារកិច្ចធំជាងគេនៅកម្ពុជា SOKIMEX Investment Groupបានអំពាវនាវឲ្យអ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិ ចូលរួមវិនិយោគនៅទីក្រុងបូកគោ។ ក្នុងជំនួបសម្តែងការគួរសម ជូនពរ និងអបអរសាទរលោកសុខ សូកេន ដែលត្រូវបានតែងតាំង ជារដ្ឋមន្រ្តីក្រសួងទេស ចរណ៍ លោកជំទាវឧកញ៉ាសុខ ចន្ឋី អនុប្រធានក្រុមហ៊ុន SOKIMEX Investment Group និងលោកឧកញ៉ាសាយ សុភ័ត្រា អនុប្រធានក្រុមហ៊ុន SOKIMEX Investment Group បានលើកបង្ហាញជូនរដ្ឋមន្រ្តី ពីការវិនិយោគរបស់ក្រុមហ៊ុន ក្នុងវិស័យទេសចរណ៍ ពិសេសក្រុមហ៊ុនបាន និងកំពុងសាងសង់ដ៏ធំ និងខ្ពស់ជាងគេ និងវិនិយោគលើគំរោង បដិសណ្ឋារកិច្ចជាច្រើនកន្លងមកនៅកម្ពុជា។ លោកឧកញ៉ាបញ្ជាក់ជូនលោករដ្ឋមន្រ្តីថា “ពុទ្ឋបដិមាដ៏ធំនេះ នឹងទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក…