ធនាគារធំលំដាប់ទី៤នៅកម្ពុជាបន្តរក្សាចំណាត់ថ្នាក់ឥណទានរបស់ខ្លួនក្នុងកម្រិត BBB+/Stable រយៈពេល ៦ឆ្នាំជាប់ៗគ្នា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ធនាគារហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរក្សាចំណាត់ថ្នាក់ BBB+ ៦ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ជាស្ថាប័នមានទស្សនវិស័យច្បាស់លាស់ និងប្រកបដោយស្ថិរភាព។


ចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួន ប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេដ៏រឹងមាំនៅក្នុងទីផ្សារកម្ពុជា។
សូចនាករសំខាន់ៗជាច្រើន ត្រូវបានយកមកវាស់វែង ជាអាទិ៍រួមមាន បណ្តាញប្រតិបត្តិការសាខានៅទូទាំងប្រទេស មានអតិថិជនគ្រប់មជ្ឍដ្ឋាន ប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏ល្អ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ដ៏រឹងមាំ។

លោក WEE MUN SENG ប្រធានអគ្គនាយកស្តីទីធនាគារ ហត្ថា បានមានប្រសាសន៍ថា “ការទទួលបានចំណាត់ថ្នាក់នេះ (BBB+) គឺជាសក្ខីភាពសម្រាប់ ម្ចាស់ភាគហ៊ុន អតិថិជន ព្រមទាំងសាធារណៈជនទាំងអស់របស់ធនាគារហត្ថា ថាធនាគារ ហត្ថា បាននឹងកំពុងដើរតាម ទស្សនវិស័យអាជីវកម្មដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពការងារខ្ពស់ ប្រកបដោយចីរភាព”។


អំពីធនាគារហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន។


គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។

ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក៕