រយៈពេល ៤ថ្ងៃនៃដំណើរទស្សនកិច្ចនៅកូរ៉េ សម្តេចធិបតីបានជួបថ្នាក់ដឹកនាំក្រុមហ៊ុនកូរ៉េជាង ៣០

ដោយៈ គង់ សូរិយា
កូរ៉េខាងត្បូងៈ ក្នុងឱកាសបំពេញទស្សនកិច្ច នៅសាធារណៈរដ្ឋកូរ៉េ ក្រៅពីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយមេដឹកនាំកូរ៉េ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សានិងបង្ហាញពីសក្តានុពលវិនិយោគ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗជាង៣០។

អ្វីកាន់តែពិសេសនៃដំណើរទស្សនកិច្ច របស់ប្រមុខរដ្ឋរយៈពេល៤ថ្ងៃ ដែលបានចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៨ ឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី និងប្រធានាធិបតីកូរ៉េលោកយ៉ូន សុខយ៉ុលបានសម្រេចដំឡើងកម្រិត ទំនាក់ទំនងប្រទេសទាំងពីរ ឈានដល់កម្រិតភាព “ជាដៃគូយុទ្ឋសាស្រ្ត”។

ក្នុងឱកាសបំពេញទស្សនកិច្ចនេះ សម្តេចធិបតីហ៊ុន ម៉ាណែតក៏បានអញ្ជើញជាអធិតបីក្នុងវេទិកាធុរកិច្ចកម្ពុជា កូរ៉េ និងបានជួបជាមួយនិស្សិតដែលកំពុងសិក្សា និងអ្នកធ្វើការនៅប្រទេសកូរ៉េផងដែរ៕