កម្ពុជានឹងប្រតិបត្តិការទូទាត់តាមប្រព័ន្ឋបាគងជាមួយឥណ្ឌានៅដើមខែមិថុនាខាងមុខនេះ

      ដោយៈ គង់ សូរិយា

      ភ្នំពេញៈ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) លោកជំទាវជា សិរីបានថ្លែងថា នៅដើមខែមិថុនាខាងមុខ កម្ពុជាទូទាត់សាច់ប្រាក់តាមប្រព័ន្ឋ QR Code នៅដើមខែមិថុនាខាងមុខនេះ។

លោកជំទាវជា សិរី បានថ្លែងបែបនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Kikkei Asia ក្នុងសប្តាហ៍នេះ។

លោកជំទាវបានបញ្ជាក់ថា “ធនាគារជាតិនៃកម្ពុជាក៏កំពុងធ្វើការ ជាមួយប្រទេសជប៉ុនជុំវិញរឿងនេះផងដែរ”។

លោកជំទាវបានលើកឡើងជាឧទាហរណ៍ថា “ប្រជាពលរដ្ឋកម្ពុជាត្រូវបង្កើតគណនីប្រាក់រៀលបាគង ដើម្បីទូទាត់ប្រាក់នៅក្នុងប្រ​ទេសថៃ ខណៈភ្ញៀវទេសចរណ៍ថៃ អាចធ្វើប្រតិបត្តិការកូដ QR នៅកម្ពុជាបាន លុះត្រាតែហាង ដែលពួកគេទិញទំនិញ ព្រមទទួលយកប្រាក់រៀល”។

លោកជំទាវបន្តថា ការទូទាត់ឆ្លងដែនគឺជាមធ្យោបាយមួយ ដើម្បីលើកកម្ពស់ ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក តាមរយៈការលើកទឹកចិត្តឱ្យឈ្មួញ ឬអាជីវករបើកគណនី និងទទួលយកការទូទា​ត់ជាប្រាក់រៀល។ 

លោកស្រី​បាន​បន្ថែម​ថា “លោកស្រី​នឹង​មិន​បង្ខំ​ប្រជាពលរដ្ឋ ​ឲ្យ​ប្រើប្រាស់​ប្រាក់​រៀល​ តាម​រយៈ​វិធានការ​រដ្ឋបាល​ឡើយ”៕