ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ វិស័យហិរញ្ញវត្ថុមានបញ្ហាស្មុគ្រស្មាញកាន់តែច្រើន ហើយតើអ្វីដែលអាចជាកង្វល់ ក្នុងប្រព័ន្ធធនាគាររបស់កម្ពុជា? ចម្លើយគឺកម្ចី ធៀបនឹងប្រាក់បញ្ញើ។
សម្រាប់ឆ្នាំ២០២៣ ប្រាក់កម្ចីសរុបរបស់ធនាគារកម្ពុជាមានចំនួន៥៧,៦ ពាន់លានដុល្លារ និងប្រាក់បញ្ញើសរុបចំនួន៤៧,៩ ពាន់លានដុល្លារ។
នៅទូទាំងពិភពលោក ស្តង់ដារសុវត្ថិភាពគឺត្រូវមានអនុបាតកម្ចីធៀបនឹងប្រាក់បញ្ញើ (Loan to Deposit Ratio-LDR) ពី៨០-៩០ ភាគរយ ឬអតិបរមា១០០ភាគរយ ដែលមានន័យថា សម្រាប់រាល់ប្រាក់ដុល្លារ ដែលធនាគារផ្តល់ប្រាក់កម្ចី តម្រូវអោយមានមួយដុល្លារជាប្រាក់បញ្ញើ។
ប៉ុន្តែជាមធ្យមធនាគារកម្ពុជាមួយចំនួន មានអនុបាតប្រាក់កម្ចីធៀបប្រាក់បញ្ញើ១២០ភាគរយ ដែលមានន័យថា សម្រាប់រាល់១០០ ដុល្លារ ដែលវាមានជាប្រាក់បញ្ញើ វាត្រូវបានខ្ចី១២០ដុល្លារ។ នេះបង្ហាញពីចំនួនដ៏ច្រើន ដោយសារគម្លាតរវាងប្រាក់កម្ចី និងប្រាក់បញ្ញើមានជិត១០ពាន់លានដុល្លារ (ចំនួនជាក់លាក់គឺ៩,៧ពាន់លានដុល្លារ)។
លោក រ័ត្ន សោភ័ណ្ឌ នាយកប្រតិបត្តិធនាគារ មេយប៊ែង និងជាប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា កំណើនឥណទាន បានកើនឡើងត្រឹមតែ១៤ភាគរយប៉ុណ្ណោះ ធៀបនឹងកំណើនប្រាក់បញ្ញើ២១,៣ ភាគរយក្នុងឆ្នាំ២០២៣។ “
នៅពេលដែលទីផ្សារកាន់តែមានភាពរឹងមាំ យើងមិនអាចរំពឹងថានឹងឃើញកំណើនឥណទាន២០ ភាគរយដូចមុននោះទេ។ពេលខ្លះ សេដ្ឋកិច្ចពឹងផ្អែកលើប្រាក់ដុល្លាររបស់កម្ពុជា ក៏បានចូលរួមចំណែកផងដែរ។ ដោយសារធនាគារកណ្តាលអាមេរិក បានដំឡើងអត្រាការប្រាក់១៧ដង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ អ្នកចូលរួមទីផ្សារនិយាយថា អត្រាការប្រាក់ខ្ពស់(ពី៦ ទៅ៨ភាគរយសម្រាប់រយៈពេល១២ ខែ) ដែលត្រូវបានផ្តល់ជូនកាលពីឆ្នាំមុន ដោយធនាគារគឺជាលទ្ធផលនៃបញ្ហានេះ។
ធនាគារកាន់តែទាក់ទាញប្រាក់បញ្ញើកាលពីឆ្នាំមុន ប៉ុន្តែស្ថានភាពបានកែតម្រូវច្រើន ឬតិចនៅឆ្នាំនេះ ដោយធនាគារជាច្រើនបានទម្លាក់អត្រាការប្រាក់របស់ពួកគេ មកនៅចន្លោះ៥,២-៥,៨ ភាគរយ។
អ្នកមកពីឧស្សាហកម្មនេះបាននិយាយថា ធនាគារដឹងថា LDR ខ្ពស់រហូតដល់១២០ភាគរយ គឺមិនមាននិរន្តរភាពក្នុងរយៈពេលវែង។ ធនាគារមួយចំនួន ត្រូវបានបង្ខំឱ្យប្រើទុនបម្រុងរបស់ពួកគេ ហើយធនាគារដែលគ្រប់គ្រងដោយបរទេស ត្រូវខ្ចីប្រាក់ពីធនាគារមេរបស់ពួកគេនៅបរទេស។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានអោយដឹងថា ភាពគ្រប់គ្រាន់នៃដើមទុន នៅតែមានសុខភាពល្អ ទោះបីជាមានហានិភ័យឥណទានក៏ដោយ។ ក្នុងឆ្នាំ២០២៤ ធនាគារជាច្រើនដែលមាន LDR ចន្លោះពី១១០-១២០ភាគរយ បានបន្ថយ LDR របស់ពួកគេដល់កម្រិតសុវត្ថិភាព១០០ភាគរយ។
សម្រាប់ឆ្នាំ២០២៣ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានកត់សម្គាល់ថា “ប្រាក់កម្ចីមិនដំណើរការ (NPLs) បាន កើនឡើងខ្លាំង។ អត្រា NPL មានខ្ពស់រហូតដល់៥,៤ ភាគរយ។ អ្នកចូលរួមទីផ្សារនិយាយថា ដោយសារអ្នកខ្ចីមិនអាចសងប្រាក់កម្ចីរបស់ខ្លួនបាន ទើបមាន NPLs នេះកើតឡើង។
ជាថ្មីម្តងទៀតសម្រាប់ធនាគារ ដែលមានអត្រាការប្រាក់ខ្ពស់រហូតដល់ ៦-៨ ភាគរយក្នុងឆ្នាំ២០២៣ គឺមិនមាននិរន្តរភាពទេ។ ការធ្វើដូច្នេះនឹងបង្កើនការចំណាយ ដែលនឹងជះឥទ្ធិពលដល់អត្រាការប្រាក់កម្ចី និងអតិថិជនរបស់ធនាគារ។
ដូច្នេះជាមួយនឹងការកែតម្រូវនៅឆ្នាំ២០២៤ ធនាគារបានរក្សាភាពប្រយ័ត្នប្រយែងជាងមុន ក្នុងការផ្តល់កម្ចី ដែលឆ្លុះបញ្ចាំងនៅក្នុងដំណើរការធនាគារឆ្នាំ២០២៤។ អ្នកខ្លះយល់ថា បច្ចុប្បន្នកម្ពុជាមានស្ថាប័នហិរញ្ញវត្ថុច្រើនពេក ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាទីផ្សារពោរពេញ ដោយការប្រកួតប្រជែង។ អ្នកជំនាញមកពីទីផ្សារនេះ យល់ថាតម្រូវអោយមានការត្រួតពិនិត្យខ្លាំងជាងមុន ព្រោះវាមានភាពខុសប្លែកគ្នា ក្នុងការផ្តល់ប្រាក់កម្ចីរវាងធនាគារធំជាង និងធនាគារតូចដែលបង្កើតការខាតបង់។
អ្នកចូលរួមទីផ្សារបាននិយាយថា ធនាគារធំៗបានបង្កើនសកម្មភាពផ្តល់ប្រាក់កម្ចីអន្តរធនាគារ ដើម្បីបញ្ចេញសន្ទនីយភាពរបស់ពួកគេ។ វាគឺជាធនាគារតូចៗ ដែលប្រឈមនឹងបញ្ហាសន្ទនីយភាព រួមជាមួយនឹងតម្រូវការឥណទានទាប៕