vlk

vlk

តើវិស័យធនាគារ និងហិរញ្ញវត្ថុ ដើរតួនាទីសំខាន់យ៉ាងណាខ្លះសម្រាប់សេដ្ឋកិច្ចជាតិ?

ដោយៈ ម៉ាលីនណាភ្នំពេញៈ តើវិស័យធនាគារដើរតួនាទីសំខាន់យ៉ាងដូចម្តេច សម្រាប់ជម្រុញកំនើនសេដ្ឋកិច្ចជាតិ ហើយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបច្ចុប្បន្នមានគ្រប់គ្រាន់ឬនៅ? វិស័យធនាគារ និងហិរញ្ញវត្ថុត្រូវបានចាត់ទុកថា ជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជួយជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ដ្បិតថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសារសំខាន់ណាស់ ក្នុងការចរាចរមូលនិធិពី អ្នកសន្សំទៅអ្នកវិនិយោគ ដោយសម្រួលដល់ពាណិជ្ជកម្ម និងបង្កើនផលិតភាព ក្នុងចរន្តសេដ្ឋកិច្ចលើគ្រប់វិស័យ។ តាមរយៈសារសំខាន់ទាំងនេះ តើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបច្ចុប្បន្ន មានគ្រប់គ្រាន់ហើយឬនៅ សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ? វិស័យធនាគារ លោកស្រី ម៉ារ អមរ៉ា អនុប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាបានមានប្រសាសន៍ថា វិស័យធនាគារ និងហិរញ្ញវត្ថុ ពិតជាដើរតួនាទីយ៉ាងសំខាន់ខ្លាំងណាស់ ក្នុងការជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ដែលអាចចាត់ទុកបានថា ជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ តួយ៉ាង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ក្នុងការចរាចរមូលនិធិពីអ្នកសន្សំ ទៅអ្នកវិនិយោគ…

មន្រ្តីជាន់ខ្ពស់ៈ អនុវិស័យថ្មីមួយកំពុងក្លាយជាជន្ទល់សេដ្ឋកិច្ចថ្មីសម្រាប់កម្ពុជា

ដោយៈ គង់ សូរិយាភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា អនុវិស័យកម្មន្តសាលបាន និងកំពុងដើរតួនាទីសំខាន់ ក្នុងការជម្រុញកំនើនសេដ្ឋកិច្ចកម្ពុជា។ ថ្លែងក្នុងពិធីបើក “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ ២០២៤ កាលពីសប្តាហ៍មុននេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះ កម្ពុជាបានទទួលគម្រោងវិនិយោគថ្មីៗ មានតម្លៃទុនវិនិយោគសរុប២.៥១៣លានដុល្លារអាមេរិក កើនឡើង៣២៧% ដែលជាកំណើនដ៏ខ្ពស់គួរឲ្យភ្ញាក់ផ្អើល ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ប្រមាណ៩០ភាគរយ បានផ្តោតលើគម្រោងវិនិយោគផ្នែកកម្មន្តសាល ដែលខុសគ្នាកាលពីអំឡុងមុនវិបត្តិកូវីដ១៩ គឺភាគច្រើនផ្តោតលើវិស័យហិរញ្ញវត្ថុនិងអចលនទ្រព្យ។ លោកពន្យល់ទៀតថា “នេះគឺជាក្តីសង្ឈឹម នៃជន្ទុលសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលនឹងមានភាពធន់កាន់តែរឹងមាំ រយៈពេលវែង ដោយសារការវិនិយោគភាគច្រើន គឺនៅក្នុងសកម្មភាពកម្មន្តសាលមិនមែនកាត់ដេរ”។ វិស័យកម្មមន្តសាលសំដៅដល់ រោងចក្រផលិតសម្ភារៈអេឡិចត្រូនិក…

យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” នឹងចាប់ផ្តើមជាផ្លូវការពីថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៤

ដោយៈ ហ្វីអូណាភ្នំពេញៈ បន្ទាប់ពីការសាកល្បង “យុទ្ធនាការកម្ពុជាស្អាត” នៅឃុំព្រះធាតុ ឃុំមៀន និងឃុំដ៏ទៃទៀត ក្នុងស្រុកអូររាំងឪខេត្តត្បូងឃ្មុំ បានជោគជ័យហើយនោះ ក្រសួងបរិស្ថាននឹងប្រកាសចាប់ផ្តើមយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”ជាផ្លូវការ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ជាយុទ្ធនាការបន្ត ថ្មីមួយទៀត ហើយដើរទន្ទឹមគ្នាជាមួយយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស និងប្រជាជនជាង៨លាន អង្គ/នាក់ នៅទូទាំងប្រទេសកម្ពុជា។ លោកបញ្ជាក់ថា “ការបើកយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”នេះ…

ប្រាក់ចំណេញរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន មិនទាន់ស្ទុះងើបឡើងវិញពេញលេញ

ដោយ: គង់ លាងហួរអន្តរជាតិ: ប្រទេសជប៉ុន បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំនេះ ខណៈចំនួនភ្ញៀវទេសចរណ៍បរទេស ចូលមកកាន់ប្រទេសនេះ បានកើនឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រនៅក្នុងខែមីនា ដែលជំរុញដោយការដាំក្បាលចុះនៃប្រាក់យ៉េន។ តួយ៉ាង កាលពីខែមេសា ប្រាក់យ៉េនរបស់ជប៉ុនបានដាំក្បាលចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល៣៤ឆ្នាំ បើធៀបនឹងប្រាក់ដុល្លារអាមេរិក។ ប៉ុន្តែភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ក្នុងស្រុកមិនបានហក់ឡើងថ្លៃនោះទេ។ ការស្ទុះងើបឡើងវិញនៃការធ្វើដំណើរ បានបង្កើនការចំណាយរបស់ភ្ញៀវទេសចរណ៍ ដល់កំណត់ត្រាប្រចាំត្រីមាស នៅឆ្នាំនេះ និងកំពុងជួយឱ្យរដ្ឋាភិបាលជប៉ុន កាន់តែខិតទៅជិតគោលដៅរបស់ខ្លួន ក្នុងការទាក់ទាញការចំណាយ ពីភ្ញៀវទេសចរណ៍ប្រចាំឆ្នាំចំនួន១៥ទ្រីលានយ៉េន (ប្រមាណ៩៦ពាន់លានដុល្លារ) នៅឆ្នាំ២០៣០ខាងមុខ។ចំពោះក្រុមហ៊ុនអាកាសចរណ៍ តម្រូវការដឹកទំនិញអន្តរជាតិ និងជើងហោះហើរ កំពុងចាប់ផ្តើមស្ទុះងើបឡើងវិញ ដោយសារតម្លៃប្រាក់យ៉េនដាំក្បាលចុះ ដែលការណ៍នេះ បានជួយបង្កើនប្រាក់ចំណេញបន្ថែមទៀត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ដែលលក់សំបុត្រគិតជារូបិយប័ណ្ណបរទេស។ ក្រុមហ៊ុន Japan Airlines រំពឹងថា ការលក់របស់ខ្លួននឹងកើនឡើង១៧ភាគរយ ហើយប្រាក់ចំណេញសុទ្ធរបស់ខ្លួន…

សម្តេចធិបតីនឹងអញ្ជើញបំពេញទស្សនកិច្ចរយៈពេលវែង នៅកូរ៉េខាងត្បូង

ដោយៈ គង់ សូរិយា ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកូរ៉េខាងត្បូងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង។យោងតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងតបតាម ការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។ អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល…

日本公司寻求合作以在柬埔寨扩大业务

作者:菲奥娜 金边:NOA Land Co., Ltd.(Hinoya Curry Chain)正在寻找合作伙伴以在柬埔寨扩大业务。 该公司成立于2004年8月,截至2019年,在日本拥有60家门店,在泰国、美国等国家共拥有101家分店。 该公司旨在寻找合作伙伴在柬埔寨开设 Hinoya Curry。 这一信息是在柬埔寨总商会和NOA Land Co., Ltd.(Hinoya Curry Chain)代表团与柬埔寨总商会副会长陈莫尼万 (Tan Monivann)博士进行礼节性会面和讨论时提出的。 此次讨论是在陈莫尼万先生陪同柬埔寨副首相兼发展委员会第一副主席孙占托(Sun Chanthol)阁下访问日本并敲开投资者之门时进行的。 陈莫尼万先生表示,很高兴能以与日本企业会面为契机,向日本商界人士展示柬埔寨商会私营部门的愿景和柬埔寨的经济潜力。