vlk

vlk

វគ្គបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុលើទីផ្សារឌីជីថលនឹងរៀបចំឡើងនៅចុងខែមិថុនាខាងមុខនេះ

ដោយៈ គង់ ម៉ាលីនណា        ភ្នំពេញៈ ក្រុមហ៊ុន B.I.C Markets បានត្រៀមរៀបចំសិក្ខាសា​លា​ស្ដីអំពី “ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់សហគ្រិនក្នុងការវិនិយោគលើទីផ្សារឌីជីថល” ដោយសហការជាមួយនិយ័តករមូលបត្រកម្ពុជា និងបញ្ចាំ។ សិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី២៩ មិថុនាខាងមុខនេះ ដែលមានគោលបំណង ដើម្បីអាចឱ្យលោក អ្នកទទួលបាននូវចំណេះដឹងវិនិយោគបែបទំនើប យុទ្ធសាស្ត្រដែលអ្នកមិនបានដឹងពីមុនមក និងការស្វែងយល់ពីឱកាស បង្កើតប្រាក់ចំណូលក្នុងយុគសម័យថ្មីមួយនេះ ជាមួយវាគ្មិនក្នុងស្រុកនឹងក្រៅស្រុក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ BIC Markets បានឲ្យដឹងថាអត្ថប្រយោជន៍ដែលទទួលបាន ពីសិក្ខាសាលានេះរួមមាន ទី១ -ទទួលបាន វិញ្ញាបនបត្រចេញដោយនិយ័តករមូលបត្រកម្ពុជា  ទី២ យល់ដឹងពីវិធានគតិយុត្ត ក្នុងការជួញដូរឧបករណ៍និស្សន្ទ ទី៣ ទទួ​លបានបទពិសោធន៍ពីវាគ្មិន ក្នុងស្រុកនឹងក្រៅស្រុក ទី៤ យល់ដឹងពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ ដោយកម្ពុជានៅមានសក្ដានុពលដ៏ធំសម្បើមសម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប

នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងក្នុងពិធីបើក វេទិកា​ធុរកិច្ច​កម្ពុជា-កូរ៉េ នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ។ មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា និង​សាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អជាយូរមកហើយប្រទេសទាំងពីរមានទំនាក់ទំនងស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នាលើច្រើនវិស័យ ដោយឈរលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌​ និង ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក​ ។ យើងមានចំណុចរួមមួយ គឺកេរ្តិ៍ដំណែលនៃការជម្នះឧបសគ្គគ្រប់បែបយ៉ាង និងសម្រេចបាននូវការរីកចម្រើនផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ។ ប្រទេស​ទាំង​ពីរ ធ្លាប់​រងគ្រោះដោយសារ​សង្គ្រាម ​ប៉ុន្តែ​យើងបាន​ងើប​ឡើងវិញ ប្រកបដោយភាព​ធន់ និងបានប្រែក្លាយ និងតម្រង់ទិសសេដ្ឋកិច្ច ឆ្ពោះទៅរកវិបុលភាព ។ ជវភាពនៃទំនាក់ទំនងរបស់កម្ពុជា-កូរ៉េ…

តើពលរដ្ឋកូរ៉េខាងត្បូងបញ្ជាទិញទំនិញពីប្រទេសណាខ្លះច្រើនជាងគេ?

ដោយ: គង់ លាងហួរសេអ៊ូល: យោងតាមទិន្នន័យបានបង្ហាញថា ការបញ្ជាទិញរបស់អតិថិជនកូរ៉េខាងត្បូង ដោយផ្ទាល់មកពីប្រទេសចិន បានកើនឡើងជាង៥០ភាគរយ នៅក្នុងត្រីមាសទី១ឆ្នាំនេះ ដែលជាអត្រាកំណើនដ៏ខ្ពស់បំផុតមិនធ្លាប់មាន។ យោងតាមទិន្នន័យពីស្ថាប័ន Statistics Korea បានឱ្យដឹងថា ការបញ្ជាទិញដោយផ្ទាល់ តាមអ៊ីនធឺណិតពីក្រៅប្រទេស បានកើនឡើង៩,៤ភាគរយ ដល់ទំហំទឹកប្រាក់១,៦៥ទ្រីលានវ៉ុន (ប្រមាណ១,១៩ពាន់លានដុល្លារ) ក្នុងអំឡុងខែមករាដល់ខែមីនា បើធៀបនឹងឆ្នាំមុន។ ក្នុងចំណោមទឹកប្រាក់សរុប គេសង្កេតឃើញថា ក្នុងនោះ ប្រតិបត្តិការជាមួយប្រទេសចិន មានទំហំទឹកប្រាក់ចំនួន៩៣៨,៤ពាន់លានវ៉ុន កើនឡើង៥៣,៩ភាគរយ បើធៀបនឹងឆ្នាំមុន បន្ទាប់មកគឺ ប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ចំនួន៣៧៥,៣ពាន់លានវ៉ុន និងប្រតិបត្តិការជាមួយសហភាពអឺរ៉ុប មានទំហំទឹកប្រាក់ចំនួន១៤២,១ពាន់លានវ៉ុន។ ការទិញទំនិញដោយផ្ទាល់ ពីប្រទេសចិនបានគ្របដណ្តប់ចំណែក៥៧ភាគរយ នៃការទិញទំនិញពីបរទេសសរុប ដោយផ្ទាល់របស់ពលរដ្ឋកូរ៉េខាងត្បូង នៅក្នុងត្រីមាសទីមួយ ដែលជាចំនួនដ៏ធំបំផុតមិនធ្លាប់មាន។ យោងតាមប្រភពទិន្នន័យដដែលខាងលើ បានបង្ហាញឱ្យដឹងទៀតថា…

កម្ពុជាចុះ MOU ជាមួយក្រសួងពាណិជ្ជកម្មកូរ៉េដើម្បីសម្របសម្រួលការវិនិយោគ

ដោយៈ គង់ ម៉ាលីនណាប្រទេសកូរ៉េៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ។ ពិធីចុះហត្ថលេខានេះធ្វើឡើងដោយ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាហត្ថលេខីរួមគ្នាជាមួយ លោកAHN Dukgeun រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ។ក្នុងពិធីចុះហត្ថលេខានេះ មានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកយូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការសម្របសម្រួលការវិនិយោគនៅក្នុងប្រទេសទាំងពីរ…

រដ្ឋាភិបាលអូស្ត្រាលី បោះទុនបន្ថែម ៦ពាន់លានដុល្លារ ដើម្បីដោះស្រាយវិបត្តិលំនៅដ្ឋាន

ដោយ: គង់ លាងហួរអន្តរជាតិ: រដ្ឋាភិបាលអូស្ត្រាលី បានដាក់ចេញយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីដោះស្រាយទីផ្សារលំនៅដ្ឋាន ដែលកំពុងជួបវិបត្តិខ្វះខាតការផ្គត់ផ្គង់ រហូតនាំឱ្យតម្លៃផ្ទះនៅក្នុងប្រទេសមួយនេះ ហក់ឡើងខ្ពស់កប់ពពក។ ជាក់ស្តែង នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ តម្លៃផ្ទះជាមធ្យមនៅក្នុងទីក្រុងស៊ីដនី បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ចំនួន៩,៦ភាគរយ ដល់១.១៣៩.៣៧៥ដុល្លារក្នុងមួយយូនីត ខណៈតម្លៃផ្ទះនៅទីក្រុងម៊ែលប៊នបានកើនឡើង៣,២% ដល់៧៧៨.៨៩២ដុល្លារក្នុងមួយយូនីត។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ អូស្តា្រលីបានបោះទុនបន្ថែមចំនួន៦,២ពាន់លានដុល្លារ សម្រាប់វិធានការថ្មី ក្នុងការជំរុញការផ្គត់ផ្គង់លំនៅដ្ឋាន តាមរយៈការវិនិយោគលើលំនៅដ្ឋានសង្គម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការស្នាក់នៅរបស់សិស្ស។ ទុនវិនិយោគថ្មីនេះ បានបូកបន្ថែមពីលើគម្រោង Homes for Australia ដែលទើបត្រូវបានបង្កើតថ្មី ដែលមានទំហំទឹកប្រាក់៣២ពាន់លានដុល្លារ។ គម្រោងនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងជំរុញការសាងសង់ផ្ទះថ្មី ចំនួន១,២លានយូនីត ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ហេរញ្ញិកអូស្ត្រាលី លោក Jim Chalmers…

វៀតណាមដាក់ឱ្យប្រើប្រាស់កប៉ាល់ទេសចរណ៍ល្បឿនលឿន ដែលអាចផ្ទុកភ្ញៀវទេសចរណ៍ជាង ១ពាន់នាក់

ដោយ: គង់ លាងហួរអន្តរជាតិ: កប៉ាល់ទេសចរណ៍ល្បឿនលឿន ឈ្មោះ Thang Long ដែលអាចផ្ទុកអ្នកដំណើរបានជាង១.០០០នាក់ បានចាប់ផ្តើមប្រតិបត្តិការពីទីក្រុងហូជីមិញ ទៅកាន់ប្រជុំកោះ Con Dao កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ កប៉ាល់នេះ គឺជាកប៉ាល់ដឹកអ្នកដំណើរ ដែលមានល្បឿនលឿនបំផុតនៅក្នុងប្រទេសវៀតណាម ដែលមានប្រវែងជាង៧៧ម៉ែត្រ និងអាចផ្ទុកអ្នកដំណើរបានចំនួន១.០១៧នាក់។ កប៉ាល់នេះអាចបើកបរ ក្នុងល្បឿនជាង៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយត្រូវចំណាយពេលប្រហែល៤ម៉ោង ក្នុងការធ្វើដំណើរចាកចេញពីទីក្រុងហូជីមិញ ឆ្ពោះទៅកាន់តំបន់គោលដៅទេសចរណ៍ Con Dao។ កប៉ាល់ទេសចរណ៍នេះ បើកដាក់ឱ្យដំណើរការចំនួន៣ដង ក្នុងមួយសប្តាហ៍ ហើយកប៉ាល់នេះ ថែមទាំងអាចកាត់បន្ថយការពុល និងធានាសុវត្ថិភាព សម្រាប់អ្នកដំណើរ។ នេះបើយោងតាមសារពត៌មាន Vnexpress។ បច្ចុប្បន្ន សំបុត្រកំពុងដាក់លក់នៅតាមភ្នាក់ងារនានា ការិយាល័ យលក់សំបុត្រ និងគេហទំព័ររបស់ក្រុមហ៊ុន…

នាយករដ្ឋមន្រ្តីកូរ៉េថា កម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពល សម្រាប់វិស័យឧស្សាហកម្មកូរ៉េ

ដោយៈ ជេស៊ីកាប្រទេសកូរ៉េៈ លោកហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋកូរ៉េបានថ្លែងថា កម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពល សម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត។ លោកបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកហាន់ ដុកស៊ូ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសាធារណរដ្ឋកូរ៉េ និងបានរំលេចអំពីការឯកភាពដំឡើងនូវកម្រិតទំនាក់ទំនងកូរ៉េ -កម្ពុជាឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ហើយទំនាក់ទំនងនេះ នឹងចូលរួមចំណែកក្នុងការពង្រឹងនូវទំនាក់ទំនង…

ការកើនឡើងអំណាចនៃការទិញ បានធ្វើឲ្យផ្សារទំនើបធំៗចំនួន២ របស់ថៃប្រកាសបើកសាខាបន្ថែមទៀតនៅកម្ពុជា

ដោយៈ គង់ សូរិយាភ្នំពេញៈ ផ្សារទំនើបធំៗរបស់ថៃចំនួន២ នឹងមកបើកសាខាបន្ថែមទៀតនៅកម្ពុជា ខណៈនៅក្នុងនោះផ្សារទំនើប Makro នឹងមកបើកសាខា៣បន្ថែមកម្ពុជា។ ចំណែកផ្សារទំនើប Big C វិញនាពេលបច្ចុប្បន្ននេះ កំពុងតែចាប់ផ្តើមសាងសង់ ទីតាំងថ្មី១កន្លែងទៀតផងដែរ។ ផ្សារទំនើបខ្នាតយក្ស១របស់ថៃ គឺ Makro បានបង្ហើបពីគោលបំណងដែលខ្លួន គ្រោងនឹងមកពង្រីក ផ្សារទំនើបចំនួន៣កន្លែងបន្ថែមទៀតនៅប្រទេសកម្ពុជា ក្រោយពីផ្សារទំនើបមួយនេះ ធ្លាប់បានបើកសាខាចំនួន៣កន្លែង កន្លងមកហៅនៅទីផ្សារស្រុកខ្មែរ។ នេះបើយោងតាមការចុះផ្សាយដោយភ្នាក់ងារសារព័ត៌មានរបស់ថៃ The National Thailand។ ប្រភពដដែលបានបន្តឱ្យដឹងទៀតថា បច្ចុប្បន្ននេះផ្សារទំនើបខ្នាតយក្សម៉ាក្រូ មានសាខាចំនួន៣កន្លែងហើយនៅកម្ពុជា ដោយសាខាទី១ នៅក្នុងខេត្តសៀមរាប ចំណែកពីរសាខាទៀត គឺនៅរាជធានីភ្នំពេញ (នៅខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ) ហើយនៅឆ្នាំ ២០២៦ ខាងមុខនេះ ផ្សារម៉ាក្រូនឹងបើក…

សម្តេចតេជោៈ រដ្ឋាភិបាលថ្មីបើកការដ្ឋាន “ព្រែកជីកហ្វូណនតេជោ” កាន់តែឆាប់កាន់តែល្អ

ដោយៈ គង់ សូរិយាភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសស្តីពី “ព្រែកជីកហ្វូណនតេជោ” ដោយសម្តេចជម្រុញឲ្យរដ្ឋាភិបាលថ្មី ជីកព្រែកជីកនេះ បានកាន់តែឆាប់កាន់តែល្អ។ ក្នុងសេចក្តីថថ្លែងសារពិសេសនារសៀលថ្ងៃទី១៦ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ចាត់ទុកការប្ដូរប្រូហ្វាល់របស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេង ក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។សម្ដេចតេជោ បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងព្រះសង្ឃគ្រប់អង្គដែលបានចូលរួមគាំទ្រ នូវគម្រោងព្រែកជីកនេះ។ សម្ដេចតេជោបានបញ្ជាក់ជាថ្មីថា “សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយ ចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តន៍ គម្រោងព្រែកជីកនេះឱ្យខាងតែបាន”។ សម្ដេចបានមានប្រសាសន៍បញ្ជាក់ឡើងវិញថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្ដួចផ្ដើមតែមួយគត់ ចេញពីកម្ពុជាសុទ្ធសាធ។…

柬埔寨吴哥航空将于六月中旬开通飞往印度的航班

 孔·索里亚 金边:柬埔寨副国务秘书兼民航发言人 Sin Chanserivutha 表示,柬埔寨吴哥航空已准备好于 2024 年 6 月中旬开通飞往印度的直飞航班。 他说,两国政府已允许印度航空公司靛蓝航空从 2024 年 10 月起开通飞往柬埔寨的直飞航班。 “6月16日,柬埔寨吴哥航空将开通每周3班直飞印度的航班。” “6月14日,该公司将在印度正式启动首航,以推广该飞行计划,”他补充道。 关于靛蓝航空飞往柬埔寨的航班计划,Sin Chanserivutha先生证实,如果没有任何变化,印度公司将于2024年10月开通从新德里到暹粒和从孟买到暹粒的直飞航班,每周安排7个航班。 “柬埔寨和印度之间往返航班的开通将是柬埔寨吸引更多印度游客到柬埔寨旅游的契机,而今年也是柬埔寨举办“首届柬印旅游年”活动的一年。 同时,柬埔寨旅游协会会长Chhay Sivlin女士表示,印度是继中国之后的全球最大旅游市场。 因此,柬埔寨和印度之间开通直航是吸引印度人访问柬埔寨的好兆头。 她表示,柬埔寨与印度之间开通直航航班的计划公布后,柬埔寨旅游协会签署了多项协议并收到许多有关印度游客访问柬埔寨的询问。 “价格和服务,还有旅游产品。” 她表示,如果印度有兴趣的话,只有5%到10%会通过旅游业为柬埔寨经济的增长做出贡献,而过去,由于缺乏直航航班和能够到达柬埔寨的印度游客,柬埔寨只接待了少量的印度游客。不喜欢。 乘坐飞机只需一次转乘。 “因此,这个直飞航班将吸引潜在的和潜在的客人来到柬埔寨,”她说。 旅游部数据显示,2023年,柬埔寨共接待游客超过540万人次,其中印度人近7万人次。 2024年第一季度,柬埔寨共接待游客近160万人次,其中印度游客2万人次。