យោងតាមទិន្នន័យថ្មីបំផុត របស់ក្រសួងពាណិជ្ជកម្មចិន បង្ហាញឱ្យឃើញថា នៅត្រីមាសទីមួយ ប្រទេសចិនបានបង្កើតសហគ្រាសថ្មី ដែលវិនិយោគដោយពាណិជ្ជករបរទេស ចំនួន ១,២ ម៉ឺនសហគ្រាស បានកើនឡើង ២០,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ហើយទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែង របស់ប្រទេសចិនមានចំនួនដល់ទៅ ៣ សែន ១ ពាន់ ៦ រយ ៧០ លានយាន់ប្រាក់ចិន ។ នៅត្រីមាសទីមួយ អនុបាតនៃការកៀរគរទុនបរទេស របស់ឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់មានចំនួន ១២,៥ ភាគរយ ដែលបានកើនឡើង ២,២ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចសម្គាល់ឃើញថា មូលហេតុសំខាន់នៅពីក្រោយ គឺ ប្រសិទ្ធភាពនៃគោលនយោបាយស្តីពីការកៀរគរទុនបរទេសមួយចំនួន របស់ចិនកំពុងលេចឡើងជាសន្សឹមៗ…