កម្ពុជានាំចេញកសិផលសម្រេចបានទំហំទឹកប្រាក់ជាង ២៣០០លានដុល្លារអាមេរិក
ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ ពាណិជ្ជករកម្ពុជា បាននាំចេញកសិផលទៅទីផ្សារក្រៅប្រទេស នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៤ នេះ, មានបរិមាណសរុបជិត៥.៣លានតោន គិតជាទំហំទឹកប្រាក់ត្រូវប្រមាណ២៣៥៧ លានដុល្លារអាមេរិក។ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ នៃការនាំចេញកសិផលរបស់កម្ពុជា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ នេះ, ក្នុងនោះសម្រាប់ការនាំចេញកសិផលរបស់កម្ពុជាទៅក្រៅប្រទេស មានបរិមាណសរុបជាង៥.៣ លានតោន កើនឡើងប្រមាណជាង៧៤ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះការនាំចេញអង្ករចំនួនជាង២៤ម៉ឺនតោន, ស្រូវជាង១.៧លានតោន និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួនជាង៣.៣លានតោន ដោយកម្ពុជាបាននាំចេញទៅកាន់ទីផ្សារ ដែលជាដៃគូរមានចំនួន៧២ប្រទេស។ ការនាំចេញផលិតផលក្នុងវិស័យកសិកម្ម នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ នេះ មានការកើនឡើងចំនួន ប្រមាណ២,២លានតោន បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន…