vlk

vlk

​IMF រកឃើញថាផលទុនជាតិសរុបកម្ពុជាកើនឡើងជិត ៤២ពាន់លានដុល្លារបន្ទាប់ពីការគណនាឡើងវិញ

      ដោយៈ គង់ សូរិយា       ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្តរជាតិ​ (​I​M​F​) ​បាន​បង្ហាញ​ពី​តួលេខ​ ​ផលទុនជាតិសរុបថ្មី(ផ​.​ស​.​ស)​របស់​កម្ពុជា​ ​ដោយ​យក​ឆ្នាំ​២​០​១​៤​ ​ជា​ឆ្នាំ​មូលដ្ឋាន​ សម្រាប់​ការ​គណនា​ជំនួស​ឆ្នាំ​២​០​០​០​ ​ដែល​បង្ហាញ​ពី​សេដ្ឋកិច្ច​ធំ​ជាង​ការ​គណនា​ ​ផ​.​ស​.​ស​ ​ពីមុន​៣​៥​ភាគរយ​។​ ក្រុមហ៊ុន​ ​Mekong​ ​Strategic​ ​Capital​ (​MS​C) ​បាន​ឱ្យ​ដឹង​នៅ​ក្នុង​កំណត់ចំណាំ​ស្តីពី ​ការ​សម្រេច​ចិត្ត​របស់​ ​I​M​F​ ​ដោយ​លើកឡើង​ថា​ ​ផ​.​ស​.​ស​ ​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២​០​២​៣​ ​មាន​ចំនួន​​៤​១​,​៩​ ​ពាន់​លាន​ដុល្លារ​។​ យោង​តាម​តួលេខ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​បាន​ឱ្យ​ដឹង​ថា​ ​ផ​.​ស​.​ស​ ​របស់កម្ពុជា ​សម្រាប់​ឆ្នាំ​២​០​២​៣​ ​មាន​ចំនួន​៣​១​,​៩​ ​ពាន់​លាន​ដុល្លារ​ ​ហើយ​ភាព​ខុសគ្នា​គឺជា​លទ្ធផល ​នៃ​ការកំណត់​មូលដ្ឋាន​ឡើងវិញ ​ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​តួលេខ​…

CBC រកឃើញៈ ប្រជាពលរដ្ឋកម្ពុជាកំពុងធ្វើអាជីវកម្មបែប SME កំពុងត្រូវការទុនបង្វិល

ដោយៈ គង់ ម៉ាលីនណា       ភ្នំពេញៈ ការិយាល័យឥណទានកម្ពុជា (CBC) បានបង្ហាញថា ប្រជាជន​កម្ពុជា​ ដែល​កំពុង​ធ្វើអាជីវកម្ម​ខ្នាត​តូច ​កំពុង​បន្ត​ស្វែងរក​តម្រូវ​ការ​ទុន​បង្វិល​(​working capital​)​នេះ​បើ​យោង​តាម​ទិន្នន័យ​។​ ​ ចំនួននេះមានអត្រាខ្ពស់ ​រហូតដល់​៥​៤​ភាគរយ​ នៃ​ក​ម្ចី​ចំនួន​១​,​៨​៩​លាន​ក​ម្ចី ​គឺ​សម្រាប់​ទុន​ប​ង្វី​ល​ ​នេះ​បើ​យោង​តាម​របាយការណ៍​ត្រីមាស​ទី​១​ នៃ​សន្ទស្សន៍​ឥណទាន​អាជីវកម្ម​ខ្នាត​តូ​ច ចេញ​ដោយ​ការិ​យាល័យ​ឥណទាន​កម្ពុជា​ (CBC) ​។​ បន្ទាប់មក​៣​២​​ភាគរយ​នៃ​ប្រាក់​ក​ម្ចី ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​កសិកម្ម​ ​និង​ប្រហែល​៦​​ភាគរយ ​សម្រាប់​ការ​ផ្តល់​ហិរញ្ញប្បទាន​ទ្រព្យ​សកម្ម​ ​ពោល​គឺ​នៅពេលដែល​កសិករ​ ចង់​ទិញ​ឧបករណ៍​ថ្មី​ដូចជា​ ​ត្រាក់ទ័រ​ឬ​ម៉ាស៊ីនបូម​ទឹក​សម្រាប់​កសិដ្ឋាន​របស់​ពួកគេ​។​ ដោយឡែក​១​ ​ភាគរយ​នៃ​ប្រាក់​ក​ម្ចី​ ត្រូវ​បាន​ផ្តល់​សម្រាប់​ការ​សាងសង់​ ​និង​៧​​ភាគរយ​ទៀត​សម្រាប់​គោលបំណង​ផ្សេងៗ​។​ ​តម្រូវ​ការ​សម្រាប់​ប្រាក់​ក​ម្ចី​ថ្មី ​នៅតែ​មានសន្ទុះ​ទាប​។​ ​ជាមួយនឹង​ការ​ធ្លាក់ចុះ​១​,​៥​៥​​ភាគរយ​ នៅ​ក្នុង​គណនី​ប្រាក់​ក​ម្ចី​ នៅ​ត្រីមាស​ធៀប​នឹង​ត្រីមាស​នេះ ​បើ​យោង​តាម​ទិន្នន័យ​ជាមួយ​CBC ​។​…

中东冲突对东盟经济体有何影响

作者:光亮小时 国际:分析人士和专家表示,由于膨胀压力和不确定性上升,中东冲突局势正在影响东盟经济体。据国际能源署(IEA)称,4月5日紧张局势推动原油价格升至每桶90美元,较3月初每桶上涨近8美元。 与此同时,世界银行声称,中东持续的紧张局势威胁到最近在应对全球膨胀方面的努力和进展。 “油价上涨加上美元兑美元走强,”专家表示。东盟货币将推高消费者价格、提高利率并削弱商业信心。 世界基准联盟亚洲公共政策主管迪奥·赫迪亚万·托宾(Dio Herdiawan Tobing)表示,油价上涨正在影响东盟成员国,因为它们至少50%的原油需求来自中东。他补充说,油价上涨是一个信号,表明东盟必须努力促进其可再生能源发展,因为这将减少该地区对地缘政治紧张局势的脆弱性。 与此同时,印度尼西亚雅加达Permata银行首席经济学家Josua Pardede表示,印度尼西亚等石油进口国可能面临不断上升的通胀压力。 David Gibson-Moore,Gulf Analytica 总裁兼首席执行官、顾问迪拜的跨国公司和家族办公室预测,中东的敌对行动可能会将原油价格推至每桶 100 美元以上。 资料来源:国家报

កម្ពុជាអាចទទួលបានផលចំណេញ ៨៨លានដុល្លារ ពីគំរោងព្រែកជីកហ្វូណនតេជោ

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជារំពឹងថា នឹងចំណេញថ្លៃដឹកជញ្ជូនបានប្រមាណ៨៨លានដុល្លារក្នុងមួយឆ្នាំ ពីការដឹកជញ្ជូនតាមព្រែកជីកហ្វូណន-តេជោ នៅឆ្នាំ២០៥០ និងឈានដល់៥៧០ លានដុល្លារក្នុងមួយឆ្នាំនៅពេលបន្តទៅមុខទៀត។ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងបែបនេះ ក្នុងអំឡុងពេលធ្វើបាឋកថាស្តីពី គម្រោងព្រែកជីកហ្វូណន-តេជោ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងផែនការ រួមទាំងសមិទ្ធផលសំខាន់ៗរបស់រាជ រដ្ឋាភិបាលអាណត្តិទី៧កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ លោកបានបញ្ជាក់ថា ផ្អែកលើការគណនាEIRR គម្រោងនេះត្រូវបានគេរំពឹងថា នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដល់សេដ្ឋកិច្ចកម្ពុជា ដូចជា អត្រាការងារ ចំណូលថវិកាជាតិបានមកពីពន្ធ នគរូបនីយកម្ម សំណង់ និងអចលនទ្រព្យ។ ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់បន្ថែម អំពីលទ្ធភាពហិរញ្ញវត្ថុ នៃគម្រោងព្រែកជីកហ្វូណន-តេជោផងដែរ។…

ប្រទេសថៃគ្រោងសាងសង់អាកាសយានដ្ឋានថ្មីចំនួន២ នៅឆ្នាំ២០២៧ ក្រោមទុនវិនិយោគរាប់ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ បាងកក: ការសិក្សាលទ្ធភាពសាងសង់ អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន២ក្នុងប្រទេសថៃ គឺអាកាសយានដ្ឋាន Andaman និងអាកាសយានដ្ឋាន Lanna អាចនឹងបញ្ចប់នៅឆ្នាំនេះ ខណៈការសាងសង់គ្រោងចាប់ផ្តើមនៅឆ្នាំ២០២៧។ព្រលានយន្តហោះថ្មីទាំង២នេះ នឹងអាចផ្ទុកអ្នកដំណើរបាន៤០លាននាក់ក្នុងមួយឆ្នាំៗ។ លោក Kirati Kitmanawat នាយកប្រតិបត្តិក្រុមហ៊ុន Airports of Thailand បានថ្លែងថា ការសិក្សាលទ្ធភាពនេះ គ្របដណ្តប់លើសក្តានុពលនៃការវិនិយោគ ផលចំណេញសេដ្ឋកិច្ច ប្រាក់ចំណូលផ្នែកហិរញ្ញវត្ថុ និងផលប៉ះពាល់បរិស្ថាន។ លោកបញ្ជាក់ថា “ការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ Andaman នៅក្នុងខេត្ត Phang Nga ភាគខាងត្បូងនៃប្រទេសថៃ នឹងត្រូវចំណាយទុនវិនិយោគ អស់ប្រហែល៧៥ពាន់លានបាត(ជាង២ពាន់លានដុល្លារ)”។ ក្រុមហ៊ុន AOT បានកំណត់យកដីទំហំ៦.៥០០រ៉ៃ (១.០៤០ហិកតា) ដែលស្ថិតនៅក្នុងស្រុក…

ធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារហ្សកហ្ស៊ី ក្នុងការចែករំលែកចំណេះដឹង និងបច្ចេកទេស

ដោយៈ ម៉ាលីនណា អន្តរជាតិៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Natela Turnava ទេសាភិបាលស្តីទី ធនាគារជាតិនៃហ៊្សកហ្ស៊ី បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំទ្វេភាគី នៅទីក្រុងប៊ីលីស៊ី ប្រទេសហ៊្សកហ្ស៊ីកាលពីចុងសប្តាហ៍មុន។ នេះជាលើកដំបូង ដែលធនាគារកណ្តាលទាំងពីរ បានចាប់ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការ ដោយបានចុះអនុស្សរណៈយោគយល់ ក្នុងគោលបំណង បង្កើតជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងនោះរួមមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការងារបច្ចេកទេសរបស់ធនាគារកណ្តាល។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា ផ្លាស់ប្តូរទស្សនៈលើស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍន៍ក្នុងវិស័យធនាគារ នយោបាយរូបិយវត្ថុនិងស្ថិរភាពហិរញ្ញវត្ថុ ចីរភាពហិរញ្ញវត្ថុ ព្រមទាំងបានកំណត់ទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលអនាគត។ ឆ្លងតាមកិច្ចពិភាក្សា ធនាគារជាតិនៃហ៊្សកហ្ស៊ី បានទទួលជោគជ័យ ក្នុងការកាត់បន្ថយដុល្លារូបនីយកម្ម ប្រកបដោយជោគជ័យក្នុង រយៈពេលជាង១០ឆ្នាំនេះ ដែលបទពិសោធន៍នេះ នឹងជួយជាធាតុចូលដល់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល…

ឈ្វេងយល់ពីការត្រូវបានទទួលការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ

ដោយ៖ស-សម្បត្តិ ការប្រមូលពន្ធអាករគ្រប់ប្រភេទ តែងតែមានការអនុគ្រោះ និង/ឬលើកលែងពន្ធ ដើម្បីជាការលើកទឹកចិត្ត និងបញ្ចៀសផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់របស់លោក ង៉ែត លាភ អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកម្មវីធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហេ្វសប៊ុកផេកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់ចលនទ្រព្យ និងអចលនទ្រព្យ ដោយមានការចូលរួមពីលោក ជួប ចាន់ដារ៉ា អនុប្រធានការិយាល័យនៃនាយកដ្ឋានចលនទ្រព្យ និងអចលនទ្រព្យ ផងដែរ។ លោកអនុប្រធាននាយកដ្ឋានបានបន្ថែមទៀតថា ជាក់ស្ដែងចំពោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់ចលនទ្រព្យ និងអចលនទ្រព្យ មានការលើកលែងនិងការអនុគ្រោះជាច្រើនដូចខាងក្រោម៖ ករណីលើកលែងពន្ធ ក. ដីសម្បទានសេដ្ឋកិច្ច ឬសង្គមកិច្ចដល់ជនក្រីក្រសង់លំនៅឋាន ឬ/និងធ្វើកសិ-ឧស្សាហកម្ម ឬកសិកម្មសលក្ខណៈគ្រួសារ។…