CBC រកឃើញៈ ប្រជាពលរដ្ឋកម្ពុជាកំពុងធ្វើអាជីវកម្មបែប SME កំពុងត្រូវការទុនបង្វិល

ដោយៈ គង់ ម៉ាលីនណា

      ភ្នំពេញៈ ការិយាល័យឥណទានកម្ពុជា (CBC) បានបង្ហាញថា ប្រជាជន​កម្ពុជា​ ដែល​កំពុង​ធ្វើអាជីវកម្ម​ខ្នាត​តូច ​កំពុង​បន្ត​ស្វែងរក​តម្រូវ​ការ​ទុន​បង្វិល​(​working capital​)​នេះ​បើ​យោង​តាម​ទិន្នន័យ​។​ ​

ចំនួននេះមានអត្រាខ្ពស់ ​រហូតដល់​៥​៤​ភាគរយ​ នៃ​ក​ម្ចី​ចំនួន​១​,​៨​៩​លាន​ក​ម្ចី ​គឺ​សម្រាប់​ទុន​ប​ង្វី​ល​ ​នេះ​បើ​យោង​តាម​របាយការណ៍​ត្រីមាស​ទី​១​ នៃ​សន្ទស្សន៍​ឥណទាន​អាជីវកម្ម​ខ្នាត​តូ​ច ចេញ​ដោយ​ការិ​យាល័យ​ឥណទាន​កម្ពុជា​ (CBC) ​។​

បន្ទាប់មក​៣​២​​ភាគរយ​នៃ​ប្រាក់​ក​ម្ចី ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​កសិកម្ម​ ​និង​ប្រហែល​៦​​ភាគរយ ​សម្រាប់​ការ​ផ្តល់​ហិរញ្ញប្បទាន​ទ្រព្យ​សកម្ម​ ​ពោល​គឺ​នៅពេលដែល​កសិករ​ ចង់​ទិញ​ឧបករណ៍​ថ្មី​ដូចជា​ ​ត្រាក់ទ័រ​ឬ​ម៉ាស៊ីនបូម​ទឹក​សម្រាប់​កសិដ្ឋាន​របស់​ពួកគេ​។​

ដោយឡែក​១​ ​ភាគរយ​នៃ​ប្រាក់​ក​ម្ចី​ ត្រូវ​បាន​ផ្តល់​សម្រាប់​ការ​សាងសង់​ ​និង​៧​​ភាគរយ​ទៀត​សម្រាប់​គោលបំណង​ផ្សេងៗ​។​

​តម្រូវ​ការ​សម្រាប់​ប្រាក់​ក​ម្ចី​ថ្មី ​នៅតែ​មានសន្ទុះ​ទាប​។​ ​ជាមួយនឹង​ការ​ធ្លាក់ចុះ​១​,​៥​៥​​ភាគរយ​ នៅ​ក្នុង​គណនី​ប្រាក់​ក​ម្ចី​ នៅ​ត្រីមាស​ធៀប​នឹង​ត្រីមាស​នេះ ​បើ​យោង​តាម​ទិន្នន័យ​ជាមួយ​CBC ​។​

​មាន​ប្រាក់​ក​ម្ចី​តិច​ជាង​​១​,​១​៣​​ភាគរយ ​ត្រូវ​បាន​ផ្តល់​សម្រាប់​តម្រូវ​ការ​ទុន​បង្វិល​ ​និង​២​,​៦​២​ភាគរយ​ តិច​ជាង​សម្រាប់​វិ​ស័យ​កសិ កម្ម​។​ ​ការ​ផ្តល់​ហិរញ្ញប្បទាន​ទ្រព្យ​សកម្ម​ បានឃើញ​ប្រាក់​ក​ម្ចី​តិច​ជាង​ ​៣​,​៥​៤​ភាគរយ ​ដែល​បាន​ចេញ​នៅ​ក្នុង​ត្រីមាស​ទី​១​ ​ខណៈ​ដែល​វិ​ស័​យ​សាងសង់​បាន​ធ្លាក់ចុះ​៥​,​៧​៣​ ​ភាគរយ​។​

នេះ​ក៏មាន​តម្រូវ​ការ​ទាប​ជាង​បន្តិច ​សម្រាប់​ក​ម្ចី​ទុន​បង្វិល​ ​កសិ កម្ម​ ​ហិរញ្ញប្បទាន​ទ្រព្យ​សកម្ម​ ​និង​សំណង់​ត្រូវ​បាន​គេ​មើលឃើញ​នៅ​ទូទាំង​តំបន់​ឆ្នេរ​ ​និង​ទន្លេសាប​។​

​បើ​និយាយ​ពី​សមតុល្យ​ប្រាក់​ក​ម្ចី ​ឬ​ប្រាក់​ក​ម្ចី​ដែល​កំពុង​ដំណើរការ​ ​នោះ​ចំណែក​នៃ​ក​ម្ចី​ទុន​បង្វិល​ គឺ​ខ្ពស់​បំផុត​ដែល​មាន​ចំនួន​រហូតដល់​៦​៨​ភាគរយ​។​ ​បន្ទាប់មក​ក​ម្ចី​កសិកម្ម​១​១​​ភាគរយ​ ​ហិរញ្ញវត្ថុ​ទ្រព្យ​សកម្ម​៧​ភាគរយ​ ​សំណង់​២​​ភាគរយ​ ​និង​ផ្សេងទៀត​១​២​​ភាគរយ​។​

​សម្រាប់​៦​២​ភាគរយ​នៃ​ពាក្យ ​ស្នើសុំ​ប្រាក់​ក​ម្ចី​គឺ​សម្រាប់​ទុន​បង្វិល​ចំនួន​៥​៩​០​.​០​០​០​ពាក្យ​ ​បន្ទាប់មក​ក​ម្ចី​២​៤​,​២​ ​ភាគរយ​សម្រាប់​វិ​ស័​យ​កសិកម្ម​​៥​,​៥​​ភាគរយ ​សម្រាប់​ហិរញ្ញវត្ថុ​ទ្រព្យ​សកម្ម​ ​និង​​៧​,​៩​ ​ភាគរយ​សម្រាប់​គោលបំណង​ផ្សេងទៀត​។​

យោង​តាម​របាយការណ៍​ប្រចាំ​ត្រីមាស​របស់​ខ្លួន​ CBC ​បាន​រាយការណ៍​ថា​ មានការ​កើន​ឡើង​ជិត​៤​​ភាគរយ​ នៅ​ក្នុង​ការសាកសួរ​ពី​ប្រាក់​ក​ម្ចី​។​ ​ប្រជាជន​កម្ពុជា​ ហាក់ដូចជា​ចាប់អារម្មណ៍​ខ្លាំង​លើ​វិ​ស័​យ​កសិកម្ម​ ​និង​ក​ម្ចី​ទុន​បង្វិល​ ​បើ​ធៀប​ទៅ​នឹង​តម្រូវ​ការ​ផ្សេងទៀត​ ​ដូចជា​ការ​ទិញ​ទ្រព្យសម្បត្តិ​ ​ឧបករណ៍​កសិកម្ម​ ​ឬ​សំណង់​ជាដើម​៕​

ផ្ដល់សិទ្ធីដោយ៖ Property Area