ករណីក្ដៅខ្លាំងលើស ៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
ក្នុងករណីដែលកម្ដៅកើនឡើងខ្លាំងលើសពី៤០អង្សារសេ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាជាបន្ទាន់ ដើម្បីការពារចំពោះសុខភាពកុមារ។ សម្ដេចធិបតី បានថ្លែងបែបនេះ ក្នុងពេលជួបសំណេះជាមួយកម្មករ និយោជិត មន្ត្រីរាជការដែលបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។ សម្ដេចធិបតី ថ្លែងដូច្នេះ « ជាពិសេសនៅតាមសាលាក្មេងតូចៗ ថ្ងៃណាពាក់ព័ន្ធនឹងសីតុណ្ហភាពឡើងលើស ៤០ដឺក្រ(អង្សារសេ) សូមឱ្យពិនិត្យមើល ទីមួយម៉ោងពេលវេលារៀន ព្រោះក្ដៅខ្លាំងជាពិសេសម៉ោង១០ ម៉ោង២ហ្នឹង ចឹងកែម៉ោងទៅ កុំឱ្យចូល គិតគូររឿងទឹកការប្រើប្រាស់ហូប ហើយបើចាំបាច់ គឺប្រគល់សិទ្ធិឱ្យគណៈគ្រប់គ្រងបើសិនជាក្ដៅខ្លាំងលើស៤០ដឺក្រ ហើយសាលាមិនអំណោយផលអាចមានសិទ្ធិផ្អាកការសិក្សាថ្ងៃនោះ កុំឱ្យ(សិស្ស)អង្គុយយូរ»។ ជាការកត់សម្គាល់ លោកគ្រូ អ្នកគ្រូ បានផ្សព្វផ្សាយពីរូបភាពមួយចំនួនលើទំព័រហ្វេសប៊ុក ស្ដីពីសកម្មភាពយកកន្សែងជ្រលក់ជាមួយទឹក រួចដាក់លើក្បាលរបស់កុមារតូចៗ ដើម្បីកាត់បន្ថយកម្ដៅដែលក្ដៅខ្លាំងជះមកលើកុមារ។ សកម្មភាពនេះ សម្ដេចនាយករដ្ឋមន្ត្រី បានចាត់ទុកថាមិនមែនជារឿងល្អទេ…