កម្ពុជា-ជប៉ុន ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើគម្រោងស្នើសុំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ

ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ លោករ៉ិត វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) និងលោក TANINAI Ichitomo អនុប្រធានបេសកកម្មស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំស្ដីពីការធ្វើអងេ្កតលើគម្រោងស្នើសុំ ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការជប៉ុន (Japan’s ODA Request Survey) សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ។

កិច្ចប្រជុំមានការចូលរួមពី លោក SANUI Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជា អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ទីភ្នាក់ងារJICA ប្រចាំកម្ពុជា និងមានការចូលរួមពីតំណាងជាន់ខ្ពស់ក្រសួង/ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំមានគោលបំណងដូចជា ទី១ ជម្រាបជូនពីគោលនយោបាយថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (New Country Development Cooperation Policy) របស់ជប៉ុនសម្រាប់កម្ពុជា និងទី២) ណែនាំអំពីនីតិវិធីនៃការស្នើសុំ គម្រោងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនដល់ក្រសួង /ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា៕