vlk

vlk

លោកយិន លាងគង់ ប្រកាសគាំទ្រគំរោងព្រែកជីកហ្វូណនតេជោដោយឥតងាករ៉េ

លោកយិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia& Cambodiafinancialtimes.com សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។ គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន…

IMF: ឥណ្ឌានឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទី៤ នៅលើពិភពលោកក្នុងឆ្នាំ២០២៥

ដោយ: គង់ លាងហួរ អន្តរជាតិ: ផលទុនជាតិសរុបរបស់ប្រទេសឥណ្ឌា (Nominal GDP) នឹងវ៉ាដាច់ប្រទេសជប៉ុននៅឆ្នាំ២០២៥ខាងមុខ ដើម្បីឆ្ពោះទៅក្លាយជា មហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី៤ នៅលើពិភពលោក ដែលលឿនជាងការព្យាករណ៍កាលពីឆ្នាំមុនចំនួន១ឆ្នាំ។ យោងតាមរបាយការណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចេ ញផ្សាយនៅ ខែមេសានេះ បានព្យាករណ៍ថា ផលទុនជាតិសរុបបន្ទាប់បន្សំរបស់ឥណ្ឌា (Nominal GDP) នឹងកើនដល់ទំហំទឹកប្រាក់ជិត៤,៣៤ទ្រីលានដុល្លារ នៅឆ្នាំ២០២៥ ខណៈផលទុនជាតិសរុបបន្ទាប់បន្សំរបស់ជប៉ុន នឹងមានទំហំទឹកប្រាក់ប្រហែល៤,៣១ទ្រីលានដុល្លារប៉ុណ្ណោះ។ កាលពីខែតុលា ឆ្នាំ២០២៣  IMF បានព្យាករណ៍ថា ឥណ្ឌានឹងវ៉ាដាច់ជប៉ុននៅឆ្នាំ២០២៦។ ប៉ុន្តែតាមរយៈរបាយការណ៍បច្ចុប្បន្នភាព ដែលចុះផ្សាយនៅខែមេសានេះ មូលនិធិ IMF បានកែប្រែការព្យាករណ៍កំណើនGDP  របស់ប្រទេសទាំង២ ដោយសារការប្រែប្រួ លនៃតម្លៃរូបិយប័ណ្ណក្នុងស្រុក។ តួយ៉ាង ការដាំក្បាលចុះនៃតម្លៃប្រាក់យ៉េនហាក់ដូចជា…

មេដឹកនាំកម្ពុជា ឡាវ ជម្រុញឲ្យសាងសង់ស្ពានមួយដើម្បីសម្រួលការធ្វើដំណើរ និងលំហូរពាណិជ្ជកម្ម

      ដោយៈ និស្ស័យ       ភ្នំពេញៈ មេដឹកនាំកម្ពុជា ឡាវ បានសម្រេចឯកភាពលើការជម្រុញឲ្យអាជ្ញាធរពាក់ព័ន្ឋពន្លឿនការកំណត់ទីតាំង ដើម្បីរៀបចំសាងសង់ស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ ក្នុងគោលដៅសម្រួលការធ្វើពាណិជ្ជកម្ម។ ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង លោកថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤កន្លងមកនេះ។ យោងតាមសេចចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និសហប្រតិបត្តិការអន្តរជាតិស្តីពី លទ្ធផលនៃដំណើររបស់ប្រធានរដ្ឋ បានឲ្យដឹងថា កម្ពុជា-ឡាវ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការកំណត់ទីតាំងសាងសង់ស្ពាន ឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផាវ(ឡាវ) ដើម្បីសម្របសម្រួលដល់លំហូរប្រជាជន ពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍រវាងប្រទេសទាំងពីរ។ ចំណែកឯវិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ…

សម្តេចធិបតីចោទសួរលោកសម រង្ស៊ីថា តើអ្នកនយោបាយចាស់វស្សាម្នាក់នេះ ជាមនុស្សល្ងង់ឬជាមនុស្សចេះធ្វើល្ងង់!

      ដោយៈ គង់ សូរិយា       ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមថា ប្រជាជនកម្ពុជាមួយប្រទេសបានយល់អំពីអត្ថប្រយោជន៍ ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រែកជីកហ្វូណនតេជោ និងផ្ដល់ឲ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។ នៅព្រឹកថ្ងៃទី២៥ មេសានេះ សម្តេចធិបតីហ៊ុន ម៉ាណែតបានសរសេរថា ប៉ុន្តែបែរជា សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រលាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ។ សម្តេចបានចោទជាសំណួរថា “តើគាត់ជាមនុស្សល្ងង់ពិតប្រាក​ដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់”។ សម្តេចបន្ថែមថា “ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។  ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិ និងប្រជាជនខ្មែរខ្លួនឯងក៏ដោយ”។ សម្តេចបានបញ្ជាក់ក្នុងរង្វង់ក្រចកថា (សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង…លោកម្ចាស់អើយ។)៕

រាជរដ្ឋាភិបាលជំរុញការរៀបចំផលិតផលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិទស្សនាសៀមរាបអង្គរ

      ដោយៈ គង់ ហ្វីអូណា       ភ្នំពេញៈ  លោកថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង​ប្រធាន​គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ បានបើកកិច្ចប្រជុំលើកទី១ គណៈកម្មការ​គ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ ដែលកិច្ចប្រជុំនេះ​ក្រុមការងា​រ​អន្តរ​ក្រសួង ជំរុញការរៀបចំ អភិវឌ្ឍន៍ផលិតផលទេសចរណ៍ឲ្យបានច្រើន ដើម្បីទាក់ទាញ​ទេសចរ​ទស្សនា​ខេត្តសៀមរាប និងស្នាក់នៅបានយូរ។ លោកថោង ខុន បានថ្លែងថា បច្ចុប្បន្ន នៅក្នុង​ដំណើរ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តំបន់​អង្គរ ឆ្នាំ២០២១ ឆ្នាំ២០៣៥ និងផែនការអភិវឌ្ឍខេត្តសៀមរាប បាននិងកំពុង​ទទួល​បាន​សមិទ្ធិផលជាបណ្តើរៗ ជាពិសេសបណ្តាញផ្លូវនៅក្នុងខេត្ត ផ្លូវតំបន់ប្រាសាទ តំបន់​ព្រៃអង្គរ ជាងនេះទៅទៀត គោលដៅទេសចរណ៍នានាទៀត មានតំបន់ភ្នំគូលេន តំបន់បន្ទាយស្រី តំបន់​បឹង​ទន្លេសាប និងតំបន់មានសក្តានុពលនានា…

ផ្សារទំនើបខេ ម៉ល ថ្មីសន្លាងមួយទៀតនឹងលេចរូបរាងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោ

ដោយៈ សហការី       ភ្នំពេញៈ  កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី25 ខែមេសា ឆ្នាំ2024 នេះ ក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលទ្រព្យ អឺបេនលែន បានប្រារព្ធពិធីបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការ នៃគម្រោងផ្សារទំនើប ខេ ម៉ល ព្រែកត្នោតរបស់ខ្លួន ដែលមានទីតាំងនៅតាមបណ្តោយ ផ្លូវជាតិលេខ 2 និងស្ថិតនៅជាប់ច្រកចូលបុរីចន្ទគីរី។ ក្នុងពិធីដ៏ពិសេសនេះ ក៏មានការអញ្ជើញចូលរួមពីលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អឺបេនលែន និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។ ផ្សារទំនើបសហគមន៍ថ្មីសន្លាងនេះ  មានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីមហាវិថីសម្តេច ហ៊ុន សែន (ឬផ្លូវ 60m) និងត្រឹមតែ15 នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងបើកដំណើរការផ្លូវការ នៅពាក់កណ្តាលឆ្នាំ 2025…

ថ្នាក់ដឹកនាំសមាគម CEMEA ប្រកាសគាំទ្រគំរោងព្រែកជីកហ្វូណនតេជោដោយឥតងាករ៉េ

      ដោយៈ សហសេវិក       ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការគាំទ្រនូវផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា លើការជីកព្រែកជីក “ហ្វូណនតេជោ”។ លោកកៃ គឹមសុង អនុប្រធានសមាគម CEMEA បានលើកឡើងកាលពីល្ងាចថ្ងៃទី២៥ មេសាថា លោកគាំទ្ររាជរដ្ឋាភិបាលទាំងស្រុង ព្រោះព្រែកជីកនេះ ជាអត្ថប្រយោជន៍សេដ្ឋកិច្ចកម្ពុជា ហើយការជីកព្រែកនេះ ដើម្បីកុំឲ្យយើងខ្ចីដង្ហើមប្រទេសជិតខាងដកតទៅទៀត។        លោកបញ្ជាក់ថា “អ្វីដែលជាគំរោងរបស់កម្ពុជា កម្ពុជាត្រូវតែធ្វើ ព្រោះវាស្ថិតនៅលើទឹកដីកម្ពុជា ប្រទេសផ្សេងមានសិទ្ឋ មានអំណាចអី ដែលត្រូវមកត្រួតត្រាលើប្រទេសយើងតទៅទៀតទី១”។ ទី២ បើទន្លេរមេគង្គមិនមានផលប៉ះពាល់អ្វីទេ វានៅដៃទន្លេរបាសាក់”។ លោកបន្តថា នៅពេលប្រទេសប្រទេសវៀតណាមជីកព្រែក និងសាងសង់ទំនប់វារីអគ្គិសនី កម្ពុជាមិនដែលឈឺក្បាលនោះឡើយ ហើ​យវៀតណាមមិនបានប្រាប់កម្ពុជាទេ។ ដូច្នេះកម្ពុជាមិនចាំបាច់អី ត្រូវប្រាប់…

វិភាគៈ កំដៅភូមិសាស្រ្តនយោបាយកំពុងរុញឲ្យចិន កម្ពុជា ឡាវកាន់តែកៀកស្មាគ្នា

      ដោយៈ យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា       ភ្នំពេញៈ កំដៅព្រះអាទិត្យនៅតំបន់ឥណ្ឌូចិន កំពុងកើនឡើង ស្របពេលបញ្ហាភូមិសាស្រ្តនយោបាយ បាននិងកំពុងធ្វើឲ្យគេមើលឃើញថា ចិនត្រូវពង្រឹងឥទ្ឋិពលរបស់ខ្ឡួន នៅប្លុកអាស៊ានបន្ថែមទៀត។        ឥណ្ឌូចិន ដែលសំដៅដល់ប្រទេសកម្ពុជា ឡាវ និងវៀតណាម បាននិងកំពុងក្លាយជាទីលានប្រយុទ្ឋ ផ្នែកភូមិសាស្រ្តនយោបាយនៅដើមសតវត្សរ៍ទី២១នេះ ដោយសារវៀតណាមកំពុងព្យាយាម ពង្រីកឥទ្ឋិពលរបស់ខ្លួនលើប្រទេសកម្ពុជា និងឡាវ តាមរយៈការងាកទៅចងសម្ព័ន្ឋមិត្តជាមួយសហរដ្ឋអាមេរិក និងជាអ្វីស្ថិតក្នុងមហិច្ឆតារបស់ខ្លួនជាយូរមកហើយ។ មហិច្ឆតារបស់វៀតណាម និងអាមេរិក       ការងាកទៅប្រកៀកស្មា ជាមួយសហរដ្ឋអាមេរិករបស់វៀតណាម បាននិងកំពុងធ្វើឡើងកាន់តែស្អិតរមួត ស្របពេលសហរដ្ឋអាមេរិក បាននិងកំពុងព្យាយាមបន្ថយឥទ្ឋិពលចិន និងបង្អាកការឈានឡើងរបស់ចិន ដើម្បីទប់ស្កាត់មហាយក្សចិន មិនឲ្យក្លាយជាបងធំទី១ នៅក្នុងពិភពលោក។        ក្នុងសេនារីយោដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា និងឡាវ…