vlk

vlk

វត្ថុបុរាណ ២៧ ដុំ ដែលមានតម្លៃ ២.៤លានដុល្លារ ត្រូវបានអាមេរិក ប្រគល់ជូន កម្ពុជា

(អាមរិក)៖ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក និងលោក វរសេនីយ៍ឯក Matthew Bogdanos ប្រធានអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន២៧ដុំ ដែលមានតម្លៃ២.៤លានដុល្លារ ជូនកម្ពុជាវិញ។ សូមជំរាបថា ពិធីប្រគល់-ទទួល វត្ថុបុរាណនេះ ធ្វើឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក ប៉ុន្តែទើបត្រូវបានផ្សព្វផ្សាយ៕

ចិននឹងបើកជើងហោះហើរត្រង់ ពីខេត្តជាំងស៊ីមកកាន់កម្ពុជាដើម្បីជួយផ្សព្វផ្សាយវប្បធម៌អង្គរ

ដោយៈ អេង ស្រីទៀង ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា-ចិន ឯកភាពគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ទៅវិញទៅមក ពិសេសការជំរុញការផ្សព្វផ្សាយ គោលដៅទេសចរណ៍វប្បធម៌អង្គរវត្ត របស់កម្ពុជា ឱ្យបានទូលំទូលាយ ទៅដល់ប្រជាពលរដ្ឋក្នុងខេត្តជាំងស៊ី ដើម្បីជំរុញលំហូរទេសចរចិន មកកាន់កម្ពុជាឱ្យកាន់តែច្រើន។ជាមួយគ្នានេះ កម្ពុជា ចិនក៏ជំរុញឱ្យមានជើងហោះហើរត្រង់ ពីខេត្តជាំងស៊ីមកកាន់កម្ពុជា នាពេលអនាគតខាងមុខ ក៏ដូចជាគាំទ្រដល់ការរៀបចំសកម្មភាពរួមគ្នា ក្នុងការអនុវត្តយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤” និង “ឆ្នាំទស្សនាសៀមរាប២០២៤”។ ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកជំទាវ MEI Yi អគ្គនាយកទេសចរណ៍ និងវប្បធម៌ខេត្តជាំងស៊ី (Jiangxi) និងជាលេខារងក្រុមការងារភាពជាអ្នកដឹកនាំ នៃបក្សកុម្មុយនីស្តចិន ស្តីពីការជម្រុញកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា…

ឡាវ នឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ដើម្បីពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានរដ្ឋ ថងលុន ស៊ីសុលីត បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជំនួបពិភាក្សាការងារ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងឡាវ-កម្ពុជា ជាពិសេសចំពោះការរៀបចំផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅក្នុងប្រទេសកម្ពុជាពីជំនាន់មុន មកជំនាន់ថ្មី ដែលបានដំណើរការយ៉ាងរលូន និងប្រកបដោយលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនៃការដឹកនាំរបស់សម្ដេចធិបតី ប្រមាណ៨ខែមកនេះ កម្ពុជាមានស្ថិរភាពនយោបាយ និងកំពុងបោះជំហានទៅមុខ ទាំងទិដ្ឋភាពសន្តិសុខ សន្តិភាព កំណើនសេដ្ឋកិច្ច និង ទាំងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។…

ថ្នាក់ដឹកនាំសមាគម CEMEA ប្រជុំលើកទី៣ដោយបានសម្រេចកិច្ចការសំខាន់ៗ ឆ្ពោះទៅរកចក្ខុវិស័យរបស់ខ្លួន

ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ សមាគមសហគ្រិន​សារព័ត៌មាន​សេដ្ឋកិច្ចកម្ពុជា (CEMEA) នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារ CEMEA ប្រជុំជាលើកទី៣ ដោយបានសម្រេចកិច្ចការសំខាន់ៗ ឆ្ពោះទៅរកចក្ខុ​វិ​ស័យ​​របស់ខ្លួន។ លោក យិន លាងគង់ ​ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា មានប្រសាសន៍ក្នុងកិច្ចប្រជុំថា គិតមកដល់ពេលនេះ​​​​ CEMEA ទើបតែមានអាយុមិនដល់២ខែទេ ប៉ុន្តែសមាគមមានការទទួលស្គាល់ និងចាប់អារម្មណ៍ជាខ្លាំងពីជួរអ្នកសារព័ត៌មានដូចគ្នា ពីសមាគមកាសែតនានា ពីមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងពីអ្នកតាមដានបញ្ហាសង្គមជាដើម។ លោកបញ្ជាក់ថា «មូលហេតុដែលមានការចាប់អារម្មណ៍ច្រើន ដោយសារធនធានមនុស្សយើងនៅទីនេះ សុទ្ធតែចេញពីអាជីពអ្នកកាសែតឆ្នើមៗ ដែលឈរលើវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យប្លែកពីគេឯង ដែលទាក់ទងសំខាន់ទៅនឹងសេដ្ឋកិច្ចជាតិ និងអន្តរជាតិ”។លោកបន្តថា “ក្រោយពីយើងបានចុះបញ្ជី នៅក្រសួងមហាផ្ទៃជាផ្លូវការហើយ អ្វីដែលពួកយើងត្រូវធ្វើ គឺខិតខំប្រឹងប្រែងធ្វើជាបន្តទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងរូបភាពវិជ្ជមានឲ្យកាន់តែទូលំទូលាយ និងជម្រុញទាក់ទាញការវិនិយោគពីបរទេសមកកាន់កម្ពុជា”។ តាមលទ្ធផល…

តើវិបត្តិអចលនទ្រព្យនៅប្រទេសកូរ៉េខាងត្បូងអាចផ្ទុះឡើងដែរឬទេ?

ដោយ: គង់ លាងហួរ សេអ៊ូល: ខណៈដែលការបោះឆ្នោតសកល នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១០ ខែមេសាខាងមុខ កាន់តែខិតជិតមកដល់ គេសង្កេតឃើញមានការជជែកដេញដោល កាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាល និងអ្នកសង្កេតការណ៍ទីផ្សារ អំពីវិបត្តិអចលនទ្រព្យ ដែលអាចកើតមាន។ ក្រុមអ្នកសង្កេតការណ៍មួយចំនួនលើកឡើងថា ក្រោយការបោះឆ្នោត ក្រុមហ៊ុនសំណង់ជាច្រើន អាចប្រឈមមុខនឹងរលក នៃការក្ស័យធន ហើយនេះជាស្ថានភាពមួយ ដែលរដ្ឋាភិបាលបច្ចុប្បន្នមានបំណងបញ្ចៀសឱ្យបាន ដើម្បីធានាជោគជ័យនៃការបោះឆ្នោត។ ប្រភពដដែលខាងលើក៏បានលើកឡើងផងដែរ អំពីក្តីព្រួយបារម្ភរបស់ខ្លួន ទាក់ទងនឹងហានិភ័យនៃការក្ស័យធន ដែលអាចបង្កការរីករាលដាលដល់វិស័យហិរញ្ញវត្ថុ។ ក្រុមអ្នកវិភាគបានលើកឡើង ពីសេណារីយ៉ូមួយចំនួន ដែលអាចនាំទៅដល់វិបត្តិ ដូចជា កំណើននៃអចលនទ្រព្យ ដែលជាប់គាំងលក់មិនចេញ ខណៈតម្រូវការទីផ្សារដាំក្បាលចុះ រួមជាមួយនឹងបញ្ហានៃការកើនឡើងអត្រាការប្រាក់។ទោះ​ជា​យ៉ាង​ណាក្តី រដ្ឋាភិបាល​កូរ៉េខាងត្បូង បានចេញមកបដិ​សេធ​ចំពោះការ​ព្រួយ​បារម្ភ​ទាំង​នេះ។ ជាក់ស្តែង លោក Park Sang-woo រដ្ឋមន្ត្រីក្រសួងដែនដី…

វិភាគៈតើប្រជាពលរដ្ឋខ្មែរភាគច្រើន ជាមនុស្សចូលចិត្តប្រើអារម្មណ៍មែនឬ?

ដោយៈ យិន លាងគង់ ភ្នំពេញៈ មនុស្សឆ្លាតតែងតែប្រើបញ្ញា ដែលអាចវិភាគបានតាម   រយៈវិចារណៈញ្ញាណរបស់ខ្លួន ព្រោះវិចារណៈញ្ញាណ ជាសារធាតុម្យ៉ាងដែលធ្វើឲ្យមនុស្សឆ្លាតជាងសត្វដទៃ។ ប៉ុន្តែក្នុងសង្គមជាក់ស្តែង ពិសេសប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុត មនុស្សរបស់ប្រទេសនោះនិយមប្រើប្រាស់អារម្មណ៍ សម្រាប់សម្រេចចិត្ត និងវិ​និច្ឆ័យលើរឿងអ្វីមួយ តាមរយៈគំហើញ ជាជាងការយកអ្វីដែលខ្លួនបានឃើញ បានលឺនោះ​យកមកពិចារណាឲ្យគ្រប់ជ្រុងជ្រោយ វិភាគឲ្យបានស៊ីជម្រៅ ល្អិតល្អ​ន់​ជាមុនសិន ។ តើប្រជាពលរដ្ឋខ្មែរមួយចំនួន ជាមនុស្សប្រើប្រាស់អារម្មណ៍ដើម្បីវិនិច្ឆ័យលើរឿងអ្វីមួយពិតឬទេ? ចម្លើយគឺ “ជាការពិត”។ ការពិតនៅត្រង់ថា នៅលើបណ្តាញទំនាក់ទំនងសង្គមក្តី នៅលើប្រព័ន្ឋផ្សព្វផ្សាយព័ត៌មានក្តី នៅពេលពួកគេឃើញករណីគ្រួសារណាមួយឈ្លោះគ្នា ពួកគេចូលទៅធ្វើបុរេវិនិច្ឆ័យភ្លាម ដោយមិនបានសិក្សាពីជម្រៅនៃបញ្ហាគ្រួសាររបស់គេនៅឡើយ។ ទាក់ទងប្រព័ន្ឋផ្សព្វផ្សាយវិញ ពួកគេមិនចូលចិត្តអានអត្ថបទឲ្យចប់ចុងចប់ដើម យកមកវិភាគពិចារណានៅឡើយទេ ប៉ុន្តែពួកគេឃើញតែចំណងជើងភ្លាម ពួកគេរិះគន់ភ្លាម ដោយពួកគេមិនទាំងមានចំណេះដឹងលើផ្នែកនោះ ឬមិនបានសិក្សាពីមូលហេតុអ្វី តើអត្ថបទឬ វីដេអូនោះមានប្រភពពីណានៅឡើយទេ។ ការធ្វើបុរេវិនិច្ឆ័យបែបនេះ…

កម្ពុជាជាប់ក្នុងចំណោមបណ្តាប្រទេសចំណាយតិចបំផុតទាំង២០ នៅតំបន់អាស៊ីដែលភ្ញៀវទេសចរណ៍គួរមកទស្សនា

អន្តរជាតិ: យោងតាមគេហទំព័រសារពត៌មាន Yahoo Finance បានធ្វើការចុះផ្សាយអត្ថបទ រៀបរាប់អំពីបណ្តាប្រទេសចំនួន២០ ស្ថិតនៅតំបន់អាស៊ី ដែលពលរដ្ឋអាមេរិក អាចធ្វើដំណើរទៅកំសាន្ត ដោយសារចំណាយមានភាពសមរម្យ។ ក្នុងចំណោមបណ្តាប្រទេសទាំង២០នោះ ក៏រួមមាន កម្ពុជាផងដែរ ដោយប្រទេសនេះបានជាប់ចំណាត់ថ្នាក់លេខ១០ ដែលការចំណាយទាំងថ្លៃសំបុត្រធ្វើដំណើរ និងថ្លៃចំណាយស្នាក់នៅ មានកម្រិតសមរម្យបំផុត។ គេហទំព័រខាងលើបានសរសេរថា ថ្លៃសំបុត្រធ្វើដំណើររវាងកម្ពុជា និងសហរដ្ឋអាមេរិក មានតម្លៃ១.៩៧២ដុល្លារ និងថ្លៃចំណាយជាមធ្យម ក្នុងអំឡុងពេលស្នាក់នៅចំនួន៧៤៨ដុល្លារ។ ដូចនេះ ថ្លៃចំណាយសរុប គឺស្មើនឹង២.៧២០ដុល្លារ សម្រាប់មនុស្សចំនួន២នាក់។ គោលដៅទេសចរណ៍ ដ៏សំខាន់នៅប្រទេសកម្ពុជា គឺការទៅទស្សនា សំណង់ថ្មប្រាសាទជាច្រើនប្រភេទ ស្ថិតនៅក្នុងខេត្តសៀមរាប ដែលជាស្នាដៃដ៏អស្ចារ្យ ផ្នែកស្ថាបត្យកម្មរបស់ដូនតាខ្មែរ ពីសម័យបុរាណ។ ក្នុងនោះ ប្រាសាទអង្គរវត្ត គឺជាប្រាសាទសាសនាដ៏ធំបំផុតនៅក្នុងពិភពលោក និងជាអច្ឆរិយៈវត្ថុទី៨របស់ពិភពលោក។ ជាងនេះទៅទៀត…

ធនាគារពិភពលោក មើលឃើញថា កម្ពុជា និងហ្វីលីពីន ជាប្រទេសកំពុងមានកំណើនសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងគេក្នុងតំបន់អាស៊ាននាឆ្នាំនេះ

ធនាគារពិភពលោកបានព្យាករណ៍កាលពីថ្ងៃច័ន្ទថា GDP នៅកម្ពុជា និងហ្វីលីពីននឹងកើនឡើង 5.8 ភាគរយនៅឆ្នាំនេះ ដែលធ្វើឲ្យប្រទេសទាំងពីរក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍លឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។នៅក្នុងការអាប់ដេតសេដ្ឋកិច្ចចុងក្រោយរបស់ខ្លួនសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធនាគារបានកែប្រែការព្យាករណ៍កំណើនក្នុងខែតុលារបស់ខ្លួន 5.5 ភាគរយសម្រាប់ប្រទេសកម្ពុជា និង 5.6 ភាគរយសម្រាប់ប្រទេសហ្វីលីពីន។ វាក៏បានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់ប្រទេសវៀតណាមពី 4.7 ភាគរយទៅ 5.5 ភាគរយ ដែលធ្វើឱ្យវាក្លាយជាសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទីបីក្នុងចំណោមសមាជិកកំពុងអភិវឌ្ឍន៍ទាំងប្រាំបីរបស់អាស៊ាន។ ប៉ុន្តែធនាគារបានកែប្រែការព្យាកររបស់ខ្លួនសម្រាប់ប្រទេសចិនធ្លាក់ចុះពី ៥,១ ភាគរយមក ៤,៥ ភាគរយ និងប្រទេសឥណ្ឌូនេស៊ីពី ៥,០ ភាគរយទៅ ៤,៩ ភាគរយ។ ក្នុងចំណោមសេដ្ឋកិច្ចអាស៊ានដែលកំពុងអភិវឌ្ឍន៍ផ្សេងទៀត ការព្យាករណ៍ត្រូវបានដំឡើងពី 3.9 ភាគរយទៅ 4.3 ភាគរយសម្រាប់ម៉ាឡេស៊ី និងពី 3.7 ភាគរយទៅ 4.0…

សម្តេចធិបតីៈ សេដ្ឋកិច្ចកម្ពុជាអាចវិលត្រលប់ទៅរកស្ថានភាពជំងឺរាតត្បាតជាមួយអត្រាកំណើនក្នុងរង្វង់៧ភាគរយ

ដោយៈ គង់ សូរិយា ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយបានវិវត្តន៍ទៅជាសេដ្ឋកិច្ចទំនើប ដែលមានសមារណកម្មក្នុងសេដ្ឋកិច្ចសកល និងអាចវិលត្រលប់ទៅរកស្ថានភាពជំងឺរាតត្បាត ជាមួយអត្រាកំណើនក្នុងរង្វង់៧ភាគរយនៅឆ្នាំ២០២៨។ សម្តេចបានបញ្ជាក់បែបនេះ ក្នុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២ មេសានេះ។ សម្តេចបានបន្តថា “សេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់”។ សម្តេចបន្ថែមថា មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ជាមធ្យមលើសពី ៧%ក្នុងមួយឆ្នាំ សម្រាប់រយៈពេល២ទសវត្សរ៍។ ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ សេដ្ឋកិច្ចកម្ពុជា ក៏បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រាកំណើន៥,៦% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថានឹងមានកំណើន៦,៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រលប់ ទៅរកអត្រាកំណើនមុនជំងឺរាតត្បាត ក្នុងរង្វង់ ៧% ក្នុងឆ្នាំ…

ការសិក្សាថ្មី: ប្រទេសចិនខកខានផ្តល់ប្រាក់កម្ចី៥២ពាន់លានដុល្លារដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្ស BRI នៅតំបន់អាសុី

ដោយ: គង់ លាងហួរ អន្តរជាតិ: យោងតាមការសិក្សា​​ថ្មី​មួយបានរកឃើញ​ថា ប្រទេស​ចិន​ ខកខាន​​ផ្តល់​ប្រាក់កម្ចី​ប្រមាណជាង៥០​ពាន់​លាន​ដុល្លារ ដល់​គម្រោង​​ហេដ្ឋារចនាសម្ព័ន្ធ​នានានៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែលស្ថិតក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់​និង​ផ្លូវ (BRI)។ ការ​ខកខាន​ផ្តល់ប្រាក់កម្ចី ក្នុងទំហំទឹកប្រាក់ដ៏ធំនេះ កំពុង​ធ្វើ​ឱ្យ​អនាគត​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ប្រទេសចិន​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់។នេះបើយោងតាមការ​សិក្សា​ ដែល​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន Lowy Institute ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី។ ការសិក្សាខាងលើបានរក​ឃើញ​ថា ក្នុង​ចំណោម​គម្រោង​​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​យក្ស​ចំនួន៣៤គម្រោង នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​គម្រោង​នីមួយៗ​មានតម្លៃ​ចាប់ពី១​ពាន់​លាន​ដុល្លារ​ឡើង​ទៅ ភាគីចិន​បាន​ចូលរួមក្នុង​គម្រោង​ចំនួន២៤គម្រោង ដែល​មាន​តម្លៃ​សរុបចំនួន៧៧​ពាន់​លាន​ដុល្លារ​។ ទោះជាយ៉ាងណាក្តី ការសិក្សាបានបង្ហាញថា ភាគីចិន​មិនបានផ្តល់​ប្រាក់​កម្ចី​ដូចការសន្យាទុកក្នុង​ទំហំទឹកប្រាក់​៥២​ពាន់​លាន​ដុល្លារ ដើម្បី​អនុវត្ត​ន៍គម្រោង​ទាំង២៤នេះឡើយ ជាពិសេស​គឺចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ​-១៩​។ វិទ្យាស្ថានខាងលើ អះអាងថា មូលហេតុ​ដែល​នាំ​ឱ្យ​ប្រទេសចិន​ខកខាន​ផ្តល់មូលនិធិ គឺ​ដោយសារតែ​កត្តា​មួយចំនួន ដូចជា ភាគីចិន​ផ្ដោត​ខ្លាំងពេក​ទៅលើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​យក្ស ដែល​ងាយ​បង្ក​ឱ្យ​មាន​ហានិភ័យ ការពន្យារពេល អស្ថិរភាព​ផ្នែក​នយោបាយ​នៅក្នុង​បណ្តាប្រទេស​ដៃគូ​ក្នុង​តំបន់​អាស៊ី កំសោយលើការ​ពិគ្រោះ​យោបល់ជាមួយ​ដៃគូ​ពាក់ព័ន្ធ និង​​ការ​ងាក​ទៅ​ប្រើ​ប្រាស់​ថាមពល​ស្អាត។…