វិភាគៈ គំរោងព្រែកជីកហ្វូណនតេជោតម្លៃប្រវត្តិសាស្រ្ត ឯករាជ្យភាព ឆ្ពោះទៅកសាងចលនាជាតិនិយម
ដោយៈ យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) ភ្នំពេញៈ ប្រវត្តិសាស្រ្តត្រូវបានរម្លឹកឡើងវិញ ដើម្បីបង្កើតនូវការចងចាំមួយក្នុងសន្តានចិត្តខ្មែរ និងជម្រុញកំលាំងនៃចលនាជាតិនិមួយ ដែលមេដឹកនាំប្រទេសមួយនេះ បាននិងកំពុងធ្វើសម្រាប់ប្រជាជាតិខ្លួនឯង ស្គាល់ខ្លួនឯង និងស្រលាញ់ទឹកដី ជាតិសាសន៍របស់ខ្លួន។ ការបង្កអរិយភាពរបស់ប្រទេសវៀតណាម បាននិងកំពុងធ្វើឲ្យខ្មែរមើលឃើញថា ជាតិសាសន៍ដែលរស់នៅក្បែរខាងនេះ មិនមានចេតនាណាមួយ ក្នុងការរស់នៅក្នុងសហគមន៍ ដែលមានភាពសុខដុម និងប្រកបដោយភាពស៊ីវិល័យឡើយ។ វាមិនមានផលចំណេញសម្រាប់ប្រទេសវៀតណាមឡើយ ដែលប្រឆាំងគំរោងនេះ ផ្ទុយទៅវិញវាចំណេញដល់កម្ពុជា លើទិដ្ឋភាពជាច្រើនដូចជា ទី១ បង្កើតឲ្យប្រជាជាតិដែលធ្លាប់កំសត់មួយនេះ ស្រលាញ់ និងការពារទឹកដីរបស់ខ្លួន ទី២ ជាការបង្ហាញទៅកាន់ពិភពលោកថា កម្ពុជារស់នៅក្នុងភាពឯករាជ្យ និងអាចការពារបាននូវបូរណភាពទឹកដីរបស់ខ្លួន ទី៣ វាបង្ហាញទៅកាន់អន្តរជាតិថា ប្រទេសវៀតណាម ជាប្រទេសដែលមិនស៊ីវិល័យ និងកំពុងរំលោភធម្មនុញ្ញអាស៊ាន។ មនោគមវិជ្ជាហូ ជីម៉ិញ…