vlk

vlk

វិភាគៈ កំដៅភូមិសាស្រ្តនយោបាយកំពុងរុញឲ្យចិន កម្ពុជា ឡាវកាន់តែកៀកស្មាគ្នា

      ដោយៈ យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា       ភ្នំពេញៈ កំដៅព្រះអាទិត្យនៅតំបន់ឥណ្ឌូចិន កំពុងកើនឡើង ស្របពេលបញ្ហាភូមិសាស្រ្តនយោបាយ បាននិងកំពុងធ្វើឲ្យគេមើលឃើញថា ចិនត្រូវពង្រឹងឥទ្ឋិពលរបស់ខ្ឡួន នៅប្លុកអាស៊ានបន្ថែមទៀត។        ឥណ្ឌូចិន ដែលសំដៅដល់ប្រទេសកម្ពុជា ឡាវ និងវៀតណាម បាននិងកំពុងក្លាយជាទីលានប្រយុទ្ឋ ផ្នែកភូមិសាស្រ្តនយោបាយនៅដើមសតវត្សរ៍ទី២១នេះ ដោយសារវៀតណាមកំពុងព្យាយាម ពង្រីកឥទ្ឋិពលរបស់ខ្លួនលើប្រទេសកម្ពុជា និងឡាវ តាមរយៈការងាកទៅចងសម្ព័ន្ឋមិត្តជាមួយសហរដ្ឋអាមេរិក និងជាអ្វីស្ថិតក្នុងមហិច្ឆតារបស់ខ្លួនជាយូរមកហើយ។ មហិច្ឆតារបស់វៀតណាម និងអាមេរិក       ការងាកទៅប្រកៀកស្មា ជាមួយសហរដ្ឋអាមេរិករបស់វៀតណាម បាននិងកំពុងធ្វើឡើងកាន់តែស្អិតរមួត ស្របពេលសហរដ្ឋអាមេរិក បាននិងកំពុងព្យាយាមបន្ថយឥទ្ឋិពលចិន និងបង្អាកការឈានឡើងរបស់ចិន ដើម្បីទប់ស្កាត់មហាយក្សចិន មិនឲ្យក្លាយជាបងធំទី១ នៅក្នុងពិភពលោក។        ក្នុងសេនារីយោដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា និងឡាវ…

CEMEA 拥有自己的官方网站和社交主页

写作: 孔索里亚  (金边讯):为了促进向国内外更广泛地传播信息,柬埔寨财经传媒协会(CEMEA)正式上线其网站和网站。  该协会的网站是 www.cemea.biz,社交主页“柬埔寨经济媒体企业家协会”,拥有 Tik Tok、Telegram 等社交主页。   CEMEA 会长 Yin Leang Kong 先生今天上午表示,经过协会领导会议,我们决定发起上述论坛,以宣传国民经济、国际金融、房地产市场等相关信息。其他教育信息,以提高人们对社会经济发展的认识,并教育公众在决定投资某项投资之前应谨慎行事。   “社会潮流的变化是从信息领域开始的,它是社会现实的一面镜子,也是日常活动的一面镜子。”他说。 他还说:“传播正面信息就是为社会播撒福音,传播负面信息就是为社会播毒。”   Yin Leang Kong 先生继续说道,柬埔寨的情况已经发生了变化,社会经济趋势正在增长,因此 CEMEA 领导人希望作为政府的一部分做出贡献,以促进和传播全面的经济信息,为专业人士奠定基础。让这个国家在日常生活和商业决策中拥有更广泛的知识。

អាមេរិក កោតសរសើរកម្ពុជា ស្របពេលពិភពលោកស្ថិតក្នុងភាពច្របូកច្របល់ នៃស្ថានភាពមីយ៉ាន់ម៉ា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ភ្នំពេញ៖ អាមេរិក កោតសរសើរកម្ពុជា ស្របពេលពិភពលោកស្ថិតក្នុងភាពច្របូកច្របល់ នៃស្ថានភាពមីយ៉ាន់ម៉ា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ការកោតសរសើរនេះធ្វើឡើង ក្នុងឱកាស ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា មុនពេលឯកឧត្តមឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិនៅកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានពិភាក្សាលើប្រធានបទនានាជាច្រើននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដោយក្នុងនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍លើកឡើងអំពី មូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាមេរិក ក្រោមក្របខណ្ឌកម្មវិធីជំនួយបរទេសនានា (Foreign Assistance) កត់សម្គាល់ដូចជាគម្រោង «USAID» ជាដើម ដែលគម្រោងទាំងអស់នេះ…

កិច្ចប្រជុំ Sub-Group ដើម្បីពិនិត្យវឌ្ឍនភាពបញ្ហាប្រឈមនៃការអនុគម្រោងប្រតិបត្តិការអឺរ៉ុប

បែលហ្ស៉ិក៖ លោក រ៉ិត វុទ្ធី អគ្គលេខាធិការ នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក�) បានចូលរួមកិច្ចប្រជុំ Sub-Group នៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក ។គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យវឌ្ឍនភាព, បញ្ហាប្រឈម នៃការអនុគម្រោងក្រោមកិច្ចសហប្រតិបត្តិការអឺរ៉ុប៕

នាយករដ្ឋមន្រ្តី ៖ សម្តែងរួមគ្នាក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោនៅអង្គរ ដើម្បីទាក់ទាញទេសចរ​​មកកម្ពុជាកាន់តែច្រើន

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា ការសម្តែងរួមគ្នាក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ នៅអង្គដើម្បីទាក់ទាញទេសចរមកកម្ពុជាកាន់តែច្រើន។ សម្តេចធិបតី បញ្ជាក់ថា «ដើម្បីជំរុញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ក៏ដូចជាអបអរសាទរ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ក្រសួងទេសចរណ៍​​នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍​​​ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator At Angkor) ដ៏អស្ចារ្យ នៅបរិវេណខាងជើងប្រាសាទបាយ័ន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរមកកាន់កម្ពុជាកាន់តែច្រើន…

សមាគម CEMEA មានវេបសាយនិងបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនជាផ្លូវការ

ដោយៈ គង់ សូរិយា ភ្នំពេញៈ ក្នុងគោលដៅពង្រឹងសមត្ថភាព ក៏ដូចជាជម្រុញការផ្សព្វផ្សាយព័ត៌មានឲ្យបានកាន់តែទូលំទូលាយ ដល់មជ្ឈដ្ឋានជាតិ អន្តរជាតិ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) បានបង្កើតវេបសាយ និងគេហទំព័ររបស់ខ្លួនជាផ្លូវការហើយ។ វេបសាយរបស់សមាគមនេះមានឈ្មោះ www.cemea.biz និងបណ្តាញទំនាក់ទំនងសង្គមមានឈ្មោះ “សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា” និងមានបណ្តាញទំនាក់ទំនងសង្គមដូចជា TikTok , Telegram ផងដែរ។ លោកយិន លាងគង់ប្រធានសមាគម CEMEA បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៤ មេសានេះថា ក្រោយការប្រជុំរបស់ថ្នាក់ដឹកនាំសមាគម យើងបានសម្រេចដាក់ដំណើរការវេទិកាខាងលើនេះ ដើម្បីជម្រុញផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ចជាតិ អន្តរជាតិ វិស័យហិរញ្ញវត្ថុ អចលនទ្រព្យ ផ្សារហ៊ុនជាដើម និងសារអប់រំផ្សេងៗ ដើម្បីបញ្រ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋ ទាក់ទងនឹងដំណើរវិវត្តន៍នៃសេដ្ឋកិច្ច សង្គម ក៏ដូចជាអប់រំឲ្យសាធារណៈជនបានយល់ដឹងពីជម្រើសនៃការវិនិយោគ ហានិភ័យផ្សេងៗ ដែលពួកគេគួរប្រុងប្រយ័ត្ន…

រយៈពេល៥ឆ្នាំចុងក្រោយនេះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកបានកើនឡើងក្នុងអត្រាខ្ពស់បំផុតទ្វេរដង

ដោយៈ សហសេវិកភ្នំពេញៈ ទោះបីស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ក្តី ប៉ុន្តែការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បែរជាបង្ហាញនូវសន្ទុះកំណើនដ៏ខ្ពស់បំផុត ពុំធ្លាប់មានទេក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ យោងតាមតួលេខការិយាល័យជំរឿន សហរដ្ឋអាមេរិកបានបង្ហាញថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បានកើនឡើងទ្វេរដង ដោយសម្រេចបានក្នុងអត្រាកំណើនរហូតដល់ទៅ១១៧%។ តួលេខបានបង្ហាញថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ការនាំចេញបានកើនឡើងពីទឹកប្រាក់ចំនួនជាង៥៣០០លានដុល្លារកាលពីឆ្នាំ២០១៩ ដល់ទឹកប្រាក់ចំនួនជិត១១,៦ពាន់លានដុល្លារ ។ តាមរយៈអត្រាកំណើនដ៏ខ្ពស់ខាងលើនេះ បានធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាទីផ្សារធំបំផុត នៃទំនិញនាំចេញពីកម្ពុជាសាជាថ្មី ដោយនាំមុខទីផ្សារសហគមន៍អឺរ៉ុប ដែលធ្លាប់តែជាទីផ្សារទំនិញធំបំផុតទី១របស់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។ យោងតាមប្រភពដដែលបានឲ្យដឹងថា សម្រាប់ដើមឆ្នាំ២០២៤នេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នៅតែបន្តកើនឡើងបន្ថែមទៀត ពោលគឺរយៈពេល២ខែដំបូងនៅឆ្នាំនេះការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាមេរិកបានកើនឡើង ក្នុងអត្រាជិត៥%បន្ថែមទៀត បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣កន្លងទៅ ដោយទឹកប្រាក់នៃការនាំចេញ បានកើនឡើងពីជាង១៦៣៣លានដុល្លារ ដល់ទឹកប្រាក់១៧១៣លានដុល្លារ។ ទំនិញដែលនាំចេញពីកម្ពុជា ទៅទីផ្សារអាមេរិកភាគច្រើនលើសលុបជាផលិតផល នៅក្នុងវិស័វាយនភណ្ឌកាត់ដេរ និងស្បែកជើង…