ដោយ: គង់ លាងហួរ អន្តរជាតិ: យោងតាមសមាគមអ្នកនាំចេញអង្ករថៃ (TREA) បានឱ្យដឹងថា ប្រទេសថៃ និងវៀតណាម កំពុងប្រជែងគ្នាដណ្តើមចំណាត់ថ្នាក់លេខ២ ក្នុងនាមជាប្រទេសនាំចេញអង្ករ លំដាប់កំពូលទៅកាន់ពិភពលោកនៅឆ្នាំនេះ ខណៈប្រទេសឥណ្ឌានៅតែបន្តឈរនៅលំដាប់លេខ១។ យោងតាមស្ថិតិសម្រាប់ត្រីមាសទីមួយ នៃឆ្នាំ២០២៤នេះ បានបង្ហាញថា ប្រទេសឥណ្ឌាបាននាំចេញអង្ករច្រើនជាងគេទី១ ទៅកាន់ទីផ្សារពិភពលោក ក្នុងបរិមាណចំនួន៤,៣លានតោន។ ចំណាត់ថ្នាក់ទី២បានទៅលើប្រទេសថៃ ដែលបាននាំចេញអង្ករចំនួន២,៤៦លានតោន កើនឡើង១៩,៤% បន្ទាប់មកគឺវៀតណាមបាននាំចេញអង្ករចំនួន២,១៨លានតោន កើនឡើង១៧,៧% តាមពីក្រោយដោយប្រទេសប៉ាគីស្ថាន បាននាំចេញអង្ករចំនួន១,៩៨លានតោន កើនឡើង៦៨,៥% និងសហរដ្ឋអាមេរិក បាននាំចេញអង្ករចំនួន៨០ម៉ឺនតោន កើនឡើង៩០,៥%។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់ឥណ្ឌា Mint.com បានរាយការណ៍ថា ការនាំចេញអង្កររបស់ប្រទេសឥណ្ឌា អាចនឹងធ្លាក់ចុះបន្ថែមទៀត ខណៈដែលរដ្ឋាភិបាលឥណ្ឌា គ្រោងនឹងដាក់កំហិតបន្ថែមទៀតលើការនាំចេញ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃអង្ករក្នុងស្រុក។ សមាគមអ្នកនាំចេញអង្ករថៃ…