vlk

vlk

រដ្ឋបាលក្នុងតំបន់នៅប្រទេសចិន ត្រូវការទុនជិត ១ទ្រីលានដុល្លារ ដើម្បីទិញផ្ទះជាប់គាំងលក់មិនចេញឱ្យអស់ពីស្តុក

ដោយ: គង់ លាងហួរប៉េកាំង: នៅថ្ងៃសុក្រ ទី១៧ ខែឧសភាកន្លងមកនេះ ប្រទេសចិនបានប្រកាសផែនការរបស់រដ្ឋបាលក្នុងតំបន់ ក្នុងការទិញអាផាតម៉ិនមួយចំនួន និងប្តេជ្ញាខិតខំបញ្ចប់ការសាងសង់ផ្ទះ ដែលមិនទាន់រួចរាល់ ដើម្បីប្រគល់ដល់អតិថិជនដែលបានបង់ប្រាក់រួច។ ជាក់ស្តែង អាជ្ញាធរក្នុងតំបន់នៅទីក្រុង Hangzhou បានប្រកាសថា ពួកគេនឹងទិញផ្ទះអាផាតម៉ិនចំនួន១០០.០០០ហ្វីតការ៉េ ដែលជាប់គាំងលក់មិនចេញ នៅក្នុងសង្កាត់Linan ក្នុងតម្លៃទីផ្សារ និងជួលត្រឡប់ទៅវិញក្នុងតម្លៃសមរម្យ។ ចំណែកឯ តំបន់មូលដ្ឋានផ្សេងទៀតត្រូវបានគេរំពឹងថា នឹងអនុវត្តន៍តាមចំណាត់ការនេះ បន្ទាប់ពីការិយាល័យនយោបាយនៃប្រទេសចិន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេស ដើម្បីកាត់បន្ថយចំនួនលំនៅដ្ឋាន ដែលនៅសេសសល់លក់មិនចេញ។ ជាមួយគ្នានេះក្រុមប្រឹក្សារដ្ឋចិន ក៏កំពុងពិចារណាទៅលើសំណើមួយ ដែលអនុញ្ញាតឱ្យរដ្ឋបាលក្នុងតំបន់ និងសហគ្រាសរដ្ឋ អាចប្រើប្រាស់ប្រាក់កម្ចីពីធនាគាររដ្ឋ ដើម្បីប្រមូលទិញផ្ទះដែលមិនទាន់លក់ចេញពីអ្នកអភិវឌ្ឍន៍ដែលកំពុងជួបវិបត្តិ។ យោងតាមទិន្នន័យផ្លូវការពីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទបង្ហាញថា គិតត្រឹមចុងឆ្នាំ២០២៣ ចំនួនផ្ទះដែលជាប់គាំងលក់មិនចេញនៅក្នុងប្រទេសចិន មានផ្ទៃក្រឡាសរុបប្រមាណ៣,៦ពាន់លានហ្វីតការ៉េ ខណៈក្រុមអ្នកវិភាគនៅក្រុមហ៊ុន Tianfeng…

ការវិនិយោគលើប្រេង និងឧស្ម័ននៅឥណ្ឌូនេសុី រំពឹងកើនដល់ទំហំទឹកប្រាក់ ១៤ពាន់លានដុល្លារនៅឆ្នាំនេះ

ដោយ: គង់ លាងហួរអន្តរជាតិ: ប្រធាននិយតករ SKK Migas បានថ្លែងប្រាប់សារពត៌មាន Reuters ថា ឥណ្ឌូនេស៊ីរំពឹងថា ការវិនិយោគក្នុងវិស័យប្រេង និងឧស្ម័នរបស់ខ្លួននឹងកើនឡើង២៩ភាគរយនៅឆ្នាំ២០២៤នេះ ខណៈយើងកំពុងប្រណាំងប្រជែងគ្នាក្នុងការបង្កើនការខួងយក និងការរុករកប្រេង។ ការជំរុញភ្លាមៗក្នុងការវិនិយោគប្រេង និងឧស្ម័ន គឺជាកត្តាសំខាន់ ខណៈឥណ្ឌូនេសុី ដែលជាប្រទេសសម្បូរធនធាន គ្រោងដោះស្រាយការធ្លាក់ចុះនៃទិន្នផលប្រេង ស្របពេលមានការកើនឡើងនូវបញ្ហាប្រឈមផ្នែកហិរញ្ញប្បទានសម្រាប់គម្រោងឥន្ធនៈហ្វូស៊ីល។ លោក Dwi Soetjipto ប្រធាននិយតករប្រេងនិងឧស្ម័ន SKK Migas បានថ្លែងថា “ក្នុងចំណោមដើមទុនវិនិយោគសរុប ដែលបានគ្រោងទុកនៅឆ្នាំនេះ យើងរំពឹងថា ទុនចំនួន៤០ភាគរយនឹងមានប្រភពមកពីក្រុមហ៊ុនបរទេស រួមមានក្រុមហ៊ុន Eni ក្រុមហ៊ុន Exxon Mobil និងក្រុមហ៊ុន BP”។ លោក…

នាយករដ្ឋមន្ត្រីថៃស្នើឲ្យលោកប្រធានាធិបតីបារាំង Macron បង្កើតក្រុម WhatsApp ៣ត្រីភាគីជាមួយសម្តេចធិបតី

ដោយ: គង់ លាងហួរបាងកក: នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានស្នើឲ្យលោកប្រធានាធិបតីបារាំង Emmanuel Macron បង្កើតក្រុមពិភាក្សាតាមកម្មវិធី WhatsApp ជាមួយលោក និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យថ្នាក់ដឹកនាំទាំង៣រូបអាចពិភាក្សាលើបញ្ហាអន្តរជាតិបានយ៉ាងងាយស្រួល និងកាន់តែលឿនជាងមុន។ លោកសេដ្ឋា ថាវីស៊ីន បានស្នើបែបនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមវេទិកាធុរកិច្ចថៃ-បារាំង ក៏ដូចជាជួបជាមួយលោក Macron។នាយករដ្ឋមន្ត្រីថៃរូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា បន្ទាប់ពីចូលរួមកិច្ចប្រជុំ ដែលមាន រយៈពេលជិត៤ម៉ោងជាមួយលោក Macron បាននាំឱ្យភាគីទាំងពីរយល់ព្រមសហការគ្នាលើវិស័យផ្សេងៗជាច្រើន។ លោក សេដ្ឋា បន្ថែមថា ក្នុងជំនួបនោះ លោកបានចែករំលែកព័ត៌មានទំនាក់ទំនងរបស់លោក ជាមួយលោក…

សម្តេចធិបតី អអរសាទរកីឡាករ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុងចំណោមជនមានឥទ្ឋិពលបំផុតទាំង ៣០រូបនៅអាស៊ី

ដោយៈ គង់ សូរិយាភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានផ្ញើរសារអបអរសាទរកីឡាករធឿន ធារ៉ាដែលត្រូវបានទស្សនាវដ្តីForbes ចាត់បញ្ចូលក្នុងចំណោមបុគ្គល មានឥទ្ឋិពលបំផុតទាំង៣០រូបនៅអាស៊ី។ សម្តេចបានសរសរលើបណ្តាញទំនាក់ទំនងសង្គមថា អបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024. ដែលរួមមានបណ្តាសហគ្រិនជោគជ័យ អ្នកដែលមានឥទ្ធិពល និងអ្នកនាំឲ្យមានវឌ្ឍនភាពក្នុងអាជីពរបស់ខ្លួនឡើង ដល់ចំនុចកំពូល។ Forbes គឺជាទស្សនាវដ្តីល្បីល្បាញបំផុត ក្នុងការចាត់ចំណាត់ថ្នាក់អ្នកមានមហាសេដ្ឋី នានាលើពិភពលោក។ កីឡាករធឿន ធារ៉ាបានចាប់ផ្តើមហាត់ប្រដាល់ តាំងពីអាយុ១០ឆ្នាំ ដោយលោកមានស្រុកកំណើតនៅខេត្តព្រៃវែង ប្រទេសកម្ពុជា។កីឡាករូបនេះ មានប្រវត្តិវាយជាង១០០ដង និងបានឈ្នះ កីឡាករល្បីៗជាច្រើននៅទូទាំងពិភពលោក៕

韩国总理:柬埔寨是投资目的地和汽车产业的潜在市场

作者:杰西卡韩国:韩国总理韩德洙表示,柬埔寨是韩国工业特别是汽车工业的投资目的地和潜在市场。 他是在柬埔寨王国首相洪马奈阁下于2024年5月15日至18日对韩国首尔进行正式访问之际会见他时如此表示。 会议期间,韩德洙先生热烈欢迎洪马奈阁下和柬埔寨王国政府高级代表团对大韩民国进行正式访问,并强调了提升韩柬关系水平的协议达到“战略伙伴关系”的水平,这种关系将有助于加强两国各领域的关系与合作。 他还表示支持和赞赏总统关于为韩国企业建立经济特区以及促进柬埔寨韩国商业协会之间定期磋商机制的倡议,并表示很高兴通过韩国国际协会的赠款获得额外的正式发展援助。合作机构(KOICA)和通过经济发展合作基金(EDCF 贷款)提供的优惠贷款。 对此,总统表示很高兴与韩国总理会面并进行讨论,并高度赞赏柬埔寨和韩国之间的关系与合作已经达到“战略伙伴关系”的水平,这是一种更好的重要关系。 他赞扬韩国政府过去为建设和发展柬埔寨社会经济作出的积极贡献。 同时,总理还向韩国首相通报,私营部门对于柬埔寨的发展非常重要,通过加强私营部门的作用,使柬埔寨的社会经济发展更加繁荣。

购买力的上升促使泰国两大超市在柬埔寨开设更多分店

孔·索里亚泰国两家大型超市将在柬埔寨开设更多分店,万客隆将在柬埔寨再开设三家分店。 Big C 购物中心目前正在开始建设新地点。 泰国最大的超市之一万客隆(Makro)透露,继过去开设了三家分店后,打算在柬埔寨再开设三家购物中心。 据泰国国家通讯社报道。 据消息人士透露,Macro Market目前在柬埔寨拥有3家分店,第一家位于暹粒,另外两家位于金边(森速和水净华)。2026年,Macro Market将在柬埔寨再开设3家分店。 Big C购物中心方面,2023年底,柬埔寨海外投资公司(OCIC)与泰国BJC公司签署协议,将在金边水净华卫星城开发占地2.7公顷的Big C购物中心。 对于这个新的购物中心项目,BJC已投资高达5000万美元。根据计划,Big C购物中心预计将在开工后18至24个月内开业。 至此,Big C首家购物中心已在波贝开业。 在金边和贡布也有20家Big C Mini,Big C还计划将其品牌带到马德望。

វគ្គបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុលើទីផ្សារឌីជីថលនឹងរៀបចំឡើងនៅចុងខែមិថុនាខាងមុខនេះ

ដោយៈ គង់ ម៉ាលីនណា        ភ្នំពេញៈ ក្រុមហ៊ុន B.I.C Markets បានត្រៀមរៀបចំសិក្ខាសា​លា​ស្ដីអំពី “ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់សហគ្រិនក្នុងការវិនិយោគលើទីផ្សារឌីជីថល” ដោយសហការជាមួយនិយ័តករមូលបត្រកម្ពុជា និងបញ្ចាំ។ សិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី២៩ មិថុនាខាងមុខនេះ ដែលមានគោលបំណង ដើម្បីអាចឱ្យលោក អ្នកទទួលបាននូវចំណេះដឹងវិនិយោគបែបទំនើប យុទ្ធសាស្ត្រដែលអ្នកមិនបានដឹងពីមុនមក និងការស្វែងយល់ពីឱកាស បង្កើតប្រាក់ចំណូលក្នុងយុគសម័យថ្មីមួយនេះ ជាមួយវាគ្មិនក្នុងស្រុកនឹងក្រៅស្រុក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ BIC Markets បានឲ្យដឹងថាអត្ថប្រយោជន៍ដែលទទួលបាន ពីសិក្ខាសាលានេះរួមមាន ទី១ -ទទួលបាន វិញ្ញាបនបត្រចេញដោយនិយ័តករមូលបត្រកម្ពុជា  ទី២ យល់ដឹងពីវិធានគតិយុត្ត ក្នុងការជួញដូរឧបករណ៍និស្សន្ទ ទី៣ ទទួ​លបានបទពិសោធន៍ពីវាគ្មិន ក្នុងស្រុកនឹងក្រៅស្រុក ទី៤ យល់ដឹងពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ ដោយកម្ពុជានៅមានសក្ដានុពលដ៏ធំសម្បើមសម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប

នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងក្នុងពិធីបើក វេទិកា​ធុរកិច្ច​កម្ពុជា-កូរ៉េ នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ។ មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា និង​សាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អជាយូរមកហើយប្រទេសទាំងពីរមានទំនាក់ទំនងស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នាលើច្រើនវិស័យ ដោយឈរលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌​ និង ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក​ ។ យើងមានចំណុចរួមមួយ គឺកេរ្តិ៍ដំណែលនៃការជម្នះឧបសគ្គគ្រប់បែបយ៉ាង និងសម្រេចបាននូវការរីកចម្រើនផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ។ ប្រទេស​ទាំង​ពីរ ធ្លាប់​រងគ្រោះដោយសារ​សង្គ្រាម ​ប៉ុន្តែ​យើងបាន​ងើប​ឡើងវិញ ប្រកបដោយភាព​ធន់ និងបានប្រែក្លាយ និងតម្រង់ទិសសេដ្ឋកិច្ច ឆ្ពោះទៅរកវិបុលភាព ។ ជវភាពនៃទំនាក់ទំនងរបស់កម្ពុជា-កូរ៉េ…