vlk

vlk

ប្រាសាទអង្គរវត្ត របស់កម្ពុជា ស្ថិតនៅក្នុងចំណោមគោលដៅទេសចរណ៍សម្រាប់ទស្សនាទិដ្ឋភាពសុរិយាអស្ដង្គតដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក

      ដោយៈ សហការី       សៀមរាបៈ យោងតាមសំណេរបង្ហោះនៅលើទំព័រហ្វេសប៊ុក Seasia Stats របស់ឥណ្ឌូណេស៊ីបានរៀបរាប់ថា ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា រួមទាំងរមណីយដ្ឋានកោះបាលី (Bali) ប្រទេសឥណ្ឌូណេស៊ី និងកោះបូរ៉ាកាយ (Boracay) ប្រទេសហ្វីលីពីន ស្ថិតនៅក្នុងចំណោមគោលដៅ សម្រាប់ទស្សនាទិដ្ឋភាពនាពេលថ្ងៃលិច ដ៏ស្រស់ស្អាតបំផុត នៅលើពិភពលោក ក្នុងឆ្នាំ ២០២៣។ ខាងលើនេះ ជាខ្លឹមសារដកស្រង់ចេញពីគេហទំព័រ Bounce របស់អូស្ត្រាលី ដែលចុះផ្សាយអំពីចំណោមទិសដៅ ទេសចរណ៍សម្រាប់ទស្សនាទិដ្ឋភាពសុរិយាអស្ដង្គត ដ៏ស្រស់ស្អាតបំផុតទាំង ១៥ លើពិភពលោក ក្នុងឆ្នាំ ២០២៣ ។ គេហទំព័រនេះបានធ្វើការវិភាគ រាល់ចំនួនអត្ថបទ/Blogs ដែលបានណែនាំ នៅលើបណ្តាញអ៊ីនធឺណិត ក៏ដូចជាតួលេខនៃការបង្ហោះទិដ្ឋភាពថ្ងៃលិច នៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម…

ចូលរួមជាអធិបតីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍»

សមត្ថភាពរបស់កម្ពុជា ក្នុងការសម្រេចបាននូវអនាគតមួយដោយគ្មានអំពើប្រល័យពូជសាសន៍ បានពឹងផ្អែកយ៉ាងសំខាន់ទៅលើឆន្ទៈមោះមុតរបស់កម្ពុជា ក្នុងការប្រឈមតទល់ជាមួយនឹងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រមទាំងប្រែក្លាយមេរៀនជាគំរូទាំងអស់នេះ ទៅជាយុទ្ធសាស្ត្រប្រកបដោយអត្ថន័យសម្រាប់អនាគតកាល។ សន្និសីទលើកទី១នេះ គឺជាជំហានដ៏ចាំបាច់មុតមាំឈានទៅសម្រេចបាននូវទស្សនវិស័យដ៏វែងឆ្ងាយរបស់កម្ពុជា ។ ប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានយល់ច្បាស់អំពីប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបវាលពិឃាត ដោយក្រុមខ្មែរក្រហមបានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃយង់ឃ្នង និងការសម្លាប់យ៉ាងរង្គាលលើប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣លាននាក់ បាននាំឱ្យប្រជាជនកម្ពុជាទទួលរងនូវទុក្ខវេទនារកទីពឹងគ្មាន។ ក្នុងន័យនេះ វិធីសាស្ត្រប្រសើរបំផុតដើម្បីប្រែក្លាយអតីតកាលរបស់ខ្លួន និងកំណត់អត្តសញ្ញាណជាតិជាថ្មីម្តងទៀត នោះគឺ ការយកចិត្តទុកដាក់ចំពោះប្រជាជន ដែលបានរស់នៅឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតកន្លងមក ក៏ដូចជាអ្នករស់រានមានជីវិតពីអំពើហិង្សានាអតីតកាល ក្នុងសតវត្សរ៍ទី២០ ពោរពេញដោយការបែកបាក់សាមគ្គី និងទុក្ខសោកវេទនា គឺជាទឡ្ហីការណ៍ បញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញារបស់កម្ពុជា ចំពោះចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយជាអរិយប្រទេសសម្រាប់សតវត្សរ៍ទី២១ ៕ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី២០ ឧសភា ២០២៤ ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា…

លោក Frank McCourt គ្រោងដេញថ្លៃទិញប្រតិបត្តិកររបស់ TikTok នៅសហរដ្ឋអាមេរិក

ដោយ: គង់ លាងហួរអន្តរជាតិ: មហាសេដ្ឋីអាមេរិកលោក Frank McCourt អតីតម្ចាស់ក្រុមហ៊ុន Los Angeles Dodgers បានប្រកាសនៅសប្តាហ៍នេះថា លោកកំពុងដាក់ការដេញថ្លៃ ដើម្បីទិញប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម TikTok ខណៈអនាគតរបស់ TikTok នៅសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។ យោងតាមច្បាប់ ដែលចុះហត្ថលេខា ដោយលោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃទី២៤ ខែមេសា បានទុករយៈពេលឱ្យក្រុមហ៊ុនចិន ByteDance ដែលជាម្ចាស់វេទិកា Tik tok ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដើម្បីលក់ TikTok បើពុំនោះទេ វេទិកានេះនឹងត្រូវបិទលែងឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិក។ ច្បាប់នេះត្រូវបានអនុម័ត ដោយសមាជិកសភាអាមេរិក ដោយសារតែការព្រួយបារម្ភថា…

អ្នកទិញផ្ទះនៅប្រទេសម៉ាឡេស៊ី ប្រឈមមុខនឹងបញ្ហា និងការចំណាយជាច្រើន បន្ទាប់ពីផ្លាស់ចូលរស់នៅ

ដោយ: គង់ លាងហួរអន្តរជាតិ: ក្តីសុបិនរបស់ប្រជាជនម៉ាឡេស៊ីវណ្ណៈកណ្តាល ដែលប្រាថ្នាចង់ទិញផ្ទះបានក្លាយជាការពិត ប៉ុន្តែចំពោះប្រជាជនភាគច្រើនផ្សេងទៀត វាគ្រាន់តែជាក្តីសុបិន ដែលមិនអាចសម្រេចបាន ខណៈតម្លៃផ្ទះ កំពុងកើនឡើងហួសពីលទ្ធភាពរបស់ពួកគេ។ លំនៅដ្ឋានមួយចំនួនធំ ដែលបានដាក់លក់ នៅក្នុងប្រទេសម៉ាឡេស៊ី គឺជាប្រភេទលំនៅដ្ឋានទទេ ដែលអ្នកទិញត្រូវតែធ្វើការជួសជុលដោយខ្លួនឯង ដូចជា ការសាងសង់ផ្ទះបាយជាដើម មុនពេលអាចចូលរស់នៅ និងហៅវាថាជា “ផ្ទះ”បាន។ តួយ៉ាង នៅតំបន់ Klang Valley អាផាតម៉ិន មានតម្លៃអប្បបរមា៣០០.០០០រីងហ្គីត ក្នុងមួយយូនីត ខណៈពេលដែលការងារជួសជុលមូលដ្ឋាន អាចមានតម្លៃប្រហែល២០.០០០រីងហ្គីត ឬច្រើនជាងនេះ។ លើសពីនេះ អតិថិជនក៏ត្រូវចំណាយ លើអ្វីផ្សេងទៀតផងដែរ ដូចជា ប្រាក់កក់សម្រាប់ថ្លៃទឹក-ថ្លៃភ្លើង និងថ្លៃសេវា ការធានារ៉ាប់រងផ្ទះ ពន្ធលើអចលនទ្រព្យ និងថ្លៃថែទាំជាដើម។ ថ្វីបើអតិថិជនត្រូវបង់ប្រាក់អស់ច្រើន…

គណៈប្រតិភូថ្នាក់ខេត្តរបស់ចិនកាន់តែច្រើនមកទស្សនកិច្ចនៅកម្ពុជា

ដោយ: គង់ ម៉ាលីនណាភ្នំពេញៈ គណៈប្រតិភូមកពីខេត្តស៊ីឈួន ខេត្តគុនមីង និងប្រតិភូជាន់ខ្ពស់នៃសភាចិន បាននិងកំពុងត្រៀមមកបំពេញទស្សនកិច្ចជាបន្តបន្ទាប់នៅកម្ពុជា។ ជាក់ស្តែង គណៈប្រតិភូមិត្តភាពនៃក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដើម្បីពង្រឹងការជឿទុកចិត្តគ្នា ធ្វើឱ្យមិត្តភាពកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យការទូត វិនិយោគ ទេសចរណ៍ជាដើម។គណៈប្រតិភូមិត្តភាពនៃក្រុងគុនមីងនេះ ដឹកនាំដោយលោក Liu Hongjian សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ខេត្តយូណាន និងជាលេខាគណៈកម្មាធិការបក្សក្រុងគុនមីង។ ជាមួយគ្នានេះ គណៈប្រតិភូខេត្តស៊ីឈួន នៃសាធារណៈរដ្ឋប្រជាមានិត្យចិន ក៏បានមកទស្សនកិច្ចនៅខេត្តសៀមរាប ដោយបាបជួបពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនកាលពីថ្ងៃទី១៧ ឧសភាកន្លងមកផងដែរ។ បន្ថែមពីនេះ តាមរយៈរដ្ឋសភាជាតិកម្ពុជា លោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍…

NBC រៀបចំសិក្ខាសាលាស្តីពីរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅថ្ងៃនេះ

ដោយៈ ម៉ាលីនណាភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍ស្ថានភាពស្ថេរភាពហិរញ្ញវត្ថុ ឆ្នាំ២០២៣ នៅថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ។ សិក្ខាសាលានេះ នឹងប្រារពធ្វើនៅ “មណ្ឌលសិក្សាបច្ចេកទេសធនាគារ” រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ អ្នកសារព័ត៌មាន អ្នកសិក្សាស្រាវជ្រាវ អាចទាញយករបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣ អាចទាញយកពីគេហទំព័រផ្លូវកា ររបស់ធនាគារជាតិនៃកម្ពុជា ចាប់ពីថ្ងៃចន្ទ ទី២០ តទៅ : www.nbc.gov.kh៕ ផ្ដល់សិទ្ធិដោយ: Property Area

ក្រុមហ៊ុនចិនលំដាប់យក្សនៅកម្ពុជា គ្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចថ្មីនៅជិតអាកាសយានដ្ឋានសៀមរាប អង្គរ

ដោយៈ គង់ ហ្វីអូណាភ្នំពេញៈ ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) ជាក្រុមហ៊ុនវិនិយោគអាកាយានដ្ឋានអន្តរជាតិសៀមរាប- អង្គរ បានបង្ហាញពីបំណងវិនិយោគ ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅជិតអាកាសយានដ្ឋានថ្មីមួយនេះ។ ការបង្ហាញព័ត៌មានខាងលើនេះ ធ្វើឡើងក្នុងពេលតំណាងរបស់ក្រុមហ៊ុនេះ អញ្ជើញមកទស្សនកិច្ចសិក្សា និងស្វែងយល់ពីសក្តានុពលវិនិយោគ ក្នុងវិស័យមួយចំនួននៅកម្ពុជា បន្ថែមលើការវិនិយោគដែលមានស្រាប់នៅកម្ពុជា និងជួបពិភាក្សាជាមួយ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជាកាលពីសប្តាហ៍មុន។ ក្នុងឱកាសនោះ លោកជា វុទ្ឋី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូក្រុមហ៊ុនYIG ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់ នៅកម្ពុជា ដើម្បីស្វែងយល់ ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា និងបានជម្រាបជូនពីស្ថានភាពវិនិយោគ ច្បាប់និងបទប្បញ្ញាត្តិពាក់ព័ន្ធ…

វិភាគៈ ដំណើរទស្សនកិច្ចពោរពេញដោយថាមវ័ន្ត ផលប្រយោជន៍ និងភាពជាដៃគូយុទ្ធសាស្រ្ត

ដោយៈ យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា សេអ៊ូលៈ ជាមួយស្នាមញញឹមជាប់ជាប្រចាំ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃកម្ពុជាបានបង្ហាញនូវថាមវ័ន្ត ក្នុងនាមជាមេដឹកនាំវ័យក្មេង និងប្រកបដោយទេពកោសល្យម្នាក់ ក្នុងចំណោមមេដឹកនាំតំបន់។ អ្នកពូនជ្រុំ ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េបានចាប់ផ្តើមនៅឆ្នាំ១៩៧០ ប៉ុន្តែត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្រោមការគ្រប់គ្រងដោយរបបកម្ពុជា ប្រជាធិបតេយ្យហើយទំនាក់ទំនងកាទូតនេះ បានផ្សារភ្ជាប់ឡើងវិញ ដោយសម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជានៅឆ្នាំ១៩៩៧ បន្ទាប់មកទំនាក់ទំនងនេះ ត្រូវបានពូនជ្រុំចំណងមិត្តភាព កិច្ចសហប្រតិបត្តិការលើអ្វីលើសពីមិត្ត និងបានក្លាយជាដៃគូយុទ្ឋសាស្រ្តមួយ សម្រាប់ប្រទេសទាំងពីរ ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីជាមួយគ្នាកាលពីឆ្នាំមុន។ ការភ្ជាប់ទំនាក់ទំនងនេះ ក៏ឈានដល់ការចុះឯកសារពិធីសារលើកិច្ចព្រមព្រៀងនានាជាមួយរដ្ឋាភិបាល បរទេស ជាពិសេសជាមួ យរដ្ឋាភិបាល នៃប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN ផងដែរ។ ក្នុងពេលជាមួយគ្នានោះដែរ ទំនាក់ទំនងរវាងប្រទេសទាំងពីរ…

រយៈពេល ៤ថ្ងៃនៃដំណើរទស្សនកិច្ចនៅកូរ៉េ សម្តេចធិបតីបានជួបថ្នាក់ដឹកនាំក្រុមហ៊ុនកូរ៉េជាង ៣០

ដោយៈ គង់ សូរិយាកូរ៉េខាងត្បូងៈ ក្នុងឱកាសបំពេញទស្សនកិច្ច នៅសាធារណៈរដ្ឋកូរ៉េ ក្រៅពីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយមេដឹកនាំកូរ៉េ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សានិងបង្ហាញពីសក្តានុពលវិនិយោគ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗជាង៣០។ អ្វីកាន់តែពិសេសនៃដំណើរទស្សនកិច្ច របស់ប្រមុខរដ្ឋរយៈពេល៤ថ្ងៃ ដែលបានចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៨ ឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី និងប្រធានាធិបតីកូរ៉េលោកយ៉ូន សុខយ៉ុលបានសម្រេចដំឡើងកម្រិត ទំនាក់ទំនងប្រទេសទាំងពីរ ឈានដល់កម្រិតភាព “ជាដៃគូយុទ្ឋសាស្រ្ត”។ ក្នុងឱកាសបំពេញទស្សនកិច្ចនេះ សម្តេចធិបតីហ៊ុន ម៉ាណែតក៏បានអញ្ជើញជាអធិតបីក្នុងវេទិកាធុរកិច្ចកម្ពុជា កូរ៉េ និងបានជួបជាមួយនិស្សិតដែលកំពុងសិក្សា និងអ្នកធ្វើការនៅប្រទេសកូរ៉េផងដែរ៕