តើទីផ្សារលក់រាយនៅទីក្រុងធំៗចំនួន៣ ក្នុងតំបន់អាស៊ានមានតម្លៃបែបណានៅក្នុងត្រីមាសទី១?
ដោយ: គង់ លាងហួរអន្តរជាតិ: ទីផ្សារអចលនទ្រព្យលក់រាយ ឬផ្សារទំនើប នៅក្នុងតំបន់អាស៊ាន មានការប្រែប្រួលខុសៗគ្នា ខណៈសេដ្ឋកិច្ចរបស់បណ្តាប្រទេសមួយចំនួន ដូចជាប្រទេសហ្វីលីពីនជាដើម ត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ច លឿនជាងគេបំផុតក្នុងតំបន់។ ខាងក្រោមនេះគឺជាស្ថានភាពទីផ្សារលក់រាយ នៅក្នុងទីក្រុងធំៗរបស់បណ្តាប្រទេសចំនួន៣ នៅតំបន់អាស៊ាន ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤។ ទី១: ទីក្រុងបាងកក ប្រទេសថៃយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ អត្រាថ្លៃជួលទីតាំងលក់រាយជាមធ្យមក្នុងរាជធានីបាងកក នៅតែមានស្ថេរភាពក្នុងកម្រិតចាប់ពី១.៤០០បាតទៅ២.៥០០បាត (ប្រហែល៣៨ដុល្លារ ទៅ៦៨ដុល្លារ) ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ ទី២: ទីក្រុងមានីល ប្រទេសហ្វីលីពីននៅក្នុងត្រីមាសទី១ ឆ្នាំនេះ អត្រាទីតាំងលក់រាយ ដែលគេទុកទំនេរចោលនៅទូទាំងតំបន់ Metro Manila បានកើនឡើងដល់១៥,៥% បើធៀបនឹងកម្រិត១៤,៤% នៅក្នុងត្រីមាសមុន…