សមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រៀមចងក្រងសៀវភៅមគ្គុទេសក័វិនិយោគ នៅខេត្តកោះកុង
ដោយៈ គង់ សូរិយាកោះកុងៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោកហាក់ ឡេង បានទទួលស្វាគមន៍ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីសម្តែងការគួរសម ពិភាក្សាការងារស្តីអំពីការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកោះកុង និងការរៀបចំចងក្រងសៀវភៅមគ្គុទេសក៍វិនិយោគ សម្រាប់ខេត្តកោះកុង។ លោកហាក់ ឡេង អភិបាលរងខេត្តបានលើកឡើងថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាសមាគមដ៏សកម្មនៅកម្ពុជា ដែលមានសមាជិកប្រមាណជាង៦០០នាក់ សុទ្ធតែជាម្ចាស់អាជីវកម្មខ្នាត តូច មធ្យម និងធំ ដែលមានស្នាក់ការកណ្តាល នៅរាជធានីភ្នំពេញ និងសាខា តាមបណ្តាខេត្តចំនួនប្រាំមួយផ្សេងទៀត។ លោកអភិបាលបន្ថែមថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលមានបេសកកម្ម គាំទ្រឱ្យធុរៈកិច្ចកម្ពុជា អាចប្រកួតប្រជែងជាមួយ ធុរៈកិច្ចនៅក្នុងតំបន់អាស៊ាន និងនៅលើឆាកអន្តរជាតិ និងជាសេនាធិការផ្នែកសហគ្រិនវ័យក្មេង និងធុរកិច្ច ជាមួយរាជរដ្ឋាភិបាល ជាពិសេសចូលរួមទាក់ទាញវិនិយោគិន និងចាប់ដៃគូពាណិជ្ជកម្មក្នុងយន្តការទំនាក់…