ដោយ: គង់ លាងហួរ
អន្តរជាតិ: ការដាំក្បាលនៃតម្លៃប្រាក់យ៉េន បានជួយធ្វើឱ្យបន្ទប់សណ្ឋាគារនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាន់តែមានតម្លៃសមរម្យសម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងផ្តល់ឱកាសដល់ប្រតិបត្តិករសណ្ឋា គារឱ្យដំឡើងតម្លៃ។
យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនវិភាគឧស្សាហកម្មសណ្ឋាគារ STR បានបង្ហាញថា បន្ទប់សណ្ឋាគារនៅទីក្រុងតូក្យូក្នុងឆ្នាំសារពើពន្ធ២០២៣ ដែលរាប់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ដល់ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ មានតម្លៃជាមធ្យមប្រមាណ១៧៧,៣០ដុល្លារ ក្នុងមួយយប់ ដែលថោកជាងតម្លៃបន្ទប់សណ្ឋាគារនៅទីក្រុងញ៉ូវយក និងទីក្រុងសិង្ហបុរីប្រហែល៣០ទៅ៤០%។
យោងតាមទិន្នន័យពីក្រុមហ៊ុន STR ដដែលបានឱ្យដឹងថា ប្រសិ នបើគិតជាប្រាក់ដុល្លារ តម្លៃបន្ទប់សណ្ឋាគារជាមធ្យម នៅទីក្រុងតូក្យូបានកើនឡើង៨,៩ដុល្លារ ឬ៥,៣% ពីឆ្នាំសារពើពន្ធ២០១៨ ដល់ឆ្នាំសារពើពន្ធឆ្នាំ២០២៣។
ចំណែក តម្លៃបន្ទប់សណ្ឋាគារនៅទីក្រុងញូវយ៉ក បានកើនឡើង១៩,៩% ដល់៣០៤,៤០ដុល្លារ ក្នុងអំឡុងរយៈពេលដូចគ្នានោះ ខណៈតម្លៃបន្ទប់សណ្ឋាគារ នៅទីក្រុងឡុងដ៍ បានកើនឡើង២៥,២% ដល់២៤៤,៨០ដុល្លារ ហើយតម្លៃបន្ទប់សណ្ឋាគារនៅសិង្ហបុរីបានកើនឡើង២៧,២% ដល់២៥០,៩ដុល្លារ។
ទោះយ៉ាងណាក្តី ប្រសិនបើគិតទៅលើលក្ខខណ្ឌរូបិយប័ណ្ណក្នុងស្រុករបស់ប្រទេសនីមួយៗ គេសង្កេតឃើញថា តម្លៃបន្ទប់សណ្ឋាគារនៅទីក្រុងតូក្យូ បានកើនឡើង៣៧,៩% បើគិតជាប្រាក់យ៉េន បើធៀ បនឹងការកើនឡើងត្រឹមតែ៥% នៅទីក្រុងឡុងដ៍ និង២៦% នៅក្នុងទីក្រុងសិង្ហបុរី។
ភាពខុសប្លែកគ្នានៃអត្រាកំណើនទាំងនេះ បណ្តាលមកពីការដាំក្បាលចុះ នៃរូបិយប័ណ្ណក្នុងស្រុករបស់ជប៉ុន ដែលបានធ្លាក់ថ្លៃចុះជាង១០យ៉េន បើប្រៀបធៀបទៅនឹងតម្លៃប្រាក់ដុល្លារអាមេរិក ចាប់តាំងពីដំណាច់ឆ្នាំមុនមកម្ល៉េះ៕
ប្រភព:Nikkei Asia / ផ្ដល់សិទ្ធិដោយ: Property Area