អភិបាលក្រុងស្នើឲ្យ ចិនវិនិយោគលើវិស័យសំខាន់ចំនួន៣ នៅកម្ពុជា
ដោយៈ គង់ ហ្វីអូណាភ្នំពេញៈ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានលើកឡើងថា រាជធានីភ្នំពេញជាទីក្រុងមួយ កំពុងអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ដែលទៀមទារឱ្យមានអ្នកវិនិយោគបន្ថែមទៀត។ លោក ឃួង ស្រេង លើកឡើងបែបនេះ ក្នុងជំនួបសម្ដែងការគួរសម ជាមួយ លោក សុង ហ្វូឡុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តក្វាងទុង ជាលេខាធិការនៃគណៈកម្មាធិការអធិការកិច្ចវិន័យ ខេត្តក្វាងទុង និងជាអគ្គនាយកនៃគណៈកម្មការត្រួតពិនិត្យកិច្ចការរដ្ឋ ខេត្តក្វាងទុង កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។ អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ ជាទីក្រុងដែលកំពុងអភិវឌ្ឍ ដែលទៀមទារឱ្យមានអ្នកវិនិយោគទុន មកវិនិយោគបន្ថែមទៀត បើទោះបី អ្នកវិនិយោគមកពីខេត្តក្វាងទុង បានធ្វើការវិនិយោគ នៅរាជធានីភ្នំពេញមួយចំនួនហើយក្តី។…