អ្នកជំនាញអន្តរជាតិៈ ទីផ្សារអចលនទ្រព្យកម្ពុជាអាចងើបឡើងនៅត្រីមាសទី២ ឆ្នាំ២០២៥
ដោយ: គង់ លាងហួរភ្នំពេញ: យោងតាមលោកបណ្ឌិត Alexander Evengroen នាយកប្រតិបត្តិក្រុមហ៊ុន ASEAN Realtor Inc. បានមានប្រសាសន៍ឱ្យដឹងថា ឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា កំពុងបង្ហាញសញ្ញាវិជ្ជមានបន្តិចម្តងៗ។ លោកបណ្ឌិតបានបន្តថា “ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២៤នេះ នៅតែបន្តប្រឈមមុខនឹងផលលំបាក ដោយសារទីផ្សារនៅតែរងសម្ពាធ”។ លោកបន្ថែមថា “ទីផ្សារអចលនទ្រព្យនៅកម្ពុជា អាចនឹងកម្រើកឡើងវិញ នៅឆមាសទី២ ឆ្នាំ២០២៥”។ ទោះបីជាយ៉ាងណាក្តី លោកបណ្ឌិតកត់សម្គាល់ឃើញថា ការចុះផ្សាយព័ត៌មានផ្ទុយគ្នាស្តី អំពីសុខភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា ពីសំណាក់បណ្តាក្រុមហ៊ុន អង្គការ និងសមាគមផ្សេងៗ បានបង្កឱ្យមានភាពមិនច្បាស់លាស់ និងរារាំងដល់វឌ្ឍនភាព។ លោកបណ្ឌិតអះអាងថា អង្គភាព ឬស្ថាប័នជាច្រើន កំពុងព្យាយាមជះឥទ្ធិពលទៅលើទីផ្សារ ដោយផ្អែកលើការបញ្ចេញគំនិតផ្ទាល់ខ្លួនជាជាងការពិត ដែលការណ៍នេះនាំឱ្យខ្វះភាពច្បាស់លាស់ និងទិសដៅត្រឹមត្រូវ។ លោកបណ្ឌិត Alexander…